ភ្នំពេញៈ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ជាខួប៦៣ឆ្នាំ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៦) នៃទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី យាងជាអធិបតីភាពដ៏ខ្ពស់ខ្ពស់បំផុត អមដោយថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេស ប្រទានភ្លើងជ័យ និងគោរពវិញ្ញាណក្ខន្ធដល់វីរៈបុរសដែលស្លាប់ ដោយសារការពារទឹកដីកម្ពុជា នៅស្តូបវិមានឯករាជ្យ។
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ជាខួប៦៣ឆ្នាំហើយ (៩វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៦) ដែលប្រជាជាតិ កម្ពុជាទាំងមូលរំដោះខ្លួនបានទាំងស្រុង ចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ច ដឹកនាំ ដ៏ក្លៀវក្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ៕
មតិយោបល់