ព័ត៌មានកីឡា

Lukaku រកបានគ្រាប់បាល់ដំបូង នៅ Champion League

ខ្សែប្រយុទ្ធដ៍មុតស្រួចរបស់ក្រុមបីសាចក្រហម Manchester United កីឡាករ Romelu Lukaku បានសម្រេចក្តីបំណងរបស់គេ ក្នុងការរកគ្រាប់បាល់ដំបូង ក្នុងពានរង្វាន់ UEFA Champion League ។

នេះគឺជាការបង្ហាញខ្លួនលើកដំបូង របស់ខ្សែប្រយុទ្ធប៊ែលហ្ស៊ិក វ័យ២៤ឆ្នាំ Romelu Lukaku ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅ Champion League ។ យ៉ាងណាវិញ ការបង្ហាញខ្លួនជាថ្មី​ ក្នុងពានកំពូលអឺរ៉ុបលើកនេះ Lukaku បានបង្ហាញឲ្យឃើញនូវភាពខុសគ្នា រវាងការលេង នៅ Chelsea (២០១១-២០១៤) និងនៅ Man Utd ។ ជាក់ស្តែងណាស់ Lukaku បានរកគ្រាប់បាល់ដំបូងឲ្យក្រុម ក៍ដូចជារូបគេផ្ទាល់ នៅក្របខ័ណ្ឌ Champion League នេះ។ ជាការពិតណាស់ កាលពីលេងឲ្យក្រុម Chelsea ខ្សែប្រយុទ្ធប៊ែលហ្ស៊ិកនេះ ក៍ជាចំណែកមួយដែលជួយតោខៀវ Chelsea ឈ្នះពាន Champion League នេះ​កាលពីឆ្នាំ ២០១២​​ តែខ្សែប្រយុទ្ធស្បែកខ្មៅរូបនេះ មិនទាន់អាចរកគ្រាប់បាល់ឲ្យក្រុម Chelsea បានឡើយនៅ Champion League ដោយសារតែ មិនសូវបានបង្ហាញខ្លួន។

យ៉ាងណាវិញ សម្រាប់ការបង្ហាញខ្លួនឲ្យក្រុមបីសាចក្រហម Manchester United ក្នុងការប្រកួតទល់នឹងក្រុម Basel យប់មិញនេះ Lukaku បានសម្រេចក្តីសុបិន ក្នុងការស៊ុតបញ្ចូលទីនៅ Champion League ហើយ។ ហេតុនេះហើយ ក្តីសុបិននេះ​ នៅមិនទាន់ចប់នៅឡើយទេ ព្រោះថា Lukaku ចង់រកគ្រាប់បាល់ឲ្យបានច្រើន ក្នុងពានរង្វាន់កំពូលអឺរ៉ុបមួយនេះ។

មតិយោបល់