ក្រោយជាពីរបួសកជើងដែលរាំវ៉ៃជិត៣ខែ ខ្សែបម្រើស្លាប Gareth Bale បានឱកាសចូលលេងជាលើកដំបូងនៅ១៩នាទីចុងក្រោយ ក្នុងជំនួប Real Madrid ឈ្នះ Espanyol ២-០ យប់មិញ។
ថ្វីបើមិនទាន់ជា១០០% ប៉ុន្តែ Bale នៅតែបង្ហាញភាពខ្លាំង ដោយបន្ថែមគ្រាប់ជ័យជម្នះអោយស្តេចសរនៅនាទីទី៨៣ ខណៈ Morata បើកការនាំមុខគ្រាប់ទី១តាំងពីនាទីទី១៣មកម្លេះ។

ជ័យជម្នះនេះបានជួយអោយក្រុម Real Madrid ដាច់ Barcelona ៤ពិន្ទុ ហើយសល់មួយប្រកួតក្នុងដៃ។ ពិសេសជាងនេះ ក្រុមដែលដឹកនាំដោយលោក Zidane បង្កើតបានកំណត់ត្រាថ្មីមួយទៀតគឺ ស៊ុតចូលដៃគូបាន៤២ប្រកួតជាប់គ្នា។

https://www.youtube.com/watch?v=gVBu4n3FeNA
មតិយោបល់