ព្រឹត្តិប័ត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមមើលព្រឹត្តិប័ត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកខាងក្រោម៖

តោះៗ បងប្អូន មកមើលកម្ពស់ទឹក តាមដងទន្លេ ថ្ងៃនេះទាំងអស់គ្នា!

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់នោះ សូមមើលព្រឹត្តិប័ត្រព័ត៌មាន​ និងព្យាករណ៍កម្ពស់ទឹក នៅខាងក្រោមនេះ៖

តោះៗ បងប្អូន មកពិនិត្យមើលកម្ពស់ទឹកតាមដងទន្លេ ថ្ងៃនេះទាំងអស់គ្នា​!…

ភ្នំពេញៈ ដើម្បីជ្រាបច្បាស់ សូមអញ្ជើញមើលព្រឹត្តិប័ត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅខាងក្រោយមនេះ៖

នៅខណៈនេះ ទំនប់ត្រពាំងវែងកម្ពស់ទឹកមានការហក់ឡើង ជាបន្តបន្ទាប់ដល់កម្រិតប្រកាសអាសន្នហើយ

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅវេលានេះទំនប់ត្រពាំងវែង ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង កម្ពស់ទឹកមានការហក់ឡើងជាបន្តបន្ទាប់ដល់កម្រិតប្រកាសអាសន្ន ទឹកហូរកាត់លើខ្នងទំនប់បរិមាណធារទឹកផ្នែកខាងលើហូចូលខ្លាំង និងមានភ្លៀងធ្លាក់ផង ។ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដាក់បទបញ្ជាឲ្យមន្ទីរធនធានទឹក និងឧតុនិយម បញ្ជាគ្រឿងចក្រកាត់តួទំនប់ប្រវែង ២០ម៉ែត្រ ដើម្បីកាត់បន្ថយផលប៉ះពាល់ឲ្យបានជាអតិបរិមាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្ត…

នៅព្រឹកនេះ ជំនន់ទឹកភ្លៀងបានហូរកាត់លើដងផ្លូវលេខ៥ ចំនួនបីកន្លែង

កំពង់ឆ្នាំងៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងហូរកាត់លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៩-៥១ នៅថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៦ និង០០ នាទីព្រឹក នៅលើផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ…

អាងតាម៉េងជន់លិចលើខ្នងអាងទាំងស្រុង និងដាច់ខ្នងអាងប្រវែង ៥ម៉ែត្រ

បន្ទាយមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ព្រឹក អាងតាម៉េង ស្ថិតក្នុងឃុំគោកឋិន ស្រុកថ្មពួក ត្រូវបានទទួលរងគ្រោះដោយទឹកជំនន់ និងបានលិចលើខ្នងអាងទាំងស្រុង នូវកម្ពស់ទឹកលិចលើខ្នងអាង ០.២ម៉ែត្រ ប្រវែងបណ្តោយអាង ៣៤០០ម៉ែត្រ និងដាច់ខ្នងអាងប្រវែង ៥ម៉ែត្រ ជម្រៅ២ម៉ែត្រ (ទឹកហូរមកប្រទេសថៃ…

ព្រឹកនេះកម្ពស់ទឹកស្ទឹងព្រែកត្នោត បានបន្តស្រកចុះ បើធៀបនឹងល្ងាចម្សិលមិញ

ភ្នំពេញៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក៖ – កម្ពស់ទឹកខាងមុខទ្វារ ៥,៦២ ម៉ែត្រ ស្រកចុះ ១,០២ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា ៦,៦៧…

ទឹកជន់លិចផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៩-៥០ យានយន្តនៅអាចធ្វើចរាចរណ៍បានធម្មតា

កំពង់ឆ្នាំងៈ នៅថ្ងៃសៅរ៍ ១កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១និង៤០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ 49/50 ភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ស្ថានភាពទឹកជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខាងលើហូរកាត់លើផ្លូវជាតិប្រវែង២០០ម៉ែត្រ កម្ពស់ទឹក…

នៅរសៀលនេះ ស្ថានភាពកម្ពស់ទឹកតាមបណ្តោយសណ្តរស្ទឹងព្រែកត្នោត កំពុងបន្តស្រកចុះជាបន្តបន្ទាប់

យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ស្ថានភាពកម្ពស់ទឹកនៅបណ្តោយសណ្តរស្ទឹងព្រែកត្នោត កំពុងបន្តស្រកចុះជាបន្តបន្ទាប់បន្ថែម នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ។ កម្ពស់ទឹកស្ទឹងព្រែកត្នោតនៅព្រឹកថ្ងៃនេះ ធៀបនឹងកម្ពស់ទឹកស្ទឹងអតិបរមាកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានស្រកចុះដូចខាងក្រោម ៖ – នៅសំណង់ទ្វារទឹក៧មករា ស្រកចុះ ០,៧០ម៉ែត្រ – នៅតំបន់ចាប់ពីផ្លូវជាតិលេខ៣…

ស្ថានភាពទឹកតាមដងស្ទឹងព្រែកត្នោត គិតមកត្រឹមថ្ងៃទី១៦ ព្រឹក មានការថយចុះ

យោងតាមផេកក្រសួងធនធានបានឲ្យដឹងថា សភាពការទឹកតាមដងស្ទឹងព្រែកត្នោតគិតមកដល់ព្រឹកថៃ្ងទី១៦ ខែតុលា ឆ្នាំ២០២០ ដូចខាងក្រោម ៖ ១-កម្ពស់ទឹក -នៅលើសំណង់បង្ហៀរកម្ពស់ទឹក៦,៦០លើបង្ហៀរ ថយចុះ ០,០៧ម៉ែត្រ ២-ស្ថានភាពទឹកនៅតាមដងស្ទឹង -ចាប់ពីវត្តសាក់សំពៅ ទៅស្ពានព្រែកជ្រៃ ទឹកស្រកគិតជាមធ្យម ០,៧ម៉ែត្រ -ទឹកពីទំនប់៧មករា ទៅដល់ស្ពានសាក់សំពៅ ទឹកស្រកចុះ ០,០៤ម៉ែត្រ (ទឹកមានការស្រកចុះយឺត…