រដ្ឋតិចសាស់ចាប់ផ្តើមជម្លៀសអ្នកទោស ២.៦០០នាក់ ដោយសារការគំរាមកំហែងទឹកជំនន់

អាមេរិក: កាលពីថ្ងៃអាទិត្យម្សិលមិញ រដ្ឋតិចសាស់សហរដ្ឋអាមេរិក បានចាប់ផ្តើមជម្លៀសអ្នកទោសប្រហែល ២.៦០០នាក់ ចេញពីពន្ធនាគារចំនួនពីរកន្លែង ដែលនៅក្បែរទន្លេ Brazos ដោយសារការគំរាមកំហែងនូវទឹកជំនន់ជន់លិច អាចហូរចូលក្នុង ពន្ធនាគារ ដែលជាប្រវត្តិសាស្រ្តដែលមិនធ្លាប់មានពីមុនមក។ បើយោងតាមស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក ABC13 ដោយស្រង់សម្តីរបស់នាយកដ្ឋានតុលាការឧក្រិដ្ឋកម្មរដ្ឋតិចសាស់បានឱ្យដឹងថា អង្គភាព Terrell និង Stringfellow ក្នុងសហគមន៍…

សម្តេច ហ៊ុន សែន ស្នើឲ្យអ្នកពាក់ពន្ធ័ បង្កើនសកម្មភាពកាន់ តែខ្លាំង ក្នុងការទប់ស្កាត់បាតុភូតគ្រោះធម្មជាតិ

ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីការព្រួយបារម្ភជុំវិញបញ្ហាគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ដែលបានសម្លាប់មនុស្ស និងបំផ្លាញផ្ទះសម្បែង អាគារសាលារៀន ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនាពេលកន្លងមក។ ថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រ ដល់និស្សិតបញ្ចប់ការសិក្សា នៃសាកលវិទ្យាល័យអាស៊ីអឺរុប នៅវិទ្យាស្ថានអប់រំ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេច ហ៊ុន សែន…

Updated: មកដល់ពេលនេះ មនុស្សស្លាប់កើន ៦៣នាក់ នៅប្រទេសស្រីលង្កា

ស្រីលង្កា: មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយទឹកជំនន់និងការរអិលបាក់ដីរបស់ប្រទេសស្រីលង្កា បានកើនឡើងដល់ ៦៣នាក់ នៅថ្ងៃសុក្រទី២០ ឧសភានេះ ខណៈដែលកម្ពស់ទឹកនៅក្នុងស្រុកជាច្រើនបានបន្តកើនឡើងដោយសារការមានភ្លៀងធ្លាក់ខ្លាំងឥតឈប់។ រហូតមកដល់ពេលនេះ ក្នុងស្រុក Kegalle ភាគកណ្តាលរបស់ប្រទេសស្រីលង្កា បានរាយការណ៍ថា ចំនួនមនុស្សស្លាប់បានកើនខ្ពស់បំផុត ដោយបន្ថែម ៣៤នាក់ទៀត ត្រូវបានស្លាប់ ដោយមានការរអិលបាក់ដីយ៉ាងធំជាលើកទីពីរបន្ទាប់ពីគ្រោះធម្មជាតិ បានវាយប្រហារស្រុកមូួយនេះ កាលពីថ្ងៃទីអង្គារ៍និងថ្ងៃពុធ។…

ព្យាករណ៍កម្ពស់ទឹកពីថ្ងៃទី១៧-២៣ ឧសភា ២០១៦

ភ្នំពេញៈ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅថ្ងៃទី១៧ ខែឧសភានេះ បានចេញជូនដំណឹងដល់សាធារណជនអំពីព្រឹត្តិបត្រ័កម្ពស់ទឹក នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ និងការព្យាករណ៍សម្រាប់សប្តាហ៍បន្ទាប់ (ថ្ងៃទី១៧-២៣ ខែឧសភា ឆ្នាំ២០១៦)។ សូមពិនិត្យមើលរបាយការណ៍កម្ពស់ទឹកមានដូចខាងក្រោម៖

ស្ថានភាពកម្ពស់ទឹក តាមស្ថានីយ៍ជលសាស្ត្រទន្លេមេគង្គ នារដូវប្រាំង ពីខែវិច្ឆិកា ដល់ខែមិថុនា

ភ្នំពេញៈ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ បានជូនដំណឹងឲ្យដឹងពីស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយ៍ជលសាស្ត្រទន្លេមេគង្គ នារដូវប្រាំង ចាប់ពីខែវិច្ឆិកា ដល់ខែមិថុនា នៃបណ្តាឆ្នាំនានា (ប្រភព MRCS)៕