ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រដ្ឋតិចសាស់ចាប់ផ្តើមជម្លៀសអ្នកទោស ២.៦០០នាក់ ដោយសារការគំរាមកំហែងទឹកជំនន់

អាមេរិក: កាលពីថ្ងៃអាទិត្យម្សិលមិញ រដ្ឋតិចសាស់សហរដ្ឋអាមេរិក បានចាប់ផ្តើមជម្លៀសអ្នកទោសប្រហែល ២.៦០០នាក់ ចេញពីពន្ធនាគារចំនួនពីរកន្លែង ដែលនៅក្បែរទន្លេ Brazos ដោយសារការគំរាមកំហែងនូវទឹកជំនន់ជន់លិច អាចហូរចូលក្នុង ពន្ធនាគារ ដែលជាប្រវត្តិសាស្រ្តដែលមិនធ្លាប់មានពីមុនមក។

បើយោងតាមស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក ABC13 ដោយស្រង់សម្តីរបស់នាយកដ្ឋានតុលាការឧក្រិដ្ឋកម្មរដ្ឋតិចសាស់បានឱ្យដឹងថា អង្គភាព Terrell និង Stringfellow ក្នុងសហគមន៍ Rosharon នៃភាគខាងត្បូងទីក្រុងហូស្តុន បានចាប់ផ្តើមជម្លៀសកាលព្រឹកថ្ងៃអាទិត្យ ខណៈដែលអ្នកទោស នៅអង្គភាព Ramsey នឹងត្រូវបានផ្លាស់ទីទៅក្នុងអគារពន្ធនាគារធំវិញ ដើម្បីធានាសុវត្ថិភាពដល់ពួកគេផងដែរ។

នៅពេលជាមួយគ្នានោះដែរ នៅក្នុង Huntersville ជាទីក្រុងមួយនៅភាគអាគ្នេយ៍រដ្ឋតិចសាស់និងមានទីស្នាក់ការកណ្តាលនៃនាយកដ្ឋាន តុលាការឧក្រិដ្ឋកម្មរដ្ឋតិចសាស់ បានបង្កើតមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់មួយ ដើម្បីដោះស្រាយជាមួយនឹងកម្ពស់ទឹកកើនឡើងខ្ពស់ ដែលកម្ពស់ទឹក នោះ ជន់លិចលើច្រាំងទន្លេ Brazos ដូច្នេះវាអាចហូរចាក់ទៅក្នុងពន្ធនាគារជាយថាហេតុ។

សូមបញ្ជាក់ថា ព្យុះខ្លាំងបានវាយប្រហារនៅភាគអាគ្នេយ៍រដ្ឋតិចសាស់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បណ្តាលឱ្យមនុស្សចំនួនបួននាក់បានស្លាប់ និងផ្ទះសម្បែងជាច្រើនខ្នងទទួលរងការខូចខាតផងដែរ។ សេវាកម្មឧត្តុនិយមបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថា នឹងចូលមកដល់ នៅថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍ខាងមុខនេះ៕

1361478_1280x720

មតិយោបល់