ទឹកជំនន់វាយប្រហារទីក្រុងបាំងកក ហើយភ្លៀងនឹងធ្លាក់កាន់តែច្រើន
ថៃៈ យោងតាមសារព័ត៌មាន បាំងកកប៉ុស្តិ៍ដែលចុះផ្សាយនៅក្នុងថ្ងៃនេះ បានឲ្យដឹងថាទឹកជំនន់នៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភបំផុតមួយ ហើយត្រូវរកវិធានការទប់ស្តាត់បន្ទាន់ ព្រោះភ្លៀងអាចនឹងធ្លាក់ចុះមកកាន់តែច្រើនឡើង នៅក្នុងរដូវកាលនេះ។ អ្នកធ្វើដំណើរជាច្រើននៅក្នុងទីក្រុងបាំងកក ត្រូវបានវាយប្រហារដោយទឹកជំនន់ ដែលបានជន់លិចផ្លូវជាច្រើនខ្សែរ និង ភាពជាប់ស្ទះនៅក្នុងការធ្វើចរាចរណ៍ កាលពីព្រឹកថ្ងៃអង្គារ អ្នកធ្វើដំណើរថ្មើរជើងជាច្រើននាក់ បានព្យាយាមដើរលុយក្នុងទឹក ខណៈប្រជាជនជាច្រើននាក់ផ្សេងទៀតមិនអាច ចាកចេញពីផ្ទះរបស់ខ្លួនទៅធ្វើការ នៅក្រោយពេលភ្លៀងធ្លាក់ខ្លាំង ដូចគេចាក់ទឹកកាលពីយប់ថ្ងៃច័ន្ទនោះ។ ចៅហ្វាយក្រុងបាំងកក…