ជីវិត Single ដូច មាន សូនីតា បែបនេះ ធ្វើឲ្យហ្វេនៗមួយចំនួនលែងចង់មានស្នេហា
(ភ្នំពេញ)៖ អ្នកគាំទ្រតារាសម្តែង មាន សូនីតា ពិតជាបានជ្រាប់ច្បាស់ហើយថា តារាស្រីរូបនេះ ចូលចិត្តបំផុត ធ្វើដំណើរកំសាន្តទៅក្រៅប្រទេស ប៉ុន្តែជាង២ឆ្នាំចុងក្រោយនេះ ដោយសារតែកូវីដ-១៩ នាងបានសំងំនៅក្នុងស្រុកមិនចេញទៅណាឡើយ។ ទើបតែដើមឆ្នាំ២០២២នេះ ក្រោយរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ នាងចាប់ផ្តើមបំពេញក្តីសុខខ្លួនឯង ទៅកំសាន្តយ៉ាងរីករាយនៅក្រៅប្រទេស ប្រើជីវិតបែប Single យ៉ាងបរិបូរណ៍។ តាំងពីប្រឡូកក្នុងវិថីសិល្បៈរួចមក គេឃើញតារាសម្តែងស្រីសម្លេងស្រួយ…