លាន់សូរតែប៉្រាវ រត់ចែកជើងគ្នាពេញក្លឹបRain ទាំងកណ្ដាលយប់!..
ភ្នំពេញៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានករណីហិង្សាមួយបានកើតឡើង រវាងយុវជន២នាក់ បានវាយតប់គ្នានៅក្លឹបកម្សាន្ត Rain បណ្តាលឲ្យយុវជនម្នាក់របួសធ្ងន់បែកក្បាលបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ដែលមានទីតាំងក្នុងដីលេខ១៥៨១ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ មុនកើតហេតុ គេឃើញយុវជនដៃដល់ បានផឹកស្រានៅសាឡុងក្បែរគ្នានឹងជនរងគ្រោះ លុះដល់ម៉ោងកើតហេតុ ជនរងគ្រោះបានដើរបម្រុងចូលបន្ទប់ទឹក…