សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាច្រើនករណីកាន់កាប់ប្រើប្រាស់កាំភ្លើងខ្លី

កណ្តាលៈ យោងតាមផេករបស់ព័ត៌មានអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាច្រើនករណីកាន់កាប់ប្រើប្រាស់អាវុធ(កាំភ្លើងខ្លី)និងជួញដូរ,ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២០ ខែកក្តដាឆ្នាំ២០២២ វេលាម៉ោង ០៥និង៣០នាទី នៅចំណុចកើតហេតុ:ភូមិ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ *ជនសង្ស័យមានគ្នា១៥នាក់ៈ (ឃាត់ខ្លួនបាន13នាក់ រត់គេចខ្លួន2នាក់ មុខសញា ឈ្មោះ គន់ ប៊ី…

សហរដ្ឋអាមេរិក ថានឹងបញ្ជូនប្រព័ន្ធមីស៊ីល HIMARS ៤គ្រឿងបន្ថែម ឱ្យអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) នៅថ្ងៃពុធសប្ដាហ៍នេះបានប្រកាសថាសហរដ្ឋអាមេរិកនឹងបញ្ជូនប្រព័ន្ធមីស៊ីល HIMARS ចំនួន៤គ្រឿងបន្ថែមទៅឱ្យអ៊ុយក្រែន ក្រោមកញ្ចប់ជំនួយយោធាចុងក្រោយបំផុតមួយដើម្បីជួយទីក្រុងកៀវ ការពារខ្លួនឯងប្រឆាំងនឹងកងទ័ពរុស្ស៉ី។ ការប្រកាសបញ្ជូនប្រព័ន្ធមីស៊ីល HIMARS បន្ថែមឱ្យអ៊ុយក្រែនរបស់លោក អូស្ទីន ធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ…

ក្មេងៗបងប្អូន ៤នាក់ យកកាំភ្លើងខ្យល់របស់ឪពុកទុកក្រោមគ្រែលេង បណ្ដាលឲ្យបាញ់ចំប្អូនប្រុសពៅអាយុ ៤ឆ្នាំ រងរបួសគ្រាប់​ចូល​ក្នុង​សួត

​សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ១​រោច​ ខែអាសាឍ​ ឆ្នាំខាល​ ចត្វា​ស័ក​ ព​.​ស​ ២៥៦៦​ ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០២២​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ថា​មាន​ករណី​ក្មេង​ប្រុស​ម្នាក់​អាយុ​ ៤​ឆ្នាំ​ បាន​រង​របួស​ដោយសារ​គ្រាប់កាំភ្លើង​ខ្យល់​ បណ្ដាល​អោយ​គ្រាប់​ចូល​ក្នុង​សួត​ រស់នៅ​ភូមិ​ដំរី​កូន​ ស្រុក​សូទ្រនិគម​…

សហរដ្ឋអាមេរិក នឹងបញ្ជូនប្រព័ន្ធមីស៊ីល HIMARS បន្ថែមឱ្យអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះបានចុះហត្ថលេខាលើកញ្ចប់ជំនួយអាវុធថ្មីមួយមានទំហំទឹកប្រាក់ ៤០០លានដុល្លារបន្ថែម សម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីលស៊េរីទំនើប HIMARS ចំនួន ៤គ្រឿង និងគ្រាប់រំសេវមួយចំនួនធំ ផងដែរ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានបញ្ជាក់ថាប្រព័ន្ធមីស៊ីល HIMARS ទាំង៤គ្រឿងបន្ថែមខាងលើ នឹងធ្វើឱ្យចំនួនប្រព័ន្ធមីស៊ីលស៊េរីទំនើបនេះ…

ពិធីបុណ្យសពរបស់លោក អាបេ សិនហ្សូ នឹងធ្វើឡើងនៅថ្ងៃចន្ទ និងថ្ងៃអង្គារសប្ដាហ៍ក្រោយ

(តូក្យូ)៖ ពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ នឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទ និងថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ។ នេះបើតាមការចេញ ការិយាល័យរបស់លោក អាបេ បានប្រាប់អ្នកយកព័ត៌មាន CNN ថាពិធីបុណ្យសពនឹងធ្វើឡើងនៅថ្ងៃចន្ទ រីឯពិធីគោរពវិញ្ញាណក្ខន្ធនឹងធ្វើឡើងនៅថ្ងៃអង្គារ សប្ដាហ៍ក្រោយ។ ដោយឡែក ទូរទស្សន៍ជប៉ុន NHK ក៏បានឱ្យដឹងដែរថាពិធីបុណ្យសពរបស់លោក អាបេ…

អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ ទទួលមរណភាពក្នុងវ័យ ៦៧ឆ្នាំ

(តូក្យូ)៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ បានទទួលមរណភាពហើយនៅថ្ងៃសុក្រនេះ បន្ទាប់ពីរងការបាញ់ប្រហារកំឡុងពេលថ្លែងសុរន្ទកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជបុន។ បើតាម NHK មានស្នូរគ្រាប់កាំភ្លើងត្រូវបានគេឮ នៅពេលលោក អាបេ កំពុងថ្លែងសុន្ទរកថាសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតមួយនៃបេក្ខជន មកពីគណបក្សសេរីប្រជាធិបតេយ្យ ខណៈការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុននឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ ចំណែកឯ បុរសម្នាក់ជាជនសង្ស័យម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន។…

ខ្មាន់កាំភ្លើងដែលបាញ់លោក អាបេ គឺជាអតីតកងកម្លាំងស្វ័យការពារជប៉ុន, បើតាមសារព័ត៌មានជប៉ុន NHK

(តូក្យូ)៖ សារព័ត៌មានជប៉ុន NHK នៅថ្ងៃសុក្រ ទី៨ ខែកក្កដានេះរាយការណ៍ថាជនសង្ស័យជាខ្មាន់កាំភ្លើងដែលបាញ់ប្រហារលើលោកអតីតនាយករដ្ឋមន្ត្រី អាបេ សិនហ្សូ គឺជាអតីតកងកម្លាំងជើងទឹកនៃកងស្វ័យការពារជប៉ុន ហើយរូបគេគឺមានបំណងសម្លាប់លោក អាបេ។ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីយោធាជប៉ុន សារព័ត៌មាន NHK បានឱ្យដឹងទៀតថាជនសង្ស័យខាងលើមានឈ្មោះថា Yamagami Tetsuya មាន អាយុ ៤១ឆ្នាំ…

ខ្មាន់កាំភ្លើង បាញ់សម្លាប់មនុស្ស ៦នាក់ ក្នុងឱកាសប្រារព្ធបុណ្យឯករាជ្យជាតិសហរដ្ឋអាមេរិក

(ឈីកាហ្កោ)៖ មនុស្សយ៉ាងហោច ៦នាក់បានស្លាប់ និង ២៦នាក់ផ្សេងទៀត បានរងរបួសនៅពេលខ្មាន់កាំភ្លើងម្នាក់បើកការបាញ់ប្រហារ លើក្បួនព្យុហយាត្រា ក្នុងឱកាសប្រារព្ធបុណ្យឯករាជ្យជាតិអាមេរិក នៅជាយទីក្រុងឈីកាហ្កោ នៃរដ្ឋអ៉ីលីណយ (Illinois) កាលពីថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។ បើតាមមន្ត្រីប៉ូលិស កាំភ្លើងវែងមួយដើមត្រូវបានរកឃើញនៅកន្លែងកើតហេតុ ហើយក្នុងចំណោមមនុស្ស ២៦នាក់ មាន២៥នាក់រងរបួសដោយសារគ្រាប់កាំភ្លើង ដោយក្នុងនោះ ក៏មានកុមារមានអាយុចន្លោះពី៤…

កញ្ចប់ជំនួយអាវុធលើកដំបូងរបស់អាល្លឺម៉ង់ រួមមានទាំងកាំភ្លើងធំ Howitzers ត្រូវបានបញ្ជូនទៅដល់អ៊ុយក្រែន

(កៀវ)៖ ក្រសួងការពារជាតិអ៊ុយក្រែន បានឲ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រព័ន្ធកំាំភ្លើងធំ ហាវវីតហ្សឺ (Howitzers) របស់អាល្លឺម៉ង់បានមកដល់ទីក្រុង កៀវហើយ ដែលនេះជាការប្រគល់អាវុធលើកដំបូង នៃការសន្យាផ្តល់ដោយទីក្រុងបែរឡាំង។ កាលពីខែឧសភាកន្លងទៅ អាល្លឺម៉ង់បានសន្យាផ្តល់កាំភ្លើងធំ howitzers ចំនួន ៧គ្រឿង ដល់ទីក្រុងកៀវ ហើយបើតាមលោក អាន់ឌ្រី យឺម៉ាក (Andriy…

កម្លាំងនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ៣នាក់ ករណីចាប់ជម្រិត

ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទី បុរសជនជាតិចិនម្នាក់ បានប្តឹងរាយការណ៍ថា មានជនជាតិចិនមួយក្រុមមានគ្នាជាង១០នាក់ ជិះរថយន្ត ៤ទៅ៥គ្រឿង ក្នុងនោះមានរថយន្ត ២គ្រឿង ម៉ាក MERCERDES BENZ ពណ៌ស មានមនុស្ស ៣នាក់ និងម៉ាក…