បង្ក្រាបជនសង្ស័យម្នាក់ ករណីផឹកស៊ីស្រវឹងទាស់សម្តីគ្នា យកចានវាយក្បាលក្មួយបង្កើតបែកចិញ្ចើម និងយកកាំភ្លើងស្នប់គំរាមបាញ់គេ

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៤និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹកចំនួន៣នាក់ បានចុះបង្រ្កាបករណីហិង្សាដោយចេតនា បង្កឡើងដោយឈ្មោះ ឯម អឿន…

ជនសង្ស័យដកកាំភ្លើងបាញ់១គ្រាប់ គំរាមអ្នកជិះម៉ូតូដេញតាមពីក្រោយ បន្ទាប់ពីពួកគេលួចកាច់សោកម៉ូតូមិនបានសម្រេច

ភ្នំពេញៈ នៅវេលាម៉ោង០៨និង៥០នាទីយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ មានករណីជនសង្ស័យ០២នាក់ ជិះម៉ូតូធ្វើសកម្មភាព លួចកាច់សោកម៉ូតូបុគ្គលិកញ៉ាំ២៤ ឈប់ចតចូលទៅយកម្ហូបក្នុងហាងមិនបានសម្រេច ជិះគេចខ្លួនដកកាំភ្លើងបាញ់១គ្រាប់គំរាម ពលរដ្ឋជិះម៉ូតូដេញតាម បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតត្រង់ចំណុចមុខហាងណាយស៍ប៊ឺរហ្គឺរ តាមបណ្ដោយផ្លូវ២៥៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះម្នាក់ ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនញ៉ាំ២៤…

ករណីហិង្សាក្នុងគ្រួសារ! កូនកាប់ឪពុក១ពូថៅ ត្រូវចំកំភួនដៃខាងឆ្វេង បណ្ដាលឲ្យរងរបួសជាទម្ងន់

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃអង្គារ៍១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហាឆ្នាំ២០២២វេលាម៉ោង៦និង៣៥នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ បានចុះបង្ក្រាបករណីហិង្សាក្នុងគ្រួសារ កូនយកពូថៅកាប់មកលើឪពុកចំនួន០១ពូថៅចំត្រង់កំភួនដៃខាងឆ្វេងបណ្ដាលឲ្យរងរបួសធ្ងន់ ហេតុការណ៍នេះកើតឡើងនៅចំណុចត្របែកខ្ទូង ស្ថិតនៅភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។…

យុវជនម្នាក់ត្រូវកម្លាំងជំនាញឃាត់ខ្លួន ពាក់ព័ន្ធករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបានបង្ហោះខ្លឹមសារថា បាញ់លេងសោះងាប់មែនទែន…

ភ្នំពេញៈ យោងតាមផេកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department បានឲ្យដឹងថា កម្លាំងជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធនឹងករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ដោយបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ “ម៉ាណា ប្រទេពស៊ីន” ហើយបានដាក់ Intro ថា មានទទួលកម្មង់សម្លាប់មនុស្ស the wing…

ផ្អើលរត់ជាន់គ្នា ក្នុងហាងផឹកស៊ីមួយកន្លែង ករណីមុខសញ្ញាកាច់សោ.កម៉ូតូ ដកកាំភ្លើងបាញ់តដៃជាមួយកម្លាំងកងរាជអាវុធហ្ថតខណ្ឌសែនសុខ

ភ្នំពេញៈ នាវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ មានករណីផ្ទុះអាវុធបាញ់តដៃជាមួយសមត្ថកិច្ចជាច្រើនគ្រាប់ ស្ថិតនៅហាងផឹកស៊ីយីហោ ចែ លី ខាងក្រោយផ្សារទំនើបមីតថោន តាមបណ្ដោយផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហ្ថតខណ្ឌសែនសុខ បានរៀបរាប់ប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ៨យប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២…

កម្លាំងអាវុធហត្ថបញ្ជូនក្មេងទំនើង៥នាក់ ទៅសាលាដំបូងករណីកាប់ជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់១នាក់

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅរសៀលថ្ងៃចន្ទ ១១ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿងបញ្ជូនខ្លួនក្រុមក្មេងទំនើងចំនួន០៥នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ បន្ទាប់ពីធ្វើសកម្មភាពកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៧ និង៣០នាទីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២…

ករណីឃាតកម្មដែលបងប្រុសបាញ់សម្លាប់ប្អូនបង្កើតសមត្ថកិច្ចបំបែកសំណុំរឿងត្រឹមរយះពេលជាង៣០ម៉ោង

ក្រចេះៈ យោងតាមផេករបស់អធិការដ្ឋាននគរបាលស្រុកស្នួល បានឲ្យដឹងថា រយះពេលជាង៣០ម៉ោងបំបែកសំណុំរឿងករណីឃាតកម្ម(បងប្រុសបាញ់សម្លាប់ប្អូនប្រុសបង្កើត)កើតឡើងកាលពី ថ្ងៃទី ៥ ខែ សីហាឆ្នាំ២០២២ វេលាម៉ោង៨និង០០នាទី នៅចំណុការ៉េប្រាំបួន ភូមិគ្រញូងសែនជយ័ ឃុំគ្រញូងសែនជយ័ ស្រុកស្នួល ខេត្តក្រចេះ។ _ជនដៃដល់ឈ្មោះស្រ៊ុន ខុម ភេទប្រុសអាយុ៣០ឆ្នាំ បានប្រើប្រាស់កាំភ្លើងខ្លី បាញ់ទៅលើឈ្មោះស្រ៊ុន សុខាវ…

បុរសម្នាក់ប្រទះឃើញកាំភ្លើងខ្លី ១ដើម រុំក្នុងថង់កប់ដី យកមកប្រគល់ជូនសមត្ថកិច្ចនគរបាល

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១២និង០០នាទី មានប្រជាពលរដ្ឋឈ្មោះ កឹម វល័ក្ខ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិទួលបល្ល័ង្គ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ បានប្រគល់កាំភ្លើងខ្លី ០១ដើម និងបង់ ០១គ្មានគ្រាប់ ម៉ាកMLC…

បុរសម្នាក់ដកកាំភ្លើងបាញ់ ២គ្រាប់ គំរាមក្មេងស្ទាវ រួចបើករថយន្តគេចខ្លួនបាត់ស្រមោល

ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ មានករណីបុរសម្នាក់ខណៈបើករថយន្ត ស្រាប់តែជួបក្មេងស្ទាវ ២ក្រុមកំពុងវាយគ្នា ក៏ដកកាំភ្លើងខ្លីមួយដើមបាញ់ឡើងលើ ២គ្រាប់ បង្កការភ្ញាក់ផ្អើល ស្ថិតតាមបណ្ដោយផ្លូវ២៥៧ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីអ៊ំប្រុសម្នាក់ ដែលឃើញហេតុការណ៍ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគាត់ឃើញក្មេងស្ទាវ ២ក្រុម…

ខ្មាន់កាំភ្លើងបាញ់ប្រហារ ទៅលើរថយន្តស៊េរីទំនើបមួយគ្រឿង បណ្តាលឲ្យត្រូវបុរស២នាក់ ឈាមហូរស្រោចពេញខ្លួន

ភ្នំពេញៈ នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ មានករណីបាញ់ប្រហារ ទៅលើរថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿង បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ ឈាមហូរស្រោចពេញខ្លួន បង្កការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះ២នាក់ ជិះរថយន្តម៉ាក Range…