កូរ៉េខាងជើង ធ្វើតេស្ដមីស៊ីលផ្លោងចំនួន ៣គ្រាប់ ជូនដំណើរលោក ចូ បៃដិន ចាកចេញពីតំបន់អាស៊ី

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃពុធនេះ បានបាញ់សាកល្បងមីស៊ីលផ្លោងចំនួន ៣គ្រាប់ ចេញពីតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន តែប៉ុន្មាន ម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ធ្វើដំណើរចាកចេញពីតំបន់អាស៊ី ក្រោយបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង និងជប៉ុន។ បើតាមនាយសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង, មីស៊ីលផ្លោងទាំង៣គ្រាប់ខាងលើ ត្រូវបានកូរ៉េខាងជើងបានចេញពីតំបន់ Sunan នៃភាគជើងរដ្ឋធានីព្យុងយ៉ាង។…

អាមេរិក ព្រមានជាថ្មីថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដនុយក្លេអ៊ែរ កំលុងដំណើរទស្សនកិច្ចរបស់លោក បៃដិន មកកាន់តំបន់អាស៊ី

(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជែក ស៊ូលីវ៉ាន (Jake Sullivan) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានបង្ហើបពីលទ្ធភាពនៃការធ្វើតេស្ដនុយក្លេអ៊ែរ ឬមីស៊ីលរបស់កូរ៉េខាងជើង ឬក៏អាចធ្វើតេស្ដទាំង២តែម្ដង កំលុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ចូ បៃដិន មកកាន់ប្រទេសកូរ៉េខាងត្បូង និងជប៉ុន ក្នុងសប្តាហ៍នេះ។ លោក ស៊ូលីវ៉ាន…

លោក គីម ជុងអ៊ុន បញ្ជាឱ្យដាក់ពង្រាយយោធាកូរ៉េខាងជើង ចូលរួមទប់ស្កាត់កូវីដ-១៩

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបើកកិច្ចប្រជុំការិយាល័យនយោបាយបន្ទាន់មួយ និងបានបញ្ជាឱ្យយោធាចូលរួមក្នុងការរក្សា ស្ថិរភាពនៃការផ្គត់ផ្គង់ថ្នាំពេទ្យនៅក្នុងទីក្រុងព្យុងយ៉ាង ខណៈកំពុងប្រយុទ្ធតស៊ូនឹងការឆ្លងរាលដាល COVID-19។ កូរ៉េខាងជើងបានទទួលស្គាល់ពីការផ្ទុះរាលដាល COVID-19 ជាលើកដំបូងបំផុតនៅក្នុងប្រទេសរបស់ខ្លួន កាលពីសប្ដាហ៍មុន ហើយក្រុមអ្នកជំនាញជាច្រើន បារម្ភថាស្ថានភាពឆ្លងអាចនឹងមានសភាពកាន់តៃធ្ងន់ធ្ងរ ដោយសារតែប្រទេសឯកោមួយនេះមិនមានបរិក្ខារវេជ្ជសាស្ត្រគ្រប់គ្រាន់ និងត្រូវបានគេរាយការណ៍ថា មិនមានកម្មវិធីចាក់វ៉ាក់សាំងបង្ការដល់ប្រជាជនរបស់ខ្លួននោះទេ។ ក្នុងនៅកិច្ចប្រជុំការិយាល័យបន្ទាន់មួយ…

កូរ៉េខាងជើង ទទួលស្គាល់ករណីអ្នកស្លាប់ដំបូងបំផុត ដោយសារកូវីដ-១៩

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះបានរាយការណ៍ថាមនុស្សម្នាក់បានស្លាប់ដោយសារមេរោគ COVID-19 អូមីក្រុង ដែល នេះជាការទទួលស្គាល់ករណីស្លាប់ដំបូងបំផុត ចាប់តាំងពីជំងឺឆ្លងមួយនេះផ្ទុះឡើងមក ខណៈមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតធ្លាក់ខ្លួនឈឺជាមួយរោគសញ្ញា គ្រុនក្ដៅ។ បើតាម KCNA មនុស្សជិត ៣៥០,០០០នាក់មានរោគសញ្ញាគ្រុនក្ដៅ ក្នុងនោះមាន ១៨,០០០នាក់ទើបចេញរោគសញ្ញាគ្រុនក្ដៅ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ស្របពេលមនុស្សចំនួន…

កូរ៉េខាងជើង ទទួលស្គាល់ករណីឆ្លងកូវីដ-១៩ ជាលើកដំបូងបំផុត

(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២នេះ បានទទួលស្គាល់ពីការរកឃើញជាលើកដំបូង នូវករណីឆ្លង COVID-19 នៅក្នុងប្រទេស។ បើតាម KCNA ករណីឆ្លងខាងលើ គឺមេរោគបំប្លែងថ្មីអូមីក្រុង តែភ្លាមៗមិនទាន់មានព័ត៌មានលម្អិតពីប្រភពឆ្លង ឬក៏ការបញ្ជាក់ថាករណីឆ្លងមានចំនួនប៉ុន្មាន នោះទេ ខណៈមេដឹកនាំកូរ៉េខាងជើង លោក…

លោក ចូ បៃដិន នឹងពិភាក្សាពីសំណុំរឿងកូរ៉េខាងជើង ក្នុងដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ី

(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យសេតវិមាន លោកស្រី ជេន សាគី (Jen Psaki ) បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងពិភាក្សាពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងជាមួយភាគីកូរ៉េខាងត្បូង និងជប៉ុន ក្នុងកំលុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ ប្រទេសទាំងពីរ នាចុងខែឧសភានេះ។ លោកស្រី Psaki…

កូរ៉េខាងជើង បញ្ជូនបុគ្គលិកការិយាល័យឱ្យទៅជួយកសិករ ខណៈប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា បុគ្គលិកក្រុមហ៊ុន និងកម្មកររោងចក្រត្រូវបានបញ្ជូនទៅកាន់តំបន់កសិកម្ម ជុំវិញប្រទេស ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួត ចំពេលមានការព្រួយបារម្ភអំពីការខ្វះខាតស្បៀងអាហាររយៈពេលយូរ។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានវិធានការកែលម្អស្ថានភាពស្បៀងអាហារដ៏តានតឹង ដែលបង្កឡើងដោយជំងឺ COVID-19 និងព្យុះទីហ្វុង ទោះបីជាមានការកែលម្អបន្តិចបន្តួចរួចហើយកាលពីដើមឆ្នាំមុនក៏ដោយ។ គ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់បានបង្កការគំរាមកំហែង តាមរដូវកាលដល់កូរ៉េខាងជើង…

កូរ៉េខាងជើងបាញ់មីស៊ីលមួយគ្រាប់ ធ្លាក់ចូលសមុទ្រ, នេះបើតាមយោធាកូរ៉េខាងត្បូង

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធនេះថា កូរ៉េខាងជើងបានធ្វើការបាញ់មីស៊ីលមិនទាន់ស្គាល់ប្រភេទមួយគ្រាប់ ឆ្ពោះទៅកាន់តំបន់ឆ្នេរ សមុទ្រភាគខាងកើតរបស់ខ្លួន មួយសប្តាហ៍បន្ទាប់ពីលោក គីម ជុងអ៊ុនប្តេជ្ញាអភិវឌ្ឍកងកម្លាំងនុយក្លែអ៊ែររបស់ខ្លួនឲ្យបានឆាប់បំផុត។ នេះអាចជាការបាញ់សាកល្បងមីស៊ីលជាលើកទី១៤ របស់កូរ៉េខាងជើង ក្នុងឆ្នាំ២០២២នេះ ហើយវាកើតឡើងត្រឹមតែប៉ុន្មានថ្ងៃមុនពេល ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) ចូលកាន់តំណែង…

លោក គីម ជុងអ៊ុន ប្រាប់ឱ្យយោធាកូរ៉េខាងជើងពង្រឹងសមត្ថភាព ខណៈការងារត្រៀមធ្វើតេស្ដនុយក្លេអ៊ែរកំពុងដំណើរការ

(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃសុក្រនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវ ឱ្យយោធានៃប្រទេសរបស់លោកពង្រឹងសមត្ថភាព តាមគ្រប់មធ្យោបាយ ដើម្បីអាចកម្ទេចសត្រូវ ខណៈរូបភាពផ្កាយរណបថ្មីបង្ហាញពីការបង្កើន ការត្រៀមរៀបចំការសាកល្បងអាវុធនុយក្លេអ៊ែរ។ ការអំពាវនាវខាងលើរបស់លោក គីម ជុងអ៊ុន ធ្វើឡើងកំលុងពិធីថតរូបជាមួយកងទ័ព នាឱកាសនៃការធ្វើព្យុហយាយោធាដ៏ធំមួយ ដើម្បីប្រារព្ធខួប…

កូរ៉េខាងជើង សន្យាបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ ជាមួយការបង្ហាញមីស៊ីល ICBM ក្នុងព្យុហយាត្រាយោធា

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាបង្កើនការអភិវឌ្ឍឃ្លាំងអាវុធនុយក្លេអ៊ែរ នៅឯព្យុហយាត្រាយោធាមួយក្នុងទីក្រុង ព្យុងយ៉ាង កាលពីយប់ថ្ងៃចន្ទសប្ដាហ៍នេះដោយមានទាំងការសម្ញែងមីស៊ីលបាលិស្ទីគ ICBM ផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថាព្យុហយាត្រាយោធាខាងលើ ធ្វើឡើងដើម្បីប្រារព្ធខួបលើកទី៩០ នៃការបង្កើតទ័ព កូរ៉េខាងជើង ហើយយោធាកូរ៉េខាងត្បូងបានទទួលស្គាល់ដែរថាពិតជាបានធ្វើព្យុហយាត្រាយោធាដ៏ធំកាលពីថ្ងៃចន្ទ។ បើតាមប្រភពពី យោធាកូរ៉េខាងត្បូង,…