កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ចំពេលតានតឹងជាមួយកូរ៉េខាងជើង

(សេអ៊ូល)៖ អគ្គសេនាធិការចម្រុះ (JCS) នៃយោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កងកម្លាំងយោធាចម្រុះនៃកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធយោធានិទាឃរដូវដ៏សំខាន់ នៅថ្ងៃចន្ទនេះ ដោយមិនមានការធ្វើសមយុទ្ធជាក់ស្ដែងនៅតាមទីវាលឡើយ។ នេះបើ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២។ សមយុទ្ធយោធា CCPT គឺជាការធ្វើសមយុទ្ធតាមប្រព័ន្ធកុំព្យូទ័ររបស់ កូរ៉េខាងត្បូង-សហរដ្ឋអាមេរិក…

កូរ៉េខាងជើង ព្រមានវាយប្រហារលើកូរ៉េខាងត្បូងដោយអាវុធនុយក្លេអ៊ែរ បើខ្លួនរងការវាយប្រហារ

(សេអ៊ូល)៖ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យូជុង (Kim Yo Jong) បាននិយាយថាកូរ៉េខាងជើងប្រឆាំងជាដាច់ខាត នឹងសង្រ្គាម ប៉ុន្តែប្រសិនបើកូរ៉េខាងត្បូងជ្រើសរើសយកការប្រឈមមុខយោធា ឬក៏បើកការវាយប្រហារណាមួយ នោះកងកម្លាំងនុយក្លេអ៊ែរកូរ៉េខាងជើង នឹងបើកការវាយប្រហារឆ្លើយតបវិញភ្លាមៗ។ ការព្រមានខាងលើរបស់អ្នកនាង គីម យូជុង…

លោក គីម ជុងអ៊ុន៖ កូរ៉េខាងជើង នឹងបន្តអភិវឌ្ឍសមត្ថភាពដ៏មានអនុភាព

(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបាននិយាយថាប្រទេសរបស់លោកនឹងបន្តអភិវឌ្ឍ «សមត្ថភាពយោធាដ៏មានអនុភាព”ដែលមិនមាននរណាម្នាក់អាចបញ្ឈប់ ឬរារាំងបាននោះឡើយ។ បើតាម KCNA លោក គីម បានជួបជាមួយក្រុមមន្ត្រីវិទ្យាសាស្ត្រ អ្នកបច្ចេកទេស និងកម្មករ ដែលបានរួមចំណែកក្នុងការបាញ់សាកល្បងមីស៊ីល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលទីក្រុងព្យុងយ៉ាងអះអាងថាគឺជាមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដ៏ធំបំផុតរបស់ខ្លួន។ ថ្លែងនាឱកាសនោះ…

កូរ៉េខាងជើងថាធ្វើតេស្ដមីស៊ីល ICBM ជាការត្រៀមលក្ខណៈប្រឈមមុខជាមួយអាមេរិក

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមត្រួតពិនិត្យដោយផ្ទាល់នូវការបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ស៊េរីថ្មី មួយ ដើម្បីពង្រឹងសមត្ថភាពយោធា និងជាការត្រៀមលក្ខណៈប្រឈមមុខរយៈពេលវែងជាមួយចក្រពត្តិអាមេរិក។ ការបាញ់សាកល្បងមីស៊ីលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ គឺជាការធ្វើតេស្ដមីស៊ីលដ៏មានឥទ្ធិពលបំផុតរបស់កូរ៉េខាងជើងជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៧មក ដោយមីស៊ីលនេះត្រូវបានគេរាយការណ៍ថា អាចហោះនៅរយៈកម្ពស់ខ្ពស់ និងធ្វើដំណើរបានឆ្ងាយជាងមីស៊ីល ICBM ដែលទីក្រុងព្យុងយ៉ាងបាញ់សាកល្បងកន្លងមក។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង…

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលជាលើកទី១០

(តូក្យូ)៖ កូរ៉េខាងជើង នៅថ្ងៃពុធនេះបានបាញ់សាកល្បងអាវុធមួយដែលទំនងជាមីស៊ីលបាលិស្ទីគមួយគ្រាប់ នៅចំពោះការព្រមានថារបបដឹកនាំ លោក គីម ជុងអ៊ុន អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ឬមីស៊ីលបាលិស្ទីគអន្តរទ្វីបឡើងវិញ។ ទូរទស្សន៍ NHK ធ្វើសេចក្ដីរាយការណ៍ខាងលើដោយលើប្រភពបានមកពីក្រសួងការពារជាតិជប៉ុន។ ប៉ុន្តែ ភ្លាមៗមិនទាន់មានការបញ្ជាក់ថាតើ អាវុធដែលកូរ៉េខាងជើងធ្វើតេស្ដនៅព្រឹកនេះជាមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ឬក៏យ៉ាងណានោះទេ ។ ប្រសិនបើការធ្វើតេស្ដនេះត្រូវបានកូរ៉េខាងជើងទទួលស្គាល់ នោះវានឹងក្លាយជាការធ្វើតេស្ដអាវុធលើកទី១០…

កូរ៉េខាងជើង នឹងបាញ់បង្ហោះផ្កាយរណបបន្ថែម ដើម្បីតាមដានសកម្មភាពអាមេរិក និងសម្ព័ន្ធមិត្ត

(សេអ៊ូល)៖ កូរ៉េខាងជើង នឹងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ជាច្រើន នៅប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីទទួលបានព័ត៌មានលម្អិតជាក់ស្តែងភ្លាមៗ អំពីសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមលោក គីម ជុងអ៊ុន ដែលត្រូវបានដកស្រង់សម្ដីដោយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បើតាម KCNA នៅពេលចុះត្រួតពិនិត្យ រដ្ឋបាលអភិវឌ្ឍន៍លំហរអាកាសជាតិរបស់កូរ៉េខាងជើង លោក គីម បានសង្កត់ធ្ងន់ថាផ្កាយរណបឈ្លបយកការណ៍…

អាមេរិកថា កូរ៉េខាងជើង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ, មីស៊ីល ICBM ឡើងវិញ ក្នុងឆ្នាំ២០២២នេះ,

(វ៉ាស៊ីនតោន)៖ របាយការណ៍ថ្មីមួយរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគ អន្តរទ្វីប ICBM ឡើងវិញ នៅក្នុងឆ្នាំ២០២២នេះ។ របាយការណ៍ខាងលើដដែល ដែលចេញផ្សាយដោយការិយាល័យនៃនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ក៏បានលើកឡើងផងដែរថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ជឿជាក់យ៉ាតមុតមាំថាអាវុធនុយក្លេអ៊ែរ គឺជាការធានាមួយមិនអាចខ្វះបានចំពោះរបបដឹកនាំរបស់លោក ហើយលោកគីម ក៏យល់ដែរថាកូរ៉េខាងជើងនឹងត្រូវបានគេទទួលស្គាល់ជាមហាអំណាចនុយក្លេអ៊ែរ នៅពេលអនាគត។ ចាប់តាំងពីខែមករា…

មហាសន្និបាតអង្គការសហប្រជាជាតិ ទាមទារឱ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែនជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ

(យូអិន)៖ ប្រទេសភាគច្រើននៃពិភពលោក បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលទាមទារឱ្យរុស្ស៊ី ដកកងកម្លាំង យោធារបស់ខ្លួនទាំងស្រុងចេញពីអ៊ុយក្រែនជាបន្ទាន់ និងដោយគ្មានលក្ខណ្ឌ។ ដំណោះស្រាយនេះត្រូវបានអនុម័ត នៅឯសម័យប្រជុំបន្ទាន់ដ៏កម្រនៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅក្នុង ទីក្រុងញូយ៉ក) ដោយទទួលបានសំឡេងគាំទ្រពីរដ្ឋចំនួន១៤១ ក្នុងចំណោមរដ្ឋជាសមាជិកទាំង១៩៣ របស់អង្គការសហប្រជាជាតិ។ ប្រទេសចិន, ឥណ្ឌា និងអាហ្រ្វិកខាងត្បូងស្ថិតក្នុងចំណោមប្រទេសចំនួន៣៥ ដែលបានអនុប្បវាទ ខណៈប្រទេសចំនួន៥…

កូរ៉េខាងជើង ថាអាមេរិក ជាដើមហេតុធ្វើឱ្យផ្ទុះសង្រ្គាម នៅអ៊ុយក្រែន

(ព្យុងយ៉ាង)៖ កូរ៉េខាងជើង បានថ្កោលទោស និងចោទប្រកាន់ថាសកម្មភាពរបស់សហរដ្ឋអាមេរិក គឺជាដើមហេតុបង្កឱ្យមានវិបត្តិអ៊ុយក្រែន រហូតផ្ទុះទៅជាសង្រ្គាមដូចសព្វថ្ងៃ។ កូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះត្រូវបានគេរាយការណ៍ថាទំនងជាបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ចំពេល មានការបារម្ភថាទីក្រុងព្យុងយ៉ាងនឹងឆ្លៀតឱកាសដែលពិភពលោក កំពុងផ្តោតលើសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី ដើម្បីបង្កើនការអភិវឌ្ឍ មីស៊ីល និងកម្មវិធីអាវុធនុយក្លេអ៊ែរ។ ក្រសួងការបរទេសកូរ៉េខាងជើងបានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះថា «ដើមហេតុ ដែលហេតុដែលបង្កឱ្យមានវិបត្តិអ៊ុយក្រែន គឺមានជាប់ពាក់ព័ន្ធនឹងសកម្មភាពរបស់សហរដ្ឋអាមេរិក…

កូរ៉េខាងជើង ប្រារព្ធខួបកំណើតឪពុកលោក គីម ជុងអ៊ុន ដោយមិនមានការធ្វើតេស្ដមីស៊ីល

(សេអ៊ូល)៖ កូរ៉េខាងជើង បានប្រារព្ធខួបកំណើតលើកទី៨០ នៃឪពុកបង្កើតរបស់លោក គីម ជុងអ៊ុន ជាមួយការប្រគុំតន្ត្រី និងការបាញ់កាំភ្លើងធំ អបអរសាទរ នៅក្នុងពិធីដែលរៀបចំឡើងក្នុងទីក្រុងដ៏ពិសិដ្ឋមួយ ដោយមិនមានការធ្វើព្យុហយាត្រាយោធា ឬការបាញ់សាកល្បងមីស៊ីល ដូចសព្វដង នោះទេ។ បើតាម KCNA, មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន,…