សាន ផានិត ប៉ះម៉េម៉ាយសប្បាយចិត្តម្ដង ក្នុងព្រឹត្តិការណ៍ធំនៅកូរ៉េតែម្ដង
ក្នុងវេទិកាសន្និសីទកាសែតទ្រង់ទ្រាយធំ កាលពីរសៀលថ្ងៃទី៨ ធ្នូ តារាចម្រៀង លោកសាន ផានិត និងម្ចាស់បទមេម៉ាយសប្បាយចិត្ត កញ្ញា រ័ត្ន រចនា ត្រូវគេអះអាងថា បានប៉ះគ្នាលើកដំបូងនៅក្នុងវេទិការាត្រីសមោសរខ្នាតធំ នៅក្នុងប្រទេសកូរ៉េខាងត្បូងតែម្ដង ខណៈដែលកម្មវិធីនេះ គឺវេទិកាជួបជុំរបស់បងប្អូនពលករខ្មែរប្រចាំឆ្នាំ និងមានទាំងវេទិកាបប្រគល់ពានជូនដល់តារាចម្រៀង និងម្ចាស់ជ័យលាភីបុរសឯកនារីឯកនាថ្ងៃនោះផង។ នេះជាវេទិកាដែលរៀបចំដោយស្ថានទូតកម្ពុជាប្រចាំ នៅក្នុងប្រទេសកូរ៉េ ក្រោមការសហការពីលោក…