លោក គីម ជុងអ៊ុន ធ្វើដំណើរតាមរថភ្លើង ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីជួបជាមួយលោក ត្រាំ

កូរ៉េៈ តាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា រថភ្លើងរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានមកដល់ប្រទេសចិន មុនកិច្ចប្រជុំកំពូលលើកទីពីរ ជាមួយនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅប្រទេសវៀតណាម។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។ យោងតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាបរបស់កូរ៉េខាងត្បូង…

ហ្វីលីពីន ព្រួយបារម្ភចំពោះអតីតមូលដ្ឋានកងទ័ពជើងទឹកអាមេរិក ធ្លាក់ក្រោមការគ្រប់គ្រងរបស់ចិន

ហ្វីលីពីនៈ បន្ទាប់ពីការក្ស័យធនសាជីវកម្មដ៏ធំមួយរបស់រោងចក្រផលិតនាវា ដែលមានទីតាំងនៅអតីតមូលដ្ឋាន កងទ័ពជើងទឹកអាមេរិក ដែលត្រូវបានគេស្គាល់ថា Subic Bay មន្ត្រីហ្វីលីពីន និងអាមេរិក មានការព្រួយបារម្ភថា កំពង់ផែនៅជិតសមុទ្រចិនខាងត្បូង ដែលមានជម្លោះ អាចធ្លាក់ក្រោមការគ្រប់គ្រងរបស់ចិន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។ ភ្នាក់ងារ CNBC…

បេសកជនកូរ៉េខាងជើង មកដល់អាមេរិកហើយ ដើម្បីរៀបចំកិច្ចពិភាក្សា ស្តីពីជំនួបកំពូលរវាង​លោក គីម និងលោក ត្រាំ

អាមេរិកៈ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា បេសកជនកំពូលកូរ៉េខាងជើងលោក Kim Yong-chol បានមកដល់ទីក្រុងវ៉ាស៊ីនតោនហើយ សម្រាប់ដំណើរទស្សនកិច្ចមួយ ក្នុងគោលបំណងដាក់មូលដ្ឋាន សម្រាប់ជំនួបកំពូលលើកទីពីរ រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា…

ក្រុមហ៊ុនអាកាសចរណ៍ AirAsia តភ្ជាប់ប្រទេសកម្ពុជាទៅកាន់គោលដៅផ្សេងៗចំនួន១៣០ សូមអញ្ជើញប្រជាពលរដ្ឋខ្មែរពង្រីកព្រំដែនរបស់ខ្លួន

ភ្នំពេញៈ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាបបំផុតនៅលើពិភពលោកអស់រយៈពេល១០ ឆ្នាំមកហើយបើយោងតាមក្រុមហ៊ុន Skytrax បានបន្តណែនាំជើងហោះហើរទៅកាន់ប្រទេសកម្ពុជា និងបានភ្ជាប់ប្រទេសនេះទៅកាន់១៣០ គោលដៅផ្សេងៗគ្នានៅទូទាំងអាស៊ីអាគ្នេយ៍ និងទ្វីបអាស៊ី ដោយអញ្ជើញប្រជាជនខ្មែរទាំងអស់ពង្រីកព្រំដែនធ្វើដំណើររបស់ខ្លួន។ បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ធ្វើការហោះហើរពីទីក្រុងចំនួន៣ ពីប្រទេសកម្ពុជា គឺពីរាជធានីភ្នំពេញ…

សិង្ហបុរី និងវៀតណាម កំពុងស្ថិតក្នុងបញ្ជីសម្រាំងនៃប្រទេស រៀបចំកិច្ចប្រជុំកំពូលលើកទី២ រវាងលោក ត្រាំ និងលោក គីម

សិង្ហបុរី: បញ្ជីសម្រាំងនៃប្រទេស ដែលនឹងត្រូវរៀបចំ សម្រាប់កិច្ចប្រជុំកំពូលលើកទី២ រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទំនងជានឹងបញ្ចូលប្រទេសសិង្ហបុរី និងវៀតណាម នេះបើយោងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃសុក្រនេះ។ មន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងម្នាក់ បាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា « កន្លែងដែលគួរជាទីទុកចិត្តនោះ គឺប្រទេសវៀតណាម…

មេដឹកនាំកូរ៉េខាងត្បូង៖ ចិនដើរតួនាទីវិជ្ជមាន ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ និងលើកកម្ពស់ទំនាក់ទងអន្តរកូរ៉េ

កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំថ្មី របស់លោក នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន បានដើរតួនាទីវិជ្ជមាន ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ព្រមទាំងកែលម្អទំនាក់ទំនងអន្តរកូរ៉េផងដែរ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។ នៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ លោក មូន បាននិយាយថា…

លោក ត្រាំ ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបលោក គីម

កូរ៉េៈ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអង្គារ បាននិយាយថា លោកត្រៀមខ្លួនរួចរាល់ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ ហើយនឹងបន្តការពិភាក្សា ជាមួយក្រុងវ៉ាស៊ីនតោន និងសេអ៊ូល ក្នុងការដោះស្រាយភាពតានតឹង នៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩។ ប្រធានាធិបតីអាមេរិកលោក…

លោក គីម ផ្ញើសារទៅកាន់លោក ត្រាំ ស្តីពីកិច្ចចរចានុយក្លេអ៊ែរ

កូរ៉េៈ កាសែត Chosun Ilbo របស់កូរ៉េខាងត្បូង បានរាយការណ៍កាលពីថ្ងៃច័ន្ទថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើសារសម្របសម្រួលមួយ ទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញការចរចារនុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia…

កូរ៉េខាងត្បូង បញ្ជូនក្រុមមន្រ្តីទៅកាន់កូរ៉េខាងជើង ដើម្បីរៀបចំពីធីសាងសង់ផ្លូវតភ្ជាប់គ្នា

កូរ៉េៈ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែធ្នូនេះថា កូរ៉េខាងត្បូង បានបញ្ជូនក្រុមការងារមួយ នៅថ្ងៃច័ន្ទនេះ ទៅកាន់កូរ៉េខាងជើង ដើម្បីត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ នៅចុងសប្តាហ៍នេះ ដើម្បីភ្ជាប់ផ្លូវដែក និងផ្លូវឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ។ ក្រុមការងារមុនមានមន្ត្រីចំនួន ៣១នាក់ មកពីក្រសួងបង្រួបបង្រួម និងដឹកជញ្ជូន បានចាកចេញពីព្រំប្រទល់ទីប្រជុំជន Kaesong របស់កូរ៉េខាងជើង។ ក្នុងចំណោមនោះ…

មេដឹកនាំកូរ៉េខាងជើង ទំនងជាមិនធ្វើទស្សនកិច្ច ទៅកាន់កូរ៉េខាងត្បូង នៅឆ្នាំនេះទេ

កូរ៉េៈ បណ្ដាញទូរទស្សន៍កូរ៉េខាងត្បូង YTN បាននិយាយនៅថ្ងៃច័ន្ទនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទំនងជាមិនធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូល នៅអំទ្បុងពេលបីសប្តាហ៍ខាងមុខទៀតនោះទេ ដោយដំណឹងនេះ ត្រូវបានលើកឡើងពីមន្ត្រី មិនស្គាល់អត្តសញ្ញាណម្នាក់ នៅក្នុងការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ…