ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង នឹងទិញមីស៊ីលអាមេរិក ក្នុងទឹកប្រាក់ប្រមាណ ៣០០ លានដុល្លារ សម្រាប់នាវាពិឃាត Aegis

កូរ៉េ: កូរ៉េខាងត្បូង គ្រោងនឹងទិញមីស៊ីលអាមេរិក មានតម្លៃប្រហែល ៣០០ លានដុល្លារ ដើម្បីបង្កើនការការពារដែនអាកាស ប្រឆាំងនឹងកូរ៉េខាងជើង ទោះបីជាខ្លួនបានផ្លាស់ប្តូរភាពតានតឹង ជាមួយក្រុងព្យុងយ៉ាងក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន moneycontrol ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។

ចាប់តាំងពីឆ្នាំ ២០១៣ មក កូរ៉េខាងត្បូង បានទិញមីស៊ីលស្តង់ដារប្រភេទ Missile-2s ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Raytheon Co ដើម្បីដាក់ដំទ្បើងលើនាវាពិឃាត Aegis ចំនួន ៣ គ្រឿង ដែលនឹងត្រូវដាក់ពង្រាយ នាពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០២០។

គម្រោងនេះ មានគោលបំណងបង្កើនសមត្ថភាព ដើម្បីស្ទាក់ចាប់ និងតាមដានមីស៊ីលពីកូរ៉េខាងជើង ខណ:ដែលប្រទេសជិតខាងខ្លួន បានកំណត់គោលដៅលើអាមេរិក ក្នុងការប្រឆាំងនឹងការដាក់ទណ្ឌកម្មពីអន្តរជាតិ៕

មតិយោបល់