កូរ៉េខាងត្បូងចំណាយប្រាក់ ៣១០,០០០ ដុល្លារ ទៅលើអង្គភាព​ពិសេស ដើម្បីទប់ទល់ក្នុងករណីផ្ទុះសង្គ្រាម ជាមួយកូរ៉េខាងជើង

កូរ៉េៈ រដ្ឋាភិបាលក្រុងសេអ៊ូល បានចំណាយប្រាក់អស់ ៣១០,០០០ ដុល្លារ ទៅឱ្យអង្គភាព​ពិសេសមួយទើបបង្កើតទ្បើង ក្នុងគោលបំណង ដើម្បីទប់ទល់នៅក្នុងករណីមានសង្គ្រាមផ្ទុះទ្បើង ជាមួយក្រុងព្យុងយ៉ាង។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧។ តាមការប្រកាសពីក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា ទឹកប្រាក់ជំហានដំបូង ដែលត្រូវបាន​ក្រសួងផ្ដល់ឲ្យគឺមានចំនួនជាង ៣៤០លានវ៉ុន ស្មើនឹង…

កូរ៉េខាងជើងថា ជៀសមិនផុតពីសង្គ្រាមផ្ទុះទ្បើងនោះទេ ខណៈមានការគំរាមគំហែងពីអាមេរិក

កូរ៉េៈ អ្នកនាំពាក្យក្រសួងការបរទេសក្រុងព្យុងយ៉ាង បាននិយាយថា សមយុទ្ធយោធារួមគ្នា រវាងកងទ័ពអាមេរិក និងកូរ៉េខាងត្បូង គឺជាការគំរាមកំហែងរបស់មហាអំណាច យ៉ាងច្បាស់ក្រទ្បែត ប្រឆាំងជាមួយរបបខ្លួន ដែលវានឹងនាំឲ្យផ្ទុះសង្គ្រាម នៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ…

ចិន សម្ដែងការសោកស្តាយ ចំពោះភាពតានតឹងឡើងវិញ នៅលើឧបទ្វីបកូរ៉េ

ចិនៈ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅថ្ងៃចន្ទនេះ បាននិយាយថា បន្ទាប់ពីការស្ងប់ស្ងាត់អស់រយៈពេលពីរខែ នៅលើឧបទ្វីបកូរ៉េកន្លងមកនេះ ភាពតានតឹងជាថ្មីបានកើតឡើងវិញ ដែលវាជារឿងមួយ ដ៏គួរឲ្យសោកស្តាយបំផុត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃ៤ ខែធ្នូ…

កូរ៉េខាងជើង គំរាមកូរ៉េខាងត្បូង ជុំវិញរឿងធ្វើសមយុទ្ធ ជាមួយអាមេរិក

កូរ៉េៈ ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានឈានដល់ដំណាក់កាលក្ដៅគគុក កាលពីចុងសប្តាហ៍មុន បន្ទាប់ពីការមកដល់នៃយន្តហោះចម្បាំងអាមេរិក F-22 Raptor ចំនួន ៦ គ្រឿង នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍ សម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំមួយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧។ ការដាក់ពង្រាយយន្តហោះចម្បាំងទាំងនោះ បានកើតឡើងជាច្រើនថ្ងៃ…

កូរ៉េខាងជើងថា អាមេរិកកំពុងដុតកម្ដៅឲ្យផ្ទុះសង្គ្រាមនុយក្លេអ៊ែរហើយ ខណៈធ្វើសមយុទ្ធយោធារួមគ្នា ជាមួយកូរ៉េខាងត្បូង

អាមេរិកៈ កាន់តែមានភាពតានតឹងខ្លាំងទ្បើង ជាមួយកូរ៉េខាងជើង មុនមួយថ្ងៃនៃការធ្វើសមយុទ្ធដែនអាកាស ដ៏ធំបំផុតរបស់អាមេរិក និងកូរ៉េខាងត្បូង ដោយក្រុងព្យុងយ៉ាង បានហៅវាថាជាការបង្កហេតុដែលនាំឲ្យមានជម្លោះនុយក្លេអ៊ែរ ខណៈដែលសមាជិកសភាអាមេរិក បានព្រមានថា នឹងមានការកើនឡើងអំពីលទ្ធភាពនៃសង្រ្គាមនៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧។ សមយុទ្ធដែនអាកាសរួ​មគ្នាមួយ ឈ្មោះថា…

តោះ! មកមើលក្រុមដែលជា Idol របស់អ្នកទាំងអស់គ្នា ស្ថិតក្នុងពូលណាខ្លះ ក្នុងព្រឹត្តិការណ៍ World Cup ២០១៨ ខាងមុខនេះ

ការចាប់ឆ្នោតវគ្គចែកពូល ព្រឹត្តិការណ៍ World Cup ២០១៨ នៅប្រទេសរុស្ស៊ី បានចេញជាផ្លូវការណ៍ហើយ ដែលមានកាបែងចែកជា៨ពូល ក្នុងមួយពូលមាន៤ក្រុម ដែលមានក្រុមមកពីបណ្តាទ្វីបទាំង៥ ធ្វើការប្រកួតប្រជែងគ្នា។ ខាងក្រោមនេះ ជាតារាងបង្ហាញពូល នៃ World Cup ២០១៨៖ ពូល A រុស្ស៊ី…

ការចាប់ឆ្នោតចេញជាផ្លូវការណ៍ ជប៉ុន ជាក្រុមអាស៊ីតែមួយគត់មានសង្ឃឹមខ្ពស់អាចឡើងទៅកាន់វគ្គ ១៦ក្រុម

ការទន្ទឹងរង់ចាំរង់ចាំរបស់អ្នកតាមដានបាល់ទាត់ទាំងអស់ ក្នុងការរង់ចាំមើលថា តើក្នុងវគ្គចែកពូល World Cup ២០១៨ នៅរុស្ស៊ី ក្នុងពេលដ៍ខ្លីខាងមុខនេះ តើក្រុមជម្រើសជាតិណាខ្លះ ស្ថិតក្នុងពូលណា ជាមួយក្រុម​ខ្លាំងឬខ្សោយ ជាពិសេសនោះ ក្រុមដែលមកពីតំបន់អាស៊ីទាំង៥។ យ៉ាងណាវិញ ក្រុមជម្រើសជាតិជប៉ុន ហាក់ដូចជាមានសំណាងជាងគេ ក្នុងចំណោមក្រុមអាស៊ីទាំង៥ ដែលក្នុងពូល H របស់ពួកគេ…

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី រិះគន់រឿងគំរាមកំហែងរបស់អាមេរិក វាយកម្ទេចកូរ៉េខាងជើង

រុស្ស៊ីៈ រដ្ឋមន្ត្រីការបរទេសវិមានក្រឹមទ្បាំង លោក Sergey Lavrov បាននិយាយថា ការគំរាមប្រើសកម្មភាពយោធារបស់អាមេរិក ប្រឆាំងជាមួយកូរ៉េខាងជើង នឹងជាកំហុសដ៏ធំមួយ ដោយលោកបានព្រមានថា ក្រុងវ៉ាស៊ីនតោន កំពុងជំរុញឲ្យក្រុងព្យុងយ៉ាងបង្កើនការបង្កហេតុ ឆ្លើយតបទៅនឹងការធ្វើសមយុទ្ធរបស់អាមេរិក ជាមួយកូរ៉េខាងត្បូង និងសង្គ្រាមពាក្យសម្ដីរវាងមេដឹកនាំទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧។…

អគ្គនាយកក្រុមហ៊ុន Samsung កំពុងឋិតក្រោមការសុើបអង្កេតចំពោះការគេចពន្ធ ៤.២$ ពាន់លាន

អាជ្ញាធរកូរ៉េខាងត្បូងមិនទាន់បិទបញ្ចប់ការស៊ើបអង្កេតលើក្រុមគ្រួសារត្រកូល Lee ដែលឋិតនៅពីក្រោយអណាចក្រក្រុមហ៊ុន Samsung នៅឡើយទេ។ ម្តងនេះ ទិសដៅពួកគេកំពុងបាញ់ឆ្ពោះទៅលើប្រធាន​ក្រុមហ៊ុនអេឡិចត្រូនិចយក្សលោក Lee Kun-hee ដែលត្រូវគេចោទថា បានប្រើប្រាស់គណនីធនាគារដែលបានបើកដោយខ្ចីឈ្មោះអ្នកដទៃដើម្បីដកលុយចេញពីក្រុមហ៊ុន និងគេចវៀសពីកាតព្វកិច្ចពន្ធរដ្ឋ។ គណនីទាំងនោះ ត្រូវបានយកទៅប្រើសម្រាប់ការផ្ទេរទ្រព្យសម្បត្តិខុសច្បាប់ពីឱពុករបស់លោក Lee ដែលជាស្ថាបនិកក្រុមហ៊ុន Samsung លោក Lee Byung-chull…

Update៖ កូរ៉េខាងជើង ប្រកាសពីភាពជោគជ័យរបស់ខ្លួន នៅក្នុងការបាញ់មីស៊ីលថ្មី ដែលអាចវាយប្រហារដល់ទឹកដីអាមេរិក

កូរ៉េៈ ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់កូរ៉េ KCNA បានរាយការណ៍នៅថ្ងៃពុធនេះថា កូរ៉េខាងជើង បានបញ្ជាក់ពីភាពជោគជ័យរបស់ខ្លួន នៅក្នុងការបាញ់សាកល្បងមីស៊ីលផ្លោង​អន្តរទ្វីប ឈ្មោះថា Hwasong-15 ដោយបានអះអាងថា វា​មានសមត្ថភាពអាច​បាញ់​ដល់គ្រប់ទីតាំងទាំងអស់ នៅលើទឹកដីអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ តាមរយៈការផ្សាយរបស់ទូរទស្សន៍…