កម្មករសំណង់ម្នាក់បានបាត់ខ្លួនក្នុងទឹកទន្លេកោះពេជ្ររយៈពេល១ថ្ងៃ ពេលនេះបានផុសអណ្ដែតហើយ!

ភ្នំពេញៈ កម្មករសំណង់ម្នាក់ក្នុងចំណោម៥នាក់បានលិចក្នុងទឹកបាត់ខ្លួន១ថ្ងៃ បានផុសអណ្ដែតត្រូវបានសាច់ញាតិស្រង់មកដាក់លើគោលរួចទាក់ទងសមត្ថកិច្ចចុះមកពិនិត្យ។ ការបាត់ខ្លួនជនរងគ្រោះ កើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចជិតនាគកោះពេជ្រក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ជនរងគ្រោះមានឈ្មោះ ឡុង សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបកម្មករសំណង់ នៅកោះពេជ្រ មានស្រុកកំណើតភូមិបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។…

ជនជាតិចិន៣នាក់ ចាប់វាយបុរសម្នាក់ជាជាតិចិនដូចគ្នា បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ច នៅ​ក្រុងកោះពេជ្រ

​​ភ្នំពេញៈ កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល ​ថ្ងៃ​ទី០​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ មានករណី​បុរស​​ជនជាតិ​ចិន​​​៣​នាក់ ​ក្នុង​ចំណោម​បក្ខពួក​៤​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​ពួក​គេ​បាន​ជិះ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​​SIENA ពណ៌​ស ​​បាន​ចុះ​ទៅ​ចាប់​វាយ​បុរស​ជន​រង​គ្រោះជា​ជាតិចិន​ម្នាក់ និង​ព្យាយាម​រុញ​ជន​រង​គ្រោះ​ចូល​ទៅ​ក្នុង​រថយន្ត​ បង្កឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច នៅ​ក្នុង​ក្រុង​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា…

មុខសញ្ញាវាយប្លន់យកម៉ូតូប្រជាពលរដ្ឋតាមផ្លូវពេលយប់ចំនួន៣នាក់ សមត្ថកិច្ចឃាត់ខ្លួនបាន!

ភ្នំពេញៈ ក្រុមជនសង្ស័យសកម្មខាងដើរធ្វើសកម្មភាព វាយ គំរាម ប្លន់យកម៉ូតូប្រជាពលរដ្ឋ អ្នកដំណើរ ពេលរាត្រី ចំនួន៣នាក់ ក្នុងចំណោមបក្ខពួក៧នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ទោះជាក្រុមគ្រួសារសាច់ញាតិរបស់ជនសង្ស័យកំពុងខ្នះខ្នែងរត់រកផ្លូវ ដើម្បីសម្រួលដោះ ឲ្យនៅក្រៅឃុំក៏ដោយ ។ ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៨…

រចនាម៉ូតថ្មីដ៍ល្អឯក HondaDream125ccឆ្នាំ២០១៩ អង្រួនដួងចិត្តអតិថិជនទូទាំងប្រទេស

ភ្នំពេញៈ នៅរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៩ នៅសាលបុរីកោះពេជ្យ ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំង និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្រុមហ៊ុន អិន ស៊ី អិច ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិតម្កើងចែកចាយម៉ូតូម៉ាក HONDA​ និងជាក្រុមហ៊ុនឈានមុខគេផ្នែកទោចក្រយានយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានធ្វើរការសម្ភោធជាផ្លូវការនៅម៉ូតូម៉ាក ហុង ដា ឌ្រីម 125cc សេរីឆ្នាំ២០១៩…

​Rith Omega ទទូចកុំឲ្យមានការយល់ច្រលំ

មកទល់ពេលនេះ គេកត់សម្គាល់ថា ផលិតករល្បីឈ្មោះប្រចាំផលិតកម្មថោន លោក រិទ្ធ អូមេហ្គា (Rith Omega) ទទួលបានជោគជ័យយ៉ាងខ្លាំងលើអាជីវកម្មបើកហាងឆប់ឆាហ៍ និងបើកអាហារដ្ឋាននៅកោះពេជ្រ ដោយហាងរបស់លោកក៏ល្បីនឹងមុខស៊ុបខ្យង និងស៊ុបខ្យងតុងយ៉ាំផងដែរ។ យ៉ាងណាមិញ លោកបានទទូចកុំអោយមានការយល់ច្រលំ បន្ទាប់ពីមុខម្ហូបល្បីល្បាញរបស់លោកត្រូវបានហាងជិតខាងចម្លងតាម ហើយមានអ្នកខ្លះហូបស៊ុបខ្យងនៅហាងផ្សេងរាគរូស តែច្រលំថាជាហាងលោក។ លោកលើកឡើងបែបនេះ មិនចង់សំដៅលើហាងណាមួយនោះទេ ប៉ុន្តែអ្វីដែលលោកចង់បញ្ជាក់…

នគបាលខណ្ឌពោធិ៍សែនជ័យ បញ្ជូនមុខសញ្ញាវាយប្លន់និងឆក់យ៉ាងសកម្ម២នាក់ ទៅតុលាការ

ភ្នំពេញៈ ជនសង្ស័យ២នាក់ត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យបញ្ជូនទៅតុលាការ នៅរសៀលនេះ ដែលជនសង្ស័យ​២នាក់ខាងលើ ជាមុខសញ្ញា វាយប្លន់និងឆក់យ៉ាងសកម្មក្នុងរាជធានី ជាពិសេសទឹកដីខណ្ឌពោធិ៍សែនជ័យ។ តាមលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ឲ្យដឹងដែរថា ហេតុការនោះបានកើតឡើងនៅយប់រំលងអធ្រាត្រវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកី(ក) សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ…

ផ្អាកការផ្គត់ផ្គង់ទឹករយៈពេល៤ម៉ោង នៅ​​ក្នុងទីក្រុងកោះពេជ្រ..!

សេចក្តីជូនដំណឹងស្តីពីការ ផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ន – មូលហេតុ៖ ធ្លាយតំណអ៊ុតទុយោPE ទំហំ 200មម​ ។ – ទីតាំងធ្លាយទឹក៖ ទីក្រុងកោះពេជ្រ – ផ្ទៃសេវាផ្អាកផ្គត់ផ្គង់បណ្តោះអាសន្ន៖ ក្នុងកោះពេជ្រ ស/ក ទន្លេបាសាក់ ខណ្ឌ ចំការមន។ – រយៈពេល៖…

​​ព្រឹត្តិការណ៍តែងប្រែតពីតារាសិល្បៈ ប្រកាសធ្វើឡើងជាថ្មី

កាលពីឆ្នាំកន្លងទៅ ព្រឹត្តិការណ៍ដែលតម្រូវអោយតារាសិល្បៈតែងតួជាប្រែត ក្នុងកម្មវិធី«ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ»ធ្លាប់បានធ្វើឡើងម្ដងហើយ នៅផ្សារជេតកុងតឺណឺកោះពេជ្រ ដើម្បីរំលេចពពួកប្រែតក្នុងជំនឿខ្មែរអោយមានការចាប់អារម្មណ៍។ ព្រឹត្តិការណ៍នេះត្រូវបានប្រកាសធ្វើឡើងជាថ្មីម្ដងទៀត នៅថ្ងៃទី៣ ខែតុលានេះ ដោយគម្រោងធ្វើឡើងលើកនេះ ក្រៅពីធំដុំជាងមុន ក៏មានការដាក់បញ្ចូលនូវការផ្សព្វផ្សាយពីជំនឿ និងទំនៀមទម្លាប់របស់ខ្មែរច្រើនទម្រង់ ទៅកាន់ស្រទាប់មហាជនផងដែរ។ តំណាងអ្នករៀបចំកម្មវិធីបានអះអាងថា ដើម្បីអបអរក្នុងឱកាសបុណ្យភ្ជុំ និងដើម្បីបង្ហាញអោយសាធារណៈជនយល់ដឹងកាន់តែច្បាស់ពីជំនឿសាសនាក្នុងរដូវកាលភ្ជុំ នៅថ្ងៃទី៣ ខែតុលានេះ ក្រុមជំនាញខាងផលិតកម្មវិធីកម្សាន្តរបស់ក្រុមហ៊ុន ស៊ីអិលអាយភីអេស…

ចូលគុក ព្រោះផ្សំគំនិតទទួលទិញម៉ូតូរបស់ចោរ!..

ភ្នំពេញៈ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ ហុង សារ៉ាត់ ហៅភ័ន្ត ភេទប្រុស អាយុ ២៦ឆ្នាំ ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី ទទួលទិញម៉ូតូរបស់ចោរ។ ករណីនេះកើតឡើង កាលពីថ្ងៃទី១៣ ខែកញ្ញា…

រថយន្តសណ្តោងស៊ីទែនស៊ីម៉ង់ត៍ (ទីក្រុងកោះពេជ្រ) ពន្លះម៉ូតូវីវ៉ា ស្លាប់បុរសម្នាក់យ៉ាងរន្ធត់

ភ្នំពេញៈ នៅវេលាម៉ោង៩និង៤៥នាទី យប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ចំណុចមុខវត្តស្លែង ក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ម្ចាស់ម៉ូតូមានឈ្មោះ ម៉ៅ ចំណាន ភេទប្រុស អាយុ៣៨ឆ្នាំ មានស្រុកកំណើត…