គិតថា «ស្រវឹងកុំបើកបរ» ខំឈប់ម៉ូតូដេកតាមផ្លូវ ត្រូវចោរលួចបាត់!
ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក ជិះម៉ូតូមួយគ្រឿងទៅផ្ទះលែងរួច មកឈប់ដេកតាមចិញ្ចើមផ្លូវ ត្រូវបានជនសង្ស័យ៣នាក់ ជិះម៉ូតូមួយគ្រឿង មកឈប់ក្បែរឃើញឱកាសល្អ បានលបលួចយកម៉ូតូជនរងគ្រោះយកទៅបាត់ បង្កឲ្យមានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៤០នាទីយប់ ឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងលិចក្លឹប ផ្លេក្លឹប ប្រមាណជាង១០០ម៉ែត្រ តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ…