មមាញឹកសិល្បៈម្លឹងហើយ Rith Omega ទំនេរបានលក់បាយក្ដាំង ឡើងផ្អើលបាត់ដំបងទៀត

ក្នុងប៉ុន្មានថ្ងៃនេះ អ្នកដឹកនាំសម្ដែងល្បីឈ្មោះប្រចាំផលិតកម្មថោន លោក Rith Omega (រិទ្ធិ អូមេហ្គា) ត្រូវគេឃើញដើរតួជាអ្នកបោះដុំបាយក្ដាំងពិសេសយ៉ាងមមាញឹកនៅខេត្តបាត់ដំបង ក្នុងពេលដែលលោកត្រូវគេដឹងថាសឹងតែដកឃ្លាមិនរួចពីការដឹកនាំផលិតបទចម្រៀង ជាពិសេសបូករួមទាំងMV សម្រាប់ត្រៀមឱកាសបុណ្យចូលឆ្នាំខ្មែរនេះផង។ លោកអះអាងថា មុខរបរបាយក្ដាំង ដ្បិតថាមើលទៅសមញ្ញ ហើយមិនសមនឹងមុខមាត់របស់លោកក៏ពិតមែន ប៉ុន្តែលោកថាប្រាក់ចំណេញគឺចង់ក្រែលជាងការងារមុខជំនួញបើកហាងកាហ្វេ ឆប់ឆាហ៍ នោះផង។ លោក រិទ្ធ…

បុគ្គលិកកាស៊ីណូតោ២ ស៊ីដាច់ម៉ូតូមិត្តភក្តិបាន១ថ្ងៃ ចុងក្រោយខ្នោះ!

​ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១០និង៥០នាទី មានករណីរំលោភលើទំនុកចិត្ត(ឆបោកម៉ូតូ)ត្រង់ចំណុច មុខហាងធីបស៊ីកោះពេជ្រ ផ្លូវ បេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជនរងគ្រោះឈ្មោះ ណូ ហ្វាន់ទី ភេទប្រុស អាយុ២៩ឆ្នាំ…

នារីរូបស្រស់ម្នាក់ បើករថយន្តឡិចស៊ីស៣៣០ បុកកង់បីនឹងអ្នកអង្គុយលើសួនរងរបួស៦នាក់ នៅមុខណាហ្គា..

ភ្នំពេញៈ នារីរូបស្រស់ម្នាក់ បើករថយន្តម៉ាកឡិចស៊ីសRX-330ស៊េរីទំនើបមួយគ្រឿង បុករ៉ឺម៉កកង់បីហើយក៏រេចង្កូតទៅបុកឡើងលើខឿនផ្លូវ បណ្តាលឲ្យមនុស្សប្រុសស្រី៦នាក់រងរបួសធ្ងន់ស្រាល ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯគ្លីនិក សុខ លាភ មេត្រី។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ កែង ផ្លូវកៅស៊ូអមមាត់ទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់…

តារាសម្ដែង ប្រាជ្ញ ឆវ័ន្ត ប្រកាសជំហរធ្វើ PM នៅក្រៅសិល្បៈ

ក្នុងរយៈពេលចុងក្រោយ គេកត់សម្គាល់ថាតារាសម្ដែងលោក ប្រាជ្ញ ឆវ័ន្ត ទទួលបានឱកាសសម្ដែងនៅក្នុងភាពយន្តកាន់តែច្រើន ដែលសន្ទុះឡើងកូដនេះ ក៏ស្របនឹងការងារជាមន្ត្រីកងរាជអាវុធហត្ថ ឬ PM របស់លោកក៏ទើបតែត្រូវបានតែងតាំងជាមន្ត្រីពេញសិទ្ធិផង។ លោកបានរៀបរាប់អោយដឹងពីតួនាទីរបស់លោក នៅខាងក្រៅសិល្បៈ ខណៈដែលលោកប្រកាសថា ការងារសិល្បៈចាប់ផ្ដើមកើនសន្ទុះចុងក្រោយ ក៏ដោយសារតែក្រុមផលិតករដឹងថា លោកគឺជាមន្ត្រីកងរាជអាវុធហត្ថ ដែលក្រៅពីមានកាយសប្បទាគ្រប់គ្រាន់ ក៏ចេះលោតហក់តម្រូវ តាមសាច់រឿង។ លោក…

គុំនុំចាស់ជិត១ឆ្នាំ ជួបមុខគ្នាក្នុងរោងការ ថៅកែក្រុមហ៊ុនតាក់ស៊ីខ្មែរទាញចានសំពងក្បាល!

ភ្នំពេញៈ បុរស២នាក់ ធ្លាប់មានគំុនុំចាស់ជាមួយគ្នាជិតមួយឆ្នាំមកហើយ ខណៈហូបការនៅកោះពេជ្រជួបគ្នា គ្រាន់តែមើលមុខ ទាញចានចង្កះវាយចំក្បាលបណ្តាលឲ្យរងបួស ប្ដឹងសមត្ថកិច្ចជួយអន្តរាគមន៍។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចចហាងកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ តាំង ស៊ីថា ភេទប្រុស អាយុ២៧ឆ្នាំ…

កុំចេះតែហ៊ាន! លួចទាក់ទងប្រពន្ធគេ ប្តីគេតាមទាន់ វាយបែកក្បាលហើយ ចាប់អូសដៃចូលប៉ុស្តិ៍ប៉ូលិសទៀត!

ភ្នំពេញៈ បុរសជាជនជាប់ចោទថា បានលួចទាក់ទងប្រពន្ធគេម្នាក់ ត្រូវបានគេវាយបែកក្បាល និងចាប់អូសដៃចូលប៉ុស្តិ៍ប៉ូលិសផងដែរ ខណៈដែលកំពុងតែលួចជួបគ្នាជាមួយប្រពន្ធគេនៅតាមផ្លូវ ហើយប្តីគេតាមទាន់ ក៏វាយប្រតាយប្រតប់គ្នា ធ្វើឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងដល់អ្នកតំណើរតាមផ្លូវ។ ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១២ និង ២៥នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៨ នៅក្បែរភ្លើងស្តុបច្រកចូលកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់…

ចាប់មិនអស់មែន! កម្មករសំណង់ម្នាក់ ជួញដូរគ្រឿងញៀននៅកោះពេជ្រ

ភ្នំពេញៈ បុរសជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ចាប់ឃាត់ខ្លួន ដោយធ្វើការដកហូតថ្នាំញៀនចំនួន១៧កញ្ចប់នៅលើកោះពេជ្រ ខណៈដែលរូបគេកំពុងតែធ្វើសកម្មភាពជួញដូរគ្រឿងញៀនជាក់ស្តែងនោះ។ ប្រតិបត្តិការណ៍នេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ១១ ព្រឹក ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៨ នៅចំណុចរោង ស្នាក់នៅរបស់កម្មករមួយកន្លែង ដែលស្ថិតនៅក្នុងកោះពេជ្រ ក្នុងសសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។…

លួចម៉ូតូបានហើយ គេចមិនផុត ម្ចាស់ទាន់វាយទ្រោមខ្លួន!

ភ្នំពេញៈ បុរសម្នាក់ជាជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូពីជនរងគ្រោះដែរកំពុងតែស៊ីស៊ុបនៅកោះពេជ្រ រត់មកដល់ចំណុចសាកលវិទ្យាល័យបៀលប្រាយក៏ជនរងគ្រោះជិះរកហើយប្រទះឃើញក៏បានស្រែកថាចោរផ្អើលសមត្ថកិច្ចរត់តាមចាប់បានយកមកប៉ុស្តិ៍ដើម្បីសាកសួរ។ ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង១១យប់ ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៨ ស្ថិតនៅក្នុងកោះពេជ្រស៊ុបកាកាស៊ុគីស៊ុប សង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមគ្រួសារជនរងគ្រោះបាននាំគ្នាទៅស៊ីស៊ុបនៅកាកាស៊ូគីស៊ុបកោះពេជ្រហើយបានផ្ញើម៉ូតូមានសំបុត្រត្រឹមត្រូវ ស្រាប់តែពេលកំពុងតែស៊ីស៊ុបក៏លេចមុខជនសង្ស័យធ្វើសកម្មភាពកាច់កម៉ូតូតែជិះមិនកើតក៏បានបណ្តើរហើយជនរងគ្រោះចេញពីស៊ីស៊ុបវិញ ស្រាប់តែមិនឃើញក៏ផ្អើលឆោឡោជិះតាមរកក៏ឃើញជនសង្ស័យកំពុងតែបណ្តើម៉ូតូនៅត្រង់ចំណុចមុខសាកលវិទ្យាល័យបៀលប្រាយហើយម្ចាស់ម៉ូតូបានចុះពីលើម៉ូតូក៏ស្រែកថាចោរហើយក៏ជនសង្ស័យបានវាយប្រតាយប្រតប់ជាមួយជនរងគ្រោះហើយក៏ផ្អើលដល់សម្ថកិច្ចតាមឃាត់ខ្លួនបានជនសង្ស័យម្នាក់នោះដែររត់ចូលច្រកផ្លូវលំយកមកប៉ុស្តិ៍នគរបាល។ ក្រោយពេលកើតហេតុជនរងគ្រោះក៏ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដើម្បីធ្វើកំណត់ហេតុបញ្ជូនជនសង្ស័យទៅតុលាការកាត់ទោសទៅតាមនិតិវិធីច្បាប់៕

ចំណតកាណូតសាធារណៈ នៅទីក្រុងតាខ្មៅ ចាប់ផ្តើមបើកការដ្ឋានមុនគេហើយ

ចំណតកាណូតសាធារណៈ ដែលមានទីតាំងនៅក្រុងតាខ្មៅ បានរៀបចំបើកការដ្ឋាន និងក្រុងពាលីរួចរាល់មុនគេហើយ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រក្រសួងសាធារណការ និងដឹកជញ្ជូន។ ចំណតកាណូតសាធារណៈក្រុងតាខ្មៅ ជាចំណតដែលបើកការដ្ឋានមុនដំបូងគេ ក្នុងចំណោមចំណតយ៉ាងតិច ៤ ដែលត្រូវរៀបចំឲ្យបានរួចរាល់ ដើម្បីដឹកអ្នកដំណើរ មុនបុណ្យចូលឆ្នាំខ្មែរ​មកដល់។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នឹងមានការដំណើរការការដឹកជញ្ជូនតាមផ្លូវទឹក ពីព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ…

៣ថ្ងៃទៀត ផ្លូវថ្មើរជើងមាត់ទន្លេ ពីស្ពានកោះពេជ្រដល់ស្ពានព្រះមុនីវង្ស ចាប់ផ្តើមសាងសង់ហើយ

គម្រោងផ្លូវថ្មើរជើង ប្របតាមមាត់ទន្លេពីស្ពានភ្លោះកោះពេជ្រ ដល់ស្ពានព្រះមុនីវង្ស គ្រោងនឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី ២២ ខែមករា ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី រដ្ឋបាលរាជធានីភ្នំពេញ។ អាស្រ័យហេតុនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលមានលំនៅដ្ឋាន ឬអាជីវកម្មនានា ដែលកំពុងអាស្រ័យផលនៅទីតាំងខាងលើ សូមរុះរើចេញជាបន្ទាន់នូវ ចំណែកនៃសំណង់ផ្សេងៗ ដែលបានលយចូលច្រាំងទន្លេសាធារណៈ និងត្រៀមរៀបចំឯកសារផ្សេងៗ…