ពិព័រណ៍ផលិតផលខេត្ត១ ផលិតផល១ នៅកោះពេជ្រ ប្រកាសបើកជាផ្លូវការ

ក្រសួងពាណិជ្ជកម្ម បានប្រកាសបើកជាផ្លូវការ ពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ត ១ ផលិតផល ១​ កម្ពុជា លើកទី ១២ ដែលកំពុងប្រារព្ធធ្វើឡើងពីថ្ងៃទី ១៥-១៨ ខែធ្នូ ឆ្នាំ ២០១៧ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទកោះពេជ្រ រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន…

មានទាំងសិស្សឥន្ទ្រទេវី មានទាំងសន្ធរម៉ុក ជាប់ខ្នោះទាំងអស់!

ភ្នំពេញៈ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ សហការជាមួយ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ជាក់ស្ដែងពីបទលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបស្ពាយ ) ប្រព្រឹត្តនៅវេលាម៉ោងប្រហែល ៩និង៣០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចមុខ យានដ្ឋាន ស្រេង ប្រណី ផ្លូវលេខ៦០៨ ក្រុមទី៥៤…

ពិព័រណ៍ផលិតផលខេត្ត១ ផលិតផល១ នឹងប្រារព្ធឡើងនៅថ្ងៃទី ១៥-១៨ ធ្នូ

ក្រសួងពាណិជ្ជកម្ម បានប្រកាសឲ្យដឹងថា ពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ត ១ ផលិតផល ១​ កម្ពុជា លើកទី ១២ នឹងប្រារព្ធធ្វើឡើងពីថ្ងៃទី ១៥-១៨ ខែធ្នូ ឆ្នាំ ២០១៧ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទកោះពេជ្រ រាជធានីភ្នំពេញ។ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ នឹងមានព្រឹត្តិការណ៍សំខាន់ៗជាច្រើន…

ហង្ស អច្ឆរិយា កំណត់ជំហរថ្មី ក្រោយប្រឡាក់ឈ្មោះក្នុងរឿងអាស្រូវ

ខុសពីអំឡុងពេលមុន ដែលអោយតែមានការងារសិល្បៈគឺ តារាសម្ដែង លោក ហង្ស អច្ឆរិយា ដែលជាប់ងារជាតារាស៊ិចស៊ីរហូតដល់ថ្នាក់លុបមិនបានទទួលធ្វើដៃពីរដៃបី តារារូបនេះបែរជាប្រកាសជំហរថ្មីលោកនឹងទទួលតែការងារមួយផ្នែកអោយសកម្មប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការដើរម៉ូដ គឺមួយឆ្នាំកំណត់ទទួលតែក្នុងកម្រិតតិចតួចប៉ុណ្ណោះ ដោយសារតែមានហេតុផលរបស់ខ្លួន។ នេះជាចម្លើយមួយថ្មីផ្ទុយពីមុនទាំងស្រុង បើធៀបនឹងពេលដែលលោកត្រូវគេស្គាល់ថាជាតារាសំបូររូបភាពអាស្រូវ ជាពិសេសពាក់ព័ន្ធនឹងរូបស្រាតដែលមានការរិះគន់ និងជាតារាដែលជាប់ឈ្មោះមិនញញើតនឹងសម្ដែងស្រឡាញ់ភេទដូចគ្នាជាមួយបរទេស ដែលសូម្បីតែតារាជំនាន់ក្រោយខ្លះក៏ប្រកាសមិនដើរតាមគន្លងរបស់លោកនោះ។ លោក ហង្ស អច្ឆរិយា និយាយថា…

ក្រុមហ៊ុនចិន នឹងវិនិយោគបន្ថែម ៧០០០លានដុល្លារ លើគម្រោង ៤ នៅកម្ពុជា

កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាការងារជាមួយ លោក Zhang Yuliang ប្រធានក្រុមហ៊ុន Greenland Holding Group និង លោក Cheng Risheng ប្រធានក្រុមហ៊ុន Henan Transport…

១៦៨ក្រុមហ៊ុន ចូលរួមបង្ហាញផលិតផល ៦០០ប្រភេទ ក្នុងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា

កាលពីម្សិលមិញនេះ សមាគមអ្នកសាងសង់កម្ពុជា (CCA) បានប្រកាសបើកមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ និងសម្ពោធពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ជាផ្លូវការ ចាប់ពីថ្ងៃទី ៣០ វិច្ឆិកា ដល់ថ្ងៃទី ២ ធ្នូ ឆ្នាំ ២០១៧នេះ នៅសាលសន្និបាតនៃ មជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌កោះពេជ្រ រាជធានីភ្នំពេញ។ នៅក្នុងពិព័រណ៍នេះ មាន…

ដើរម៉ូដកណ្ដាលវាលនៅកោះពេជ្រ ហង្ស អច្ឆរិយា ព្រលែងអស់ទាស់!

កាលពីល្ងាចថ្ងៃទី៣០ វិច្ឆិកា នៅបរិវេណខាងក្រៅរបស់កោះពេជ្រ មានការដើរម៉ូដមួយយ៉ាងធំ ដោយគេកត់សម្គាល់ថាតារាដើរម៉ូដ នៅក្នុងពិធីនោះគឺសុទ្ធតែជានារីស្អាតៗ និងបុរសសាច់ដុំដើរម៉ូដដោះអាវតែម្ដង។ ក្នុងចំណោមនោះគេឃើញតារាសម្ដែង ដែលល្បីក្នុងរឿងថតស្រាតជាមួយតារាថៃលោកហង្ស អច្ឆរិយា ក៏បានបង្ហាញមុខផងដែរ ដោយលោកត្រូវគេឃើញបង្អួតសម្រស់ និងរាយកាយស៊ិចស៊ីប្រកបដោយសាច់ដុំធំៗ របស់លោកនៅកណ្ដាលហ្វូងមនុស្សតែម្ដង បើទោះជាលោកត្រូវគេស្គាល់ថា ជាតារាដែលបានឈានឡើងក្នុងទីផ្សារគួរសមមកហើយ ក៏នៅតែហ៊ានដើរដោះអាវដោយមិនខ្វល់ពីការប្រមាញ់ដោយផ្ទាំងស៊ីបកាមេរា។ ពិធីដើរម៉ូដ ដែលត្រូវគេឃើញចម្រុះដោយប្រុសៗ ដោះអាវយ៉ាងប្លែកពីគេប្រមាណជា១៣នាក់…

វ៉ានីឡា បំភ្លឺរឿងមិនបានចូលរួមមង្គលការ លោក សុខ ជំនោរ

យោងតាមអាក់ខោនផ្លូវការរបស់តារាចម្រៀងកញ្ញា វ៉ានីឡា ដែលមានឈ្មោះដើមថា សុខ ចិន្តា គឺកញ្ញានៅបន្តស្ថិតក្នុងប្រទេសបារាំង ដោយមិនអាចចូលរួមក្នុងពិធីការរបស់លោក សុខ ជំនោ ជាបងប្រុស ដែលបានធ្វើឡើងយ៉ាងអធឹកអធ័មកាលពីយប់ថ្ងៃទី២៦ វិច្ឆិកា នោះទេ។ នាងបានបញ្ជាក់ពីមូលហេតុជាច្រើននៅលើការបង្ហោះរបស់ខ្លួន ជុំវិញការខកខានមិនបាននៅអបអរបងប្រុស និងបងថ្លៃ ក្នុងពិធីមង្គលការនេះ។ កញ្ញា វ៉ានីឡា បានបញ្ជាក់ពីប្រទេសបារាំងថា…

សុខ ជំនោរ រៀបការថ្ងៃនេះ ខណៈ សុគន្ធ និសា រៀបការថ្ងៃ១ធ្នូ

នៅថ្ងៃទី២៦ វិច្ឆិកានេះ អ្នកនិពន្ធល្បីឈ្មោះលោក សុខ ជំនោរ និងភរិយា នឹងធ្វើពិធីជប់លៀងទទួលភ្ញៀវរហូតដល់រាប់រយនាក់នៅកោះពេជ្រ អាគារF បន្ទាប់ពីលោក និងភរិយា បានធ្វើពិធីសូត្រមន្តរួចហើយកាលពីល្ងាចថ្ងៃម្សិលមិញ។ មង្គលការរបស់លោកត្រូវបានមហាជនផ្ដោតការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែលោកបានអញ្ជើញតារាឲ្យចូលរួមយ៉ាងច្រើនកុះករ និងប្រកាសចំណាយរហូតដល់រាប់ម៉ឺនដុល្លារ។ ដោយឡែកសម្រាប់តារាចម្រៀងសុគន្ធ និសា ក៏បានប្រកាសថ្ងៃរៀបការនៅថ្ងៃទី១ ធ្នូក្នុងឆ្នាំ២០១៧នេះផងដែរ ទើបម្នាក់ៗកាន់តែផ្តោតការចាប់អារម្មណ៍ថែមទៀត ដោយសារតែអតីតគូស្នេហ៍ទាំង២…

បញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ

ភ្នំពេញៈ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចនិងកម្លាំងកងរាជអាវុធហត្ថ បានសហការគ្នាឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលបានធ្វើសកម្មភាពប្លន់យកម៉ូតូពីបុរស៣នាក់ បានសម្រេច។ ជនសង្ស័យទី១ឈ្មោះ ឌឿន ធី ហៅរ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ និងទី២ឈ្មោះ ដេត ឋានៈ ហៅឈៀវ ភេទប្រុស អាយុ២២ឆ្នាំ…