កម្ពុជា នឹងបញ្ជូនកម្លាំងមួកខៀវកម្ពុជាជិត ៣០០នាក់ ដើម្បីធ្វើការផ្លាស់ប្តូរកម្លាំងចាស់ដែលកំពុងតែបំពេញបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋ ម៉ាលី

ឯ.ឧ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរបស់ អ.ស.ប និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម «កម្ពុជានឹងបញ្ជូនកម្លាំងចំនួនជិត ៣០០នាក់ នៅពាក់កណ្ដាលខែកញ្ញានេះ ដើម្បីធ្វើការផ្លាស់ប្តូរកម្លាំងចាស់ ដោយមានកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ២៨៨ និងកងអនុសេនាធំវិស្វកម្មថែទ្រាំព្រលានយន្តហោះលេខ ៩២៧ ដែលមានកងកម្លាំងមួកខៀវជិត៣០០នាក់ ក្នុងនោះមានយោធិននារី ២៦រូប ដើម្បីចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ…

តៃវ៉ាន់​ បានអរគុណ​សហរដ្ឋ​អាមេរិក ដែល​ព្រមលក់​​អាវុធ​​ ដើម្បី​យកមកដំឡើង​ទុក​ការពារខ្លួន​

នេះ​ជា​ការ​លក់​ដូរ​អាវុធ​ទៅ​ឱ្យ​តៃវ៉ាន់ ដ៏​ធំ​សម្បើម​​លើក​ដំបូង​បង្អស់​ គិត​ចាប់​តាំងពី​​លោក​ ចូ បៃដិន ចូល​កាន់​តំណែងនៅ​សេតវិមានមក។ នៅល្ងាច​ថ្ងៃពុធទី​៤​សីហា​​ម្សិលមិញ ក្រសួង​ការបរទេស​អាមេរិក​បាន​ផ្តល់​ការ​អនុញ្ញាត​លក់​​ប្រព័ន្ធ​កាំភ្លើង​ធំ​ចំនួន ៤០ ​គ្រឿង​ ដែល​ជា​កាណុង​មាន​បំពាក់​ម៉ូទ័រ​ស្រាប់ ធុន​មធ្យម M109A6 ប្រវែង​១៥៥មីល្លីម៉ែត្រ ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​ ដែល​ត្រូវ​ឆ្លងកាត់​ការ​អនុម័ត​ពី​សភា​ទៀត។ ​​តៃវ៉ាន់ត្រូវ​ការ​​សព្វាវុធ​ទាំង​នេះ ដើម្បីយក​មកពង្រឹង​ប្រព័ន្ធការពារ​កោះ​ផង និង​​ដើម្បី​រក្សាសន្តិភាពស្ថិរភាព តំបន់​​ផង។…

អ្នកចាំទី អ៊ុំ សេរីរ័ត្ន បន្តការហ្វឹកហាត់បានបន្តិចបន្តួច ខណៈរង់ចាំការវះកាត់របួសជង្គង់ជាលើកទី២

CAMSOC-ភ្នំពេញ៖ អ្នកចាំទីដ៏លេចធ្លោរបស់ក្លឹបបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) អ៊ុំ សេរីរ័ត្ន បន្តការហ្វឹកហាត់បានបន្តិចបន្តួច ជាមួយមិត្តរួមក្រុម ខណៈរបួសជង្គង់ និងសរសៃពួរបស់គេនៅតែបង្កជាបញ្ហាជាច្រើនឆ្នាំ ដោយកំពុងរង់ចាំការវះកាត់ ជាលើកទី២ នា២សប្តាហ៍ខាងមុខ នៅមន្ទីរពេទ្យមួយក្នុងប្រទេស។ កីឡាករ អ៊ុំ សេរីរ័ត្ន បញ្ជាក់ប្រាប់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះថា «រាល់ថ្ងៃខ្លួននៅតែបន្តការហ្វឹកហាត់ជាប់ជាប្រចាំបានបន្តិចបន្តួចប៉ុណ្ណោះ…

ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង បាននិយាយថា ថ្នាំបង្ការកូវីដ​១៩ នឹង​ឡើង​ថ្លៃជាងមុន ដើម្បីឆ្លើយតបទៅនឹង មេរោគបំប្លែងខ្លួន​កូវីដ “ដែលតា”

នៅក្នុង​ការចុះផ្សាយ កាលពី​ថ្ងៃ​អាទិត្យ កាសែត​ Finacial Times​បាន​សរសេរ​ថា ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង ដូចជា Pfizer និង​Moderna នឹង​ដំឡើង​ថ្លៃ​វ៉ាក់សាំង​បង្ការកូវីដ នៅក្នុង​ក្របខ័ណ្ឌ​ផ្គត់ផ្គង់​វ៉ាក់សាំង សម្រាប់​សហភាពអឺរ៉ុប។ តាម​កាសែត​សេដ្ឋកិច្ចខាងលើ នៅក្នុង​កិច្ចសន្យា​លក់​ឲ្យ​សហភាពអឺរ៉ុប វ៉ាក់សាំង បង្ការកូវីដ​របស់​ក្រុមហ៊ុន​Pfizer នឹងឡើង​ថ្លៃ ៤អឺរ៉ូ ពី ១៥,៥ទៅ…

សេចក្ដីបំភ្លឺរបស់ក្រសួង ពាណិជ្ជកម្មចំពោះតម្លៃទំនិញលើទីផ្សារ និងទំនិញនាំចេញ-នាំចូល ធៀបនឹង ថ្លៃលើទីផ្សារ ក្នុងស្រុក និងថ្លៃនៅប្រទេសជិតខាងប្រទេសកម្ពុជា

នាពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មសង្កេតឃើញថា មាន​មតិមួយ​ចំនួន​លើក​ទ្បើង​ពាក់ព័ន្ធ​នឹង​តួនាទី​របស់​ក្រសួង​ពាណិជ្ជកម្មលើថ្លៃ​ទំនិញលើទីផ្សារ និងទំនិញនាំចេញ-នាំចូល ជាពិសេសបញ្ហាថ្លៃសាច់ជ្រូកនាំចូល ធៀបនឹង​ថ្លៃ​លើ​ទីផ្សារ​ក្នុងស្រុក ​និងថ្លៃនៅប្រទេសជិតខាង​ប្រទេសកម្ពុជា។​ ដោយហេតុថា មតិសាធារណៈ​មួយ​ចំនួន​មិន​បាន​ឆ្លុះ​បញ្ចាំង​ពីតួនាទី និងភារកិច្ចរបស់ក្រសួងពាណិជ្ជកម្ម ដែលកំណត់​ដោយ​រដ្ឋធម្មនុញ្ញ និង​លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្រសួងពាណិជ្ជកម្មសូមបំភ្លឺជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដូចខាងក្រោម៖ ១. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ឱ្យរដ្ឋអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលមាន​កំណត់​ក្នុង​ច្បាប់ ហើយត្រូវយក​ចិត្ត​ទុកដាក់ជួយដោះស្រាយមធ្យោបាយផលិតកម្ម…

បារាំង​ និង​​អាមេរិក​ បាន​ចុះ​ហត្ថលេខា​ លើ​កិច្ចព្រមព្រៀង​ពង្រឹង​កិច្ចសហប្រតិបត្តិការថ្មី​រវាង​កង​កម្លាំង​ទ័ពពិសេស​ និង​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម

“ប្រឈម​នឹង​ភេរវនិយម​ កង​កម្លាំង​ពិសេស​បារាំងអាមេរិក​បាន​អភិវឌ្ឍភាព​ជា​បងប្អូន​រួម​អាវុធ។ កិ​ច្ចព្រមព្រៀង​នេះ​ជា​ការរឹតបន្តឹង​​ចំណង​ភាតរៈដែល​បាន​វេញ​យូរ​ហើយ”។ នេះ​ជា​សារ​ទ្វីត​របស់​លោកស្រីរដ្ឋមន្ត្រីការពារ​ជាតិ ក្រោយ​ពិធី​​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អាមេរិក​បារាំង​រួច ដោយ​ពុំ​មាន​លម្អិត​អំពី​ខ្លឹម​សារ​នៃ​កិច្ច​ព្រមព្រៀង​ទេ។   ប៉ុន្តែ​បើ​តាម​អ្ន​កនាំពាក្យ​វិមាន​បញ្ចកោណ កិច្ចព្រមព្រៀង​អាមេរិក​ មិន​សំដៅ​លើ​​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ណាមួយ​ដោយ​ជាក់​លាក់​ឡើយ​។ អាមេរិក​និង​បារាំងកាន់​ដៃ​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹងអំពើ​ភេរវនិយម​លើ​គ្រប់​សមរភូមិ​ទាំង​អស់។ ​សូម​បញ្ជាក់​ថា ទស្សនកិច្ច​របស់​លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បារាំង​នៅសហរដ្ឋ​អាមេរិក​ និងការ​ចុះ​ហត្ថលេខា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា ប្រព្រឹត្ត​ទៅ​ជួន​ចំ​ពេល​ដែល ​​សហរដ្ឋ​អាមេរិកត្រូវ​ដក​ទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន ចំណែក​​បារាំង​សម្រេច​កាត់​បន្ថយ​វត្តមាន​កងទ័ព​បារាំង​នៅ​តំបន់​Sahel។ លោកប្រធានាធិបតី​អាមេរិក​ ចូ បៃដិន…

ខ្លាលឿងមាស ប្រភេទសត្វកម្រនៅលើពិភពលោកមានវត្តមានក្នុងតំបន់ការពារធម្មជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានឱ្យដឹងថាយោងតាមទិន្នន័យរូបភាពដែលមន្ត្រីជំនាញប្រមូលបានពីម៉ាស៊ីន ថតស្វ័យប្រវត្តិពីឧទ្យានជាតិវីរៈជ័យក្នុងខេត្តរតនៈគិរី មានវត្តមានសត្វខ្លាលឿងមាសដែលជាប្រភេទសត្វខ្លាកម្រនៅលើពិភពលោក។ ខ្លាលឿងមាស Asiatic golden cat (Catopuma temminckii) ជាប្រភេទមំសាសត្វមាឌតូចស្ថិតក្នុងត្រកូលខ្លាទាំង ៨ ប្រភេទ ដែលធ្លាប់មានវត្តមាន និងកំពុងបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ ខ្លាលឿងមាស ត្រូវបានចាត់ថ្នាក់ជាប្រភេទជិតទទួលរងគ្រោះ (NT) នៅក្នុងបញ្ជីក្រហម IUCN និងចុះក្នុងបញ្ជីឧបសម្ព័ន្ធទី១…

ផ្សាររដ្ឋជាច្រើន បានវិលទៅរកភាពប្រក្រតីឡើងវិញហើយ ជាមួយនិងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាលបានយ៉ាងម៉ត់ចត់

ប្រធានគណៈកម្មការផ្សារធំៗរបស់រដ្ឋជាច្រើនផ្សារ បានបញ្ជាក់ថា ៖ផ្សាររដ្ឋជាច្រើន បានឈានទៅរកភាពប្រក្រតីឡើងវិញជាបណ្តើរៗហើយ ជាមួយនិងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាលបានយ៉ាងម៉ត់ចត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបើកអោយដំណើរការផ្សារឡើងវិញ ជាង១សប្តាហ៍មកនេះ។ ប្រធានគណៈកម្មការផ្សារទួលទំពូង លោកចំរើន សុខលីម បានមានប្រសាសន៍អោយដឹងនៅរសៀលថ្ងៃទី២៣មិថុនានេះថា ៖ផ្សារទួលទំពូង នៅពេលនេះ ការបេីកលក់ដូរ បានប្រមាណពី៨៥ទៅ៩០%​ និងអតិថិជន​ ចូលទិញដូរប្រហែល៦០​ ទៅ៧៩%ប៉ុណ្ណោះ​ ។គណ:កម្មការផ្សារបានចុះត្រួតពិនិត្យតាមតូប​…

រដ្ឋបាលខណ្ឌកំបូល​ ជូនដំណឹងស្តីពីកាលបរិច្ឆេទ​នៃការចាក់វ៉ាក់សាំង​ ដូសទី១ ជូនប្រជាពលរដ្ឋ​ កម្មករ​ កម្មការនី​ ដេីម្បីបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង​

រដ្ឋបាលខណ្ឌកំបូល​ សូមជម្រាបជូនដំណឹងស្តីពីកាលបរិច្ឆេទ​នៃការចាក់វ៉ាក់សាំង​ ជូនប្រជាពលរដ្ឋ​ កម្មករ​ កម្មការនី​ ដេីម្បីបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង​ ឬស្រោចវ៉ាក់សាំង​ ក្នុងក្របខ័ណ្ឌខណ្ឌកំបូល​ ដូសទី១​ ឬម្ជុលទី១​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ​ អាទិត្យ​ ទី២០​ ខែមិថុនា​ ឆ្នាំ២០២១​ នៅក្នុងបរិវេណវត្តកំបូល​ ដែលស្ថិតនៅផ្លូវជាតិលេខ៤​ ភូមិផ្សារកំបូល​ សង្កាត់កំបូល​ ខណ្ឌកំបូល​…

ក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេចបង្កើតក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងមហាផ្ទៃ

ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងមហាផ្ទៃ ដោយមាន ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ជាប្រធាន និងមានសមាភាពជាអនុប្រធានចំនួន ០២រូប ព្រមទាំងសមាជិក១២រូប។ សម្រាប់ក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននេះផងដែរ មានលេខាធិការដ្ឋានមួយជាជំនួយការដែលដឹកនាំដោយនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ។ គួរបញ្ជាក់ថា…