សម្តេចតេជោ ហ៊ុន សែន សម្រេចអនុញ្ញាតឱ្យកុមារដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់១២ឆ្នាំបានទទួលការចាក់ វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃទី១៧ ខែកញ្ញាខាងមុខនេះ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឱ្យកុមារដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់១២ឆ្នាំបានទទួលការចាក់ វ៉ាក់សាំងកូវីដ-១៩នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ ដើម្បីផ្ដល់ឱកាសឱ្យកុមារចូលសិក្សាថ្នាក់បឋមសិក្សាឡើងវិញបាន ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការ ការចាក់វ៉ាក់សាំងជូនកុមារមានអាយុចាប់ពី ៦ឆ្នាំ ដល់១២ឆ្នាំ នាពេលនេះ បន្ទាប់ពីដំណើរការចាក់វ៉ាក់សំាងជូនកុមារនិងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ…