លោកចៅក្រម អ៊ឹម វណ្ណៈ ដោះលែងចោរឆក់ខ្សែកម្នាក់ ចំរដូវកាល World Cup!

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ចោរឆក់ខ្សែកម្នាក់ដែល នគរបាលព្រហ្មទណ្ឌខណ្ឌចំការមន ចាប់ខ្លួនបញ្ជូនទៅ សាលាដំបូងក្រុងភ្នំពេញ ដើម្បីចាត់ការតាមច្បាប់នោះ ត្រូវបាន លោក អ៊ឹម វណ្ណៈ ជាចៅក្រមស៊ើបសួរ សម្រេច ដោះលែង ឲ្យមានសេរីភាព វិញហើយ ខណៈដែលបទល្មើស ឆក់ប្លន់កើនឡើង នៅរាជធានីភ្នំពេញ…

តុលាការផ្តន្ទាទោស នគរបាលក្រុងភ្នំពេញម្នាក់ ដាក់គុក១០ឆ្នាំ ព្រោះតែបាញ់សម្លាប់មនុស្ស​ក្នុងវង់ផឹកស៊ី

ភ្នំពេញៈ ដូចការគ្រោងទុកនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ លោក វេង ហ៊ត់ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រមសម្រេច ផ្តន្ទាទោស ជនជាប់ចោទឈ្មោះ សាន បូរី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ មន្រ្តីការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ…

ជនដៃដល់លួចដុតកុដិព្រះសង្ឃ ពេលនេះ ត្រូវសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារហើយ

កំពង់ចាម: ករណីដុតកុដិព្រះសង្ឃ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម បានបង្រ្កាបកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ត្រូវបានលោក នៅ យ៉ារ័ត្ន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៧៦៤ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ សម្រេចឃុំខ្លួនជនជាប់ចោទម្នាក់ ពីបទធ្វើឲ្យខូចខាតដល់បូនីយដ្ឋានសាលា (ដុតកុដិព្រះសង្ឃ) ដែលប្រព្រឹត្តកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨…

តុលាការកាត់ទោស នគរបាលក្រុងភ្នំពេញម្នាក់ រឿងឃាតកម្ម បាញ់មនុស្សសម្លាប់ក្នុងវង់ផឹកស៊ី

ភ្នំពេញៈ លោក វេង ហ៊ត់ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោស ជនជាប់ចោទ ជាមន្ត្រីនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញម្នាក់ ពាក់ព័ន្ធ សំណុំរឿង ឃាតកម្ម បាញ់មនុស្សសម្លាប់ក្នុងវង់ផឹកស៊ី។ លោក ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការសវនាការបាន ចោទប្រកាន់ ជនជាប់ចោទឈ្មោះ…

តុលាការផ្តន្ទាទោស នគរបាលស័ក្តិ៤ ទាត់ធាក់ មន្ត្រីជាប់កិច្ចសន្យាសាលារាជធានី ដាក់គុក២ឆ្នាំ អនុវត្ត៦ខែ

ភ្នំពេញៈ ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នេះ លោក កោ វណ្ឌី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ ប្រកាសសាលក្រម ផ្តន្ទាទោស ជនជាប់ចោទឈ្មោះ សៅ បញ្ញា ភេទប្រុស អាយុ ៣៣ឆ្នាំ…

ពលរដ្ឋប្តឹងលោក សុខ រិទ្ធ មន្ត្រីមានអំណាចប្រចាំតុលាការក្រុង និងមេធាវីម្នាក់ទៅ ACU រឿងសូកប៉ាន់ និងលូកដៃក្នុងការងារតុលាការ

ភ្នំពេញៈ លោកវរសេនីយ៍ទោ សុខ រិទ្ធ អត្តលេខ ២៧៥១៩ ដែលមានតួនាទី ជានាយរងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ដ៏មានអំណាច និងឥទ្ធិពលប្រចាំស្ថាប័នសាលាដំបូងរាជធានីភ្នំពេញ ជាមួយនិងមេធាវីម្នាក់ទៀត ជាដៃគូ ឈ្មោះ ឌុល សុខា មានអត្តលេខ ១០២៩ ត្រូវបានពលរដ្ឋជា សាច់ញាតិរបស់…

តុលាការសម្រេចឃុំខ្លន ជនជាតិវៀតណាមរំលោភសម្លាប់ក្មេងស្រីអាយុ៤ឆ្នាំ ញាត់ចូលពាងទឹក

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចខណ្ឌឬស្សីកែវ បានឲ្យដឹងនៅល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨នេះថា លោក ថាន់ ឡេង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកា បង្គាប់ឲ្យឃុំខ្លួន បុរសជនជាតិវៀតណាម ដែល រំលោភសម្លាប់ កុមារី អាយុ ៤ឆ្នាំ រួចញាត់ចូលពាងទឹក ជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស។…

តុលាការសម្រេចឃុំខ្លួន នគរបាលខណ្ឌព្រែកព្នៅម្នាក់ ក្នុងគុកសិន កុំឲ្យដើរបាញ់​បោះសេរីតទៅទៀត!

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា លោក លី សុខលេង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន នគរបាលខណ្ឌព្រែកព្នៅ ដែលបាញ់បោះសេរីបំភ័យពលរដ្ឋ នៅក្នុងគុកជាបណ្តោះអាសន្នហើយ។ បើតាមសមត្ថកិច្ច លោក រៀល សុភិន ជាតំណាងអយ្យការ…

ទីបំផុតស្ត្រីជនជាតិចិន វាយក្មេងស្រីដែលរស់នៅជាមួយ ត្រូវជាប់គុក បណ្តោះអាសន្ន

ភ្នំពេញៈ ក្រោយសាកសួរចប់សព្វគ្រប់ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួន ស្ត្រីជនជាតិចិន ដែលបានវាយ ក្មេងស្រីរស់នៅជាមួយ ជាបណ្តោះអាសន្នហើយ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ។ បើតាមសមត្ថកិច្ច លោកព្រះរាជអាជ្ញារង ស្រី ម៉ាកនី បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ ម៉េង រ័ត្នពិសី…

តុលាការ សម្រេចឃុំខ្លួន នគរបាលដែលវាយគេផ្អើលហ្វេសប៊ុក!

ភ្នំពេញៈ យោងតាមប្រភពពី សមត្ថកិច្ច បានឲ្យដឹងថា លោក តុប ឈុនហេង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញដីកាសម្រច បង្គាប់ឲ្យឃុំខ្លួន នគរបាលវ័យក្មេង ដែលវាយដំលើជនរងគ្រោះ ផ្អើលហ្វេសប៊ុកជាបណ្តោះ អាសន្នហើយ។ បើតាមសមត្ថកិច្ច លោក…