សេចក្ដីជូនដំណឹងស្ដីអំពីស្ថានភាពអាកាសធាតុ ក្នុងខែមិថុនា

ការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ក្នុងបណ្ដាខេត្ត/ក្រុង នៃប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម ហើយបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្តកើតមានពិសេសតំបន់ទំនាបកណ្ដាល សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នឲ្យបានខ្ពស់៕

ខ្យល់កន្ត្រាក់ លាយទ្បំភ្លៀង១មេធំ បណ្តាលឲ្យរំលំបង្គោលភ្លើង១៦ ដើម បង្គោលបំភ្លឺផ្លូវ២ដើម

ភ្នំពេញៈ ករណីរលំបង្គោលភ្លើងអស់ចំនួន ១៦ដើម និងបង្គោលបំភ្លឺផ្លូវ ចំនួន២ដើម បន្ទាប់ពីធ្លាក់ភ្លៀង១មេធំ នៅរាជធានីភ្នំពេញ នាថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងម៉ោង៥ និង០០នាទីនៅចំណុចភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានជុំវិញ បញ្ហាអាកាសធាតុនៅកម្ពុជា…

សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន! នឹងមានបាតុភូតផ្គររន្ទះ រួមជាមួយខ្យល់កន្ត្រាក់ អំទ្បុងរដូវនេះ

ដើម្បីជ្រាបច្បាស់ សូមមើល និងអានសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមដូចខាងក្រោម៖

ពេលនេះ អ្នកកោះកុងមានទឹកប្រើប្រាស់គ្រប់គ្រាន់វិញហើយ

កោះកុងៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភូមិ៤ នៃសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានទទួលការផ្តត់ផ្គង់ទឹកស្អាតឡើងវិញហើយ ប្រជាពលរដ្ឋថ្លែងអំណរគុណដល់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងក្រុមការងារ ដែលបានជួយដោះស្រាយទឹកប្រើប្រាស់បណ្តោះអាសន្ន នាពេលកន្លងមក។ លោក សាញ់ មុន្នីរ័ត្ន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង…

បាតុភូតខ្យល់កន្ត្រាក់ វាយបោកបក់បំផ្លាញផ្ទះប្រជាពលរដ្ឋ នៅកំពង់ស្ពឺ

កំពង់ស្ពឺៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន ០១ ខ្នង ស្ថិតក្នុងភូមិទួលឈើនាង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានបាតុភូតខ្យល់កន្ត្រាក់ ដែលបានកើតឡើងនៅរសៀលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៩ វាយបោកបក់បំផ្លាញ បណ្តាលឲ្យរបើកដំបូលស័ង្កសីតាកខាងមុខផ្ទះទាំងស្រុង ។…

ពន្ធនាគារខេត្តព្រះវិហារ កំពុងជួបការខ្វះខាតទឹកប្រើប្រាស់ជាខ្លាំង!

ព្រះវិហារៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ការប្រកាសផ្តល់អណ្តូងទឹកខាងលើ ធ្វើឡើងភ្លាមៗបន្ទាប់ពីមានសំណើរពីលោក អ៊ុន ចាន់ដា អភិបាល នៃគណអភិបាលខេត្តព្រះវិហារ និងលោកប្រធានពន្ធនាគារខេត្ត ដែលបានស្នើឲ្យក្រសួងធនធានទឹក និងឧតុនិយម ជួយដោះស្រាយទឹកប្រើប្រាស់នៅក្នុងពន្ធនាគារខេត្ត ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ដែលកំពុងតែជួបការខ្វះខាតទឹកជាខ្លាំង។ អណ្តូងទឹកនោះគឺគ្រោងនឹងជីកក្នុងជម្រៅប្រមាណ ៥០ ម និងមានបំពាក់នូវម៉ាស៊ីនបូមទឹកខ្នាតតូច…

សូមប្រុងប្រយ័ត្នបងប្អូន! សីតុណ្ហភាពនៅកម្ពុជា នឹងបន្តកើនទ្បើងបន្ថែមទៀត

ដើម្បីជ្រាបច្បាស់ សូមមើល និងអានសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមដូចខាងក្រោម៖

ដំណឹងល្អ! ប្រជាពលរដ្ឋនៅខេត្តកោះកុង កំពុងខ្វះទឹកប្រើប្រាស់ ពេលនេះអាជ្ញាធរ ដឹកទឹកចែកជូនហើយ

កោះកុងៈ យោងតាមផេកហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បានដឹកទឹកចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាតទឹកប្រើប្រាស់ជាខ្លាំង នៅភូមិចំនួន ០៤ ក្នុងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។ សូមជម្រាបជូនថា ក្រុងខេមរភូមិន្ទ បានប្រឈមនឹងការខ្វះខាតទឹកស្អាតប្រើប្រាស់ ខណៈអាងទឹកតាប៉ន ដែលជាប្រភពទឹកដ៏សំខាន់ សម្រាប់ផ្គត់ផ្គង់ឱ្យការផលិតទឹកស្អាត ចាប់ផ្តើមរីងខះ…

ភ្លៀងធ្លាក់លាយឡំ ជាមួយខ្យល់កន្ត្រាក់ បានបំផ្លាញផ្ទះពលរដ្ឋ និងអគារសាលារៀន នៅឧត្តរមានជ័យ

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងធ្លាក់លាយឡំ ជាមួយខ្យល់កន្ត្រាក់ ដែលបានកើតឡើងនៅចំណុចភូមិរហាល់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាវេលាយប់ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៩ បានបោកបក់បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ ចំនួន ០២ ខ្នង និងអគារសាលារៀន…

ថែទាំសុខភាពបងប្អូន សីតុណ្ហភាពបណ្ដារាជធានី-ខេត្ត មានការប្រែប្រួល

ដើម្បីជ្រាបច្បាស់ សូមមើល និងអានសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ដូចខាងក្រោម៖