ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ចុះអ័ព្ទណាស់ព្រឹកនេះ!

កំពង់ស្ពឺៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងពីទិដ្ឋភាពចុះអ័ព្ទនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៨ នេះ ៕

ខ្យល់កន្រ្តាក់វាយប្រហារផ្ទះប្រជាពលរដ្ឋចំនួន៧០ខ្នងរងការខូចខាត នៅស្រុកបាទី!

តាកែវៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋ​ចំនួន​៩​ខ្នង បានដួលរលំ​និង​៦១​ខ្នង​ផ្សេងទៀត របើកដំបូល បន្ទាប់ពីរងការវាយប្រហារពីបាតុភូតខ្យល់កន្ត្រាក់ ដែលបានកើតឡើងនៅក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ នាវេលាយប់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៨៕

បាតុភូតខ្យល់កន្ត្រាក់ វាយប្រហារបំផ្លាញផ្ទះប្រជាពលរដ្ឋ ចំនួន ១៤ខ្នង នៅខេត្តកណ្ដាល

កណ្ដាលៈ យោងតាមផេកហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅវេលាយប់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៨ មានកើតឡើងនូវបាតុភូតខ្យល់កន្ត្រាក់ ស្ថិតក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានវាយប្រហារមកលើផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតចំនួន ១៤ ខ្នង ស្ថិតក្នុងឃុំរកា ឃុំទ្រា និងឃុំត្បែង៕

បីស្រុកនៅខេត្តបាត់ដំបង កំពុងទទួលរងនូវភ្លៀងធ្លាក់…

បាត់ដំបងៈ យោងតាមផេកហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងបានធ្លាក់ពីមធ្យមទៅបង្គួរ នៅស្រុករតនមណ្ឌល ស្រុកបាណន់ និងស្រុកថ្មគោល នារសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៨នេះ៕

ខ្យល់កន្ត្រាក់ វាយប្រហារផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅក្នុងស្រុកឧតុង្គ

កំពង់ស្ពឺៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថានៅវេលាយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ មានកើតឡើងនូវបាតុភូតខ្យល់កន្ត្រាក់ បានវាយបោកបក់មកលើឃុំចំនួន២ របស់ស្រុកឧតុង្គ ខេត្តកំពង់ស្ពឺ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងរងការខូចខាតដូចជា៖ ១. ឃុំវាលពង់ ប៉ះពាល់ចំនួន២ ភូមិ ក្នុងនោះ ៖ ខូចខាតមធ្យម ចំនួន៥…

សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្ន ខណៈនឹងមានឥទ្ធិពលវិសម្ពាធ (TD) មកលើព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញៈ យោងតាមផេកហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា សេចក្តីជូនដំណឹងស្តីពី ឥទ្ធិពលរបស់វិសម្ពាធ (TD) មកលើព្រះរាជាណាចក្រកម្ពុជា៖

ភ្លៀងធ្លាក់នៅកំពត បណ្ដាលឲ្យផ្លូវក្នុងក្រុងមួយចំនួន រងការលិចលង់

កំពតៈ យោងតាមផេកហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ ក្នុងភូមិសាស្ត្រក្រុងកំពត ចាប់តាំងពីវេលាយប់ថ្ងៃទី ១៩ មកដល់ម៉ោង ៧ ព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៨ នេះ ក្នុងកម្រិត ១០០,២ មីលីម៉ែត្រ បានបង្កឲ្យផ្លូវក្នុងក្រុងមួយចំនួន…

ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅតំបន់ផ្សារពងទឹក រងការវាយប្រហារពីបាតុភូតខ្យល់កន្ត្រាក់ នៅមុននេះបន្តិច

កែបៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា យោងតាមព័ត៌មានបឋមទទួលបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅតំបន់ផ្សារពងទឹក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានរងការវាយប្រហារពីបាតុភូតខ្យល់កន្ត្រាក់ នារសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៨ នេះ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ៕

មេឃកំពុងធ្លាក់ភ្លៀង នៅក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកកោះកុង!

កោះកុងៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មេឃកំពុងធ្លាក់ភ្លៀងនៅក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកកោះកុង នាម៉ោង៤និង៣០​នាទីល្ងាច ថ្ងៃទី​១៦ ខែតុលា ឆ្នាំ ២០១៨ នេះ៕

បាតុភូតខ្យល់កន្ត្រាក់ វាយប្រហារបំផ្លាញផ្ទះប្រជាពលរដ្ឋប្រមាណ ៣០ ខ្នង នៅកំពង់ស្ពឺ

កំពង់ស្ពឺៈ យោងតាមផាកហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង បានរងការខូចខាត ដោយសារបាតុភូតខ្យល់កន្ត្រាក់ ដែលបានកើតឡើងនៅចំណុចឃុំទួលអំពិល និងឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នាវេលាយប់ថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០១៨ ។ តាមសេចក្ដីរាយការណ៍បឋម បានបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋដែលរងការខូចខាត…