ត្រៀមបងប្អូន! ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ តុលា ភ្លៀងនឹងធ្លាក់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាការណ៍អាកាសធាតុ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់ពីទិសខាងជើង បាននិងកំពុងគ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា ហើយប្រព័ន្ធសម្ពាធទាប បាននិងកំពុងបន្តអូសកាត់លើតំបន់ដីសណ្តរទន្លេមេគង្គ។ បាតុភូតទាំង២នេះ បានបង្កឲ្យមានការជួបគ្នារវាងម៉ាស់ខ្យល់ក្តៅ និងម៉ាស់ខ្យល់ត្រជាក់ នៅលើតំបន់ទំនាបកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តឲ្យមានភ្លៀងធ្លាក់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ៖

មេឃកំពុងធ្លាក់ភ្លៀងនៅក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា ស្រុកថ្មបាំង ស្រុកកោះកុង និងស្រុកបូទុមសាគរ!

កោះកុងៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មេឃកំពុងធ្លាក់ភ្លៀងនៅក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា ស្រុកថ្មបាំង ស្រុកកោះកុង និងស្រុកបូទុមសាគរ នាម៉ោង ១៣:០០ នាទីរសៀលថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០១៨ នេះ៕

ភ្លៀងធ្លាក់ជាបន្តបន្ទាប់តាំងពីយប់ដល់ព្រឹក បណ្ដាលឲ្យកំណាត់ផ្លូវមួយចំនួន នៅក្រុងបាត់ដំបងរងការជន់លិច

បាត់ដំបងៈ យោងតាមផាកហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ចាប់តាំងពីវេលាយប់ថ្ងៃទី ០៤ រហូតដល់ព្រឹកថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០១៨ នេះ ក្នុងកម្រិត ៥៦,៦ មីលីម៉ែត្រ បានបង្កឲ្យកំណាត់ផ្លូវមួយចំនួន ក្នុងក្រុងរងការជន់លិចដោយទឹកភ្លៀង៕

ភ្លៀងមួយមេកាលពីម្សិលមិញ បណ្ដាលឲ្យជន់លិចផ្លូវកៅស៊ូ ១ ខ្សែ នៅតំបន់រដ្ឋបាលថ្មីខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ យោងតាមផាកហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងមួយមេក្នុងកម្រិត ៦១ មីលីម៉ែត្រ នៅក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាវេលាយប់ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៨ បានបង្កឲ្យផ្លូវកៅស៊ូ ០១ ខ្សែ នៅក្នុងតំបន់រដ្ឋបាលថ្មីខេត្តត្បូងឃ្មុំ រងការជន់លិចប្រវែងប្រមាណ ៩០០…

ជំនន់ទឹកភ្លៀងដែលហូរកាត់លើផ្លូវជាតិលេខ៥ ពេលនេះបានស្រកចុះបណ្តើរៗហើយ

កំពង់ឆ្នាំងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងមួយមេធំនៅក្នុងភូមិសាស្ត្រស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាវេលាយប់ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៨ បានបង្កឲ្យមានទឹកហូរហៀរកាត់ពីលើផ្លូវជាតិលេខ ៥ ចំនួន ០២ កន្លែង គឺត្រង់ចំណុចគីឡូម៉ែត្រលេខ ៧២ ប្រវែងប្រមាណ…

First News៖ រថយន្តដឹកទឹកកករបស់ក្រុមហ៊ុនខ្លាឃ្មុំទឹកកក សង្ស័យដាច់ហ្វ្រាំង​បុករបងក្រសួងធនធានទឹក

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តដឹកទឹកកករបស់ក្រុមហ៊ុនខ្លាឃ្មុំទឹកកកចំនួន១គ្រឿង សង្ស័យដាច់ហ្វ្រាំងបានបុករបងក្រសួងធនធានទឹក និងឧតុនិយម បណ្តាលឲ្យរងការខូចខាត។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយកើតហេតុ ភាគីខាងរថយន្តដឹកទឹកកក កំពុងសម្របសម្រួលគ្នាជាមួយនឹងភាគីខាងក្រសួងធនធានទឹក ដើម្បីដោះស្រាយគ្នាបញ្ចប់រឿង។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

​ប្រយ័ត្នផងអ្នកបាត់ដំបង! តំបន់មួយចំនួនក្នុងក្រុងបាត់ដំបង កំពុងរង់ការជន់លិចដោយទឹកភ្លៀងហើយ!

​បាត់ដំបងៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងមួយមេធំនៅក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ដែលបានចាប់ធ្លាក់តាំងពីវេលាល្ងាចម៉ោងប្រមាណ៥ល្ងាច រហូតមកដល់យប់ម៉ោង៨ ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ក្នុងកម្រិត ៥២,៨ មម បានបង្កឲ្យតំបន់មួយចំនួនក្នុងក្រុងរងការជន់លិចដោយទឹកភ្លៀង ។ បណ្តាស្រុកមួយចំនួនទៀត មានដូចជា…

ភ្លៀងមួយមេធំ លិចផ្ទះប្រជាពលរដ្ឋ២៣ខ្នង នៅស្រុកសាលាក្រៅ

ប៉ៃលិនៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងមួយមេធំក្នុងកម្រិតពី ៧០-៨០ មម ក្នុងភូមិសាស្ត្រស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាព្រលប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបង្កជាជំនន់ទឹកភ្លៀងលិចផ្លូវប្រមាណ៨០ម និងផ្ទះប្រជាពលរដ្ឋ ចំនួន២៣ខ្នង នៅក្នុងឃុំសាលាក្រៅ និងឃុំអូរអណ្តូង។ ការជន់លិចនេះ មានរយៈពេលប្រមាណ២ម៉ោង…

ទឹកបានស្រកចុះវិញជាបណ្តើរៗ ក្រោយភ្លៀងធ្លាក់មួយមេ ក្នុងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ

ក្រចេះ: យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងធ្លាក់មួយមេ ក្នុងកម្រិត ៤៥ មីលីម៉ែត្រ ក្នុងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ នាវេលាយប់ ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៨ បានបង្កឲ្យមានទឹកហូរហៀរកាត់ពីលើកំណាត់ផ្លូវជាតិលេខ ៧ ប្រវែងប្រមាណ ១០០…

ភ្លៀងមួយមេធំនៅខេត្តព្រះវិហារ លង់ភូមិឋានប្រជាពលរដ្ឋ

ព្រះវិហារៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងមួយមេធំ នៅក្នុងភូមិសាស្ត្រស្រុកឆែប ខេត្តព្រះវិហារ នាវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៨ នេះ បានបង្កឲ្យភូមិឋានប្រជាពលរដ្ឋនៅក្នុងឃុំឆែបមួយ រងការលិចលង់ដោយជំនន់ទឹកភ្លៀង៕