ត្រៀមអាវក្រាស់បងប្អូន អាកាសធាតុនឹងចាប់ចុះត្រជាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា នៅបណ្ដាខេត្តជាប់តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន

ភ្នំពេញៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចន្លោះពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ទី៦ ខែធ្នូ ឆ្នាំ២០១៨ បណ្ដាខេត្តជាប់តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន នឹងចាប់ចុះត្រជាក់៖

ភ្លៀងធ្លាក់ ០៣ ថ្ងៃជាប់គ្នា បង្កឲ្យមានទឹកជំនន់លិចលង់ដីស្រែ ប្រជាកសិករប្រមាណ ១០០ ហិកតា នៅក្រចេះ

ក្រចេះ: យោងតាមផេកហ្វេសបុកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ ០៣ ថ្ងៃជាប់គ្នា នៅក្នុងភូមិសាស្ត្រស្រុកព្រែកប្រសព្វ ខេត្តក្រចេះ គឺនៅថ្ងៃទី ២៥-២៦-២៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្នុងកម្រិតសរុប ២៣៦ មីលីម៉ែត្រ បានបង្កឲ្យមានជំនន់ទឹកភ្លៀងលិចលង់ដីស្រែប្រជាកសិករប្រមាណ ១០០ ហិកតា…

ខេត្តត្បូងឃ្មុំ ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកហូរកាត់ពីលើផ្លូវជាតិលេខ ៧ ចំនួន ០២ កន្លែង

ត្បូងឃ្មុំៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ចាប់ពីវេលាយប់ថ្ងៃទី ២៥ រហូតមកដល់ព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ ក្នុងកម្រិត ១២៥ មម បានបង្កឲ្យមានទឹកហូរកាត់ពីលើផ្លូវជាតិលេខ ៧ ចំនួន ០២…

ខេត្តមណ្ឌលគិរីព្រឹកនេះចុះអ័ព្ទណាស់!

មណ្ឌលគិរីៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ទិដ្ឋភាពចុះអ័ព្ទនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកព្រលឹមថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ ៕

សូមបង្កើនការប្រយ័ត្ន!​ ព្យុះទីហ្វុង​USAGI​នឹងធ្វើដំណើរកាត់ភាគខាងត្បូងប្រទេសកម្ពុជា ភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស

យោងតាមការជូនដំណឹងពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្យុះទីហ្វុង​USAGI នឹងធ្វើដំណើរកាត់ភាគខាងត្បូងប្រទេសកម្ពុជា ដោយបង្កឲ្យភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស លាយឡំជាមួយនិងខ្យល់បក់បោកក្នុងល្បឿនពី ១៣-១៥ ម៉ែត្រក្នុងមួយវិនាទី ។ រាជធានីខេត្តមួយចំនួន ប្រឈមនឹងជំនន់ទឹកភ្លៀង ។ ចំពោះបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវផ្អាកសកម្មភាព ចាប់ពីថ្ងៃទី ២៥-២៧ ខែវិច្ឆិកា៕​

ត្រៀមបង្កើនការប្រុងប្រយត្ន័!! ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាព និងឥទ្ធិពលរបស់ព្យុះទី២៨-២៩ !!!

ភ្នំពេញៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាព និងឥទ្ធិពលរបស់ព្យុះទី២៨-២៩ ដូចខាងក្រោម៖

នារសៀលនេះ មេឃកំពុងធ្លាក់ភ្លៀងនៅក្រុងខេមរភូមិន្ទ​និងស្រុកមណ្ឌលសីមា ខេត្តកោះកុង!

កោះកុងៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មេឃកំពុងធ្លាក់ភ្លៀងនៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង នារសៀលថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ៕

សូមជួយShareផងបងប្អូន! ចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកាខាងមុខ កម្ពុជានឹងរងឥទ្ធិពលរបស់ព្យុះទី២៧ តូរ៉ាហ្គី(TORAGI) ដែលអាចបង្កជាជំនន់ទឹកភ្លៀង!

ភ្នំពេញៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកាខាងមុខ កម្ពុជានឹងរងឥទ្ធិពលរបស់ព្យុះទី២៧ តូរ៉ាហ្គី(TORAGI) ដែលអាចបង្កជាជំនន់ទឹកភ្លៀងដូចខាងក្រោម៖

ត្រៀមអាវភ្លៀងផងណា! កម្ពុជា​នឹងធ្លាក់ភ្លៀង​ទៀតហើយនៅប៉ុន្មានថ្ងៃខាងមុខ

ភ្នំពេញៈ យោងតាម​ព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា (​ចាប់ពីថ្ងៃ​ទី១៥ ដល់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៨​) ៖ ឥទ្ធិពលរបស់សម្ពាធទាប នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ…

តំបន់មួយចំនួននៅក្រុងប៉ៃលិន កំពុងទទួលភ្លៀងធ្លាក់កម្រិតពីមធ្យមទៅខ្លាំង

ប៉ៃលិនៈ យោងតាមផេកហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ផ្នែកខ្លះនៃក្រុងប៉ៃលិន បានទទួលភ្លៀងមួយមេ ក្នុងកម្រិតពីមធ្យមទៅខ្លាំង នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ៕