ភ្លៀងនិងខ្យល់កន្ត្រាក់ ធ្វើឲ្យរំលំផ្ទះ០១ខ្នង របើកដំបូល០១ខ្នង នៅខេត្តព្រះវិហារ

ព្រះវិហារៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ រសៀលម្សិលមិញ មានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់បានធ្វើឲ្យរំលំផ្ទះចំនួន ០១ខ្នង របើកដំបូល ចំនួន ០១ខ្នង នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ ៕

ភ្លៀងលាយខ្យល់កន្ត្រាក់ខ្លាំង បណ្តាលឲ្យផ្ទះពលរដ្ឋខូចខាត៩៥ខ្នង និងរងរបួស០២នាក់

កំពង់ធំៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ល្ងាចម្សិលមិញ មានភ្លៀងធ្លាក់មួយមេធំក្នុងកម្រិត ៥៤ មម លាយជាមួយខ្យល់ខ្លាំង (ខ្យល់កន្ត្រាក់) បានធ្វើឲ្យប៉ើងដំបូលផ្ទះនិងរលំផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិជ័យ និងភូមិស្លែងខ្ពស់ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ…

កម្ពុជា នឹងរងឥទ្ធិពលកូនព្យុះ ឈ្មោះ អ៉ីន-ហ្វា នៅថ្ងៃទី៥-៧ ខែកក្កដា នេះ

  ភ្នំពេញ៖ សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ប្រទេសកម្ពុជា នឹងរងសម្ពាធឥទ្ធិពលនៃកូនព្យុះ លើកទី៦ ឈ្មោះ អ៉ីន-ហ្វា ចាប់ពីថ្ងៃទី៥-៦-៧ ខែកក្ដដា ឆ្នាំ២០២១នេះ សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន។ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ផងដែរថា កម្ពុជានឹងរងសម្ពាធឥទ្ធិពលនៃកូនព្យុះ ដែលមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន…

ឥទ្ធិពលកូនព្យុះ អ៊ិន-ហ្វា ធ្វើឲ្យចាប់ពីថ្ងៃនេះដល់៨កក្កដា មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន…

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

ភ្លៀងនិងខ្យល់កន្រ្តាក់ បណ្ដាលឲ្យប៉ះពាល់ផ្ទះពលរដ្ឋ១ខ្នង និងដួលរលំបង្គោលភ្លើង៣ដើម

ឧត្តរមានជ័យៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ រសៀល មានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់ បានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង និងដួលរលំបង្គោលភ្លើង ចំនួន០៣ដើម ស្ថិតនៅភូមិកញ្រ្ជៀប ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ៕

កម្ពុជានឹងទទួលរងឥទ្ធិពលខ្យល់មូសុងនិរតីចាប់ពីថ្ងៃស្អែករហូតដល់ទី៦កក្កដា សូមប្រុងប្រយ័ត្នចំពោះ បាតុភូតធម្មជាតិ ផ្គរ រន្ទះ …

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

ករណីខ្យល់កន្រ្តាក់ធ្វើឲ្យប៉ះពាល់ផ្ទះចំនួន០២ខ្នង ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់

បាត់ដំបងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យឹងថា នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ មានករណីខ្យល់កន្រ្តាក់ធ្វើឲ្យប៉ះពាល់ផ្ទះចំនួន០២ខ្នង ស្លាប់មនុស្សម្នាក់និងរបួសធ្ងន់ម្នាក់ ដែលស្ថិតនៅស្រុកឯកភ្នំ ឃុំព្រែកខ្ពប ភូមិអូរកំបុតកាល ខេត្តបាត់ដំបង ៕

សេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២៣ដល់២៩មិថុនា សូមប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានខ្លឹមសារខាងក្រោម៖

សេចក្តីជូនដំណឹង៖ ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ។ ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រកងសម្ពាធទាប នៃប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងល្បឿនបង្គូរ ។ សូមអានសេចក្តីជូនដំណឹងលម្អិតនៅខាងក្រោម ៖

ភ្លៀងកំពុងធ្លាក់ពីកម្រិតខ្សោយ ទៅមធ្យម នៅផ្នែកខ្លះនៃខេត្តកំពត

កំពតៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ កំពុងភ្លៀងធ្លាក់កម្រិតខ្សោយ – មធ្យម នៅផ្នែកខ្លះនៃស្រុកទឹកឈូ និងក្រុងកំពត ខេត្តកំពត ៕