ភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់ បណ្តាលឲ្យរបេីកដំបូលផ្ទះប្រជាពលរដ្ឋនៅស្រុកកណ្តាលស្ទឹង

កណ្តាលៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ រសៀល មានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ះពាល់របេីកដំបូលផ្ទះប្រ៉ក់ហ្វីប្រូ ចំនួន ០១ខ្នង ទំហំ ៥ម x៧ម ស្ថិតនៅភូមិត្រាញ់ ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ករណីនេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់…

កម្ពុជានៅតែបន្តទទួលរងឥទិ្ធពលពីខ្យល់មូសុងចាប់ពីថ្ងៃទី១៦-២២មិថុនា សូមបងប្អូនប្រុងប្រយ័ត្ន បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់…

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

ភ្លៀងធ្លាក់ជាប់ទាំងយប់ទាំងថ្ងៃធ្វើឲ្យទឹកហូរច្រោះដាច់ផ្លូវត្រង់សំណង់លូបង្ហូរទឹកក្នុងឃុំជ្រោយប្រ៉ស់

កោះកុងៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នេះដោយមានភ្លៀងធ្លាក់ជាប់ទាំងយប់ទាំងថ្ងៃធ្វើឲ្យមានការហូរច្រោះដាច់ផ្លូវត្រង់សំណង់លូបង្ហូរទឹក ០១កន្លែង ស្ថិតក្នុងឃុំជ្រោយប្រ៉ស់ ស្រុកកោះកុង ខេត្តកោះកុង៕  

ភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ គ្រប់ស្រុក-ក្រុង នៅខេត្តកោះកុង

កោះកុងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ព្រឹក មានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ នៅគ្រប់ស្រុក-ក្រុង ខេត្តកោះកុង ៕

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់  

សូមប្រុងប្រយ័ត្ន! កូនព្យុះ កូហ្គូម៉ា លើកទី៤ ចាប់ពីថ្ងៃទី៩ដល់១៥មិថុនា…

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

ភ្លៀងលាយខ្យល់កន្រា្តក់ បណ្តាលឲ្យខូចខាតផ្ទះពលរដ្ឋចំនួន០៣ខ្នង នៅខេត្តព្រះវិហារ

ព្រះវិហារៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ល្ងាចម្សិលមិញ មានភ្លៀងធ្លាក់លាយខ្យល់កន្រា្តក់ ធ្វើឲ្យខូចខាតផ្ទះចំនួន០៣ខ្នង ខូចទាំងស្រុង ០១ខ្នង របើកដំបូល ០១ខ្នង ធ្លាក់ចេញពីជើងតាង ០១ខ្នង ស្ថិតនៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត…

សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រចាប់ពីថ្ងៃទី២ដល់៨មិថុនា…

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

មានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅមធ្យម នៅផ្នែកខ្លះនៃក្រុងសំរោង ខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ មានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅមធ្យម នៅផ្នែកខ្លះនៃក្រុងសំរោង ខេត្តឧត្តរមានជ័យ ៕

ក្រសួងធនធានទឹក និងឧតុនិយម៖​ កម្ពុជានឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង ក្នុងសប្តាហ៍នេះ ជាពិសេសពីថ្ងៃទី២៦ ដល់ទី២៩ ខែឧសភា

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ ក្រសួងធនធានទឹកបានបញ្ជាក់ថា ប្រព័ន្ធសម្ពាធទាប បន្តអូសបន្លាយកាត់នៅប៉ែកខាងលើនៃតំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន។ ជាមួយគ្នានេះ ខ្យល់មូសុងនិរតីខ្លាំងបក់លើប្រទេសកម្ពុជា ដែលស្ថានភាពបែបនេះធ្វើឲ្យកម្ពុជា នឹងមានភ្លៀងធ្លាក់ខ្លាំង…