ការដ្ឋានសាងសង់ផ្លូវជាតិលេខ៣ ពីចោមចៅ រាជធានីភ្នំពេញទៅដល់ក្រុងកំពត បើគិតមកដល់ពេលនេះការសាងសង់សម្រេចបានប្រមាណ៩៨%ហើយ។ ផ្លូវជាតិលេខ៣នេះ បានសាងសង់លឿនមុនផែនការមួយឆ្នាំ ដែលគម្រោងផែនការ គឺនឹងបញ្ចប់នៅឆ្នាំ២០២២ឯណោះ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់អ្នកសារព័ត៌មាន នាឱកាសអញ្ជើញត្រួតពិនិត្យដំណើរការនៃការសាងសង់ផ្លូវជាតិលេខ៣ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។…
មតិយោបល់