ទ័ពអាវសរបស់អង្គភាពកងពលតូចថ្មើរជើងលេខ៥១ ចុះបំពេញប្រតិបត្តិការយកសំណាកកូវីដ-១៩ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ យោធិនសុខាភិបាល មកពីអង្គភាពកងពលតូចថ្មើរជើងលេខ៥១ ចំនួន ១៥នាក់ និងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យចំនួន ១៤នាក់ សរុបចំនួន ២៩នាក់ ចាប់ផ្តើមចុះបំពេញប្រតិបត្តិការ រួមគ្នាជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តបន្ទាយមាមជ័យ យកសំណាកជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលមានការសង្ស័យឆ្លងជំងឺកូវីដ-១៩ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឧត្តមសេនីយ៍ត្រី សឹង្ហ…

ឧត្តមសេនីយ៍ទោ សេង ធារិន បានត្រៀមកងកម្លាំងសុខាភិបាលយោធភូមិភាគទី៥ ពាក់អាវសចូលសមរភូមិមុខ តាមបទបញ្ជា

(បន្ទាយមានជ័យ)ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អញ្ជើញចុះត្រួតពិនិត្យកម្លាំងក្រុមគ្រូពេទ្យ ចំណុះឲ្យទិសទី១ យោធភូមិភាគទី៥ រួមមានអង្គភាពកងពលតូចថ្មើរជើងលេខ៥១ និងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ សរុបចំនួន ២៩នាក់ កំពុងហ្វឹកហ្វឺន បច្ចេកទេសយកសំណាក និងរបៀបព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយអនុវត្តជាក់ស្តែងនៅមណ្ឌលចត្តាឡីស័កកំរិត២ស្ថិតនៅភ្នំកងវ៉ា…

លោកឧត្តមសេនីយ៍ទោ សេង ធារិន សុំអង្វរពុកម៉ែ បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម មេត្តាយោគយល់ដល់អាជ្ញាធរ និងកងកម្លាំងចម្រុះ

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អមដំណើរដោយលោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ មេបញ្ជាការ កងកម្លាំងចំណុះអោយគណៈបញ្ជាការឯកភាពខេត្ត និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះត្រួតពិនិត្យស្ថានភាពតំបន់ក្រហម ដែលត្រូវបិទខ្ទប់ (Lockdown) ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ …

កម្លាំងសុខាភិបាល តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ទទួលបានការ បង្រៀនបច្ចេកទេសយកសំណាក និងព្យាបាលជំងឺកូវីដ-១៩ ពីក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត

(បន្ទាយមានជ័យ)៖ យោងតាមការស្នើសុំរបស់អភិបាលខេត្តបន្ទាយមានជ័យ ឲ្យក្រុមគ្រូពេទ្យកងទ័ព ចូលយកសំណាក និងព្យាបាលកំរិតស្រាល ក្នុងតំបន់បិទខ្ទប់ និង តំបន់ក្រហម ក្នុងក្រុងប៉ោយប៉ែត នោះលោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានរៀបចំគ្រូពេទ្យ ដែលមានការ បង្រៀនបច្ចេកទេសយកសំណាក និងព្យាបាលជជំងឺកូវីដ-១៩…

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បន្តចុះត្រួតពិនិត្យតាមបណ្តាគោលដៅបិទខ្ទប់តំបន់ក្រហមក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មេីរជើងលេខ៥១ បន្តចុះត្រួតពិនិត្យតាមបណ្តាគោលដៅបិទខ្ទប់តំបន់ក្រហមក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា កងកម្លាំងរបស់កងពល បានចេញបេសកកម្មប្រតិបត្តិការ ចាប់តាំងពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដោយ សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន បិទខ្ទប់តំបន់មួយចំនួនក្នុងក្រុងប៉ោយប៉ែត…

លោកឧត្តមសេនីយ៍ទោ សេង ធារិន ចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាព កងកម្លាំងកំពុងបំពេញបេសកម្មទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩

(បន្ទាយមានជ័យ) លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ចាការរង នាយសេនាធិការ យោធភូមិភាគទី៥ អមដំណើរដោយលោកមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពនិត្យ ស្ថានភាពកងកម្លាំងអន្តរាគមន៍ ដែលកំពុងបំពេញបេសកកម្ម ប្រតិបត្តិការ…

អាជ្ញាធរខេត្តបន្ទាយមានជ័យ៖ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាខ្វះស្បៀងជាក់ស្តែង សូមទូរសព្ទ័មកក្រុមការងារ តាមសង្កាត់នីមួយៗ

ថ្ងៃនេះ ខ្ញុំបានបន្តចុះចែកអំណោយស្បៀងអាហារដ៍ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោកអភិបាលក្រុង សង្កាត់ បានបន្តចុះចែកអំណោយស្បៀងអាហារដ៍ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា…

អាជ្ញាធរខេត្តបន្ទាយមានជ័យ៖ ច្រានចោលការចុះផ្សាយរបស់ព័ត៌មាន ចោតថាអាជ្ញាធរផ្តល់ស្បៀងជូនពលរដ្ឋរស់នៅតំបន់បិទខ្ទប់​ ដោយរើសអើងបក្សពួកនយោបាយនោះ ជាព័ត៌មានមិនពិតនោះទេ

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានឆ្លើយតបដោះស្រាយស្បៀងអាហារជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ក្នុងឱកាសចែកអំណោយជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់ថា គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ម្ហូបអាហារជូនពលរដ្ឋនៅ ក្រុងប៉ោយប៉ែត ដើម្បីចែកជូនប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ ដែលពុំទាន់ទទួលបានស្បៀងឧបត្ថម្ភ។ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ…

មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពបិទខ្ទប់(Lock down)ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ,ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាការកងកម្លាំងចំណុះអោយគណៈបញ្ជការឯកភាពខេត្ត និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះត្រួតពិនិត្យស្ថានភាពនៃការបិទខ្ទប់(Lockdown)ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ…

រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចកំណត់ភូមិសាស្ត្រមួយចំនួន ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាតំបន់ក្រហម

រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចកំណត់ភូមិសាស្ត្រមួយចំនួន ក្នុងភូមិបាលិលេយ្យ១ និងភូមិក្បាលស្ពាន១ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាតំបន់ក្រហម ដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ។