អាសូរណាស់! ត្រឡប់មកពីឆ្លុះកង្កែបវិញម៉ូតូអស់សាំងនាំគ្នាបណ្តើរ ត្រូវរថយន្តបុកស្លាប់០២នាក់

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា​ មនុស្ស០២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងដោយគ្រោះថ្នាក់ចរាចរណ៍ រថយន្តម៉ាកតូយូតាស៊ីណាបុកខណៈពេលជនរងគ្រោះកំពុងបណ្តើរម៉ូតូអស់សាំង ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ០៥និង២០នាទីព្រឹកព្រលឹម ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចស្ថានីយ៍ថ្លឹងរថយន្តកូនដំរី ប្រហែល១៥០ម៉ែត្រ,ស្ថិតក្នុងភូមិកូនដំរី ,សង្កាត់និមិត្ត,ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ តាមប្រភពពីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ជនរងគ្រោះដែលស្លាប់…

កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ឈរជើងសហការក្រោមភ្លៀងតាមគោលដៅដើម្បីអនុវត្តបិទខ្ទប់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បន្តចុះពិនិត្យ និងល្បាតទៅតាមគោលដៅ ឈរជើងសហការរៀងៗខ្លួន ដើម្បីអនុវត្តវិធានការបិទខ្ទប់ទាំងស្រុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំពោះការធ្វើដំណើរចេញ-ចូល ធានាបានមិនអោយមានការឆ្លងរីករាលដាលទៅតំបន់ផ្សេងៗ។ ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះ កងកម្លាំងកងពលបានបំពេញបេសកកម្មសហការជាមួយកម្លាំងចម្រុះយាមល្បាតការពារតំបន់បិទខ្ទប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២៤ម៉ោងលើ២៤ម៉ោង ទោះបីស្ថិតក្រោមកំដៅថ្ងៃ និងតំណក់ទឹកភ្លៀង យ៉ាងណាក៏ដោយ។ លោកឧត្តមសេនីយ៍ត្រី…

មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ចុះត្រួតពិនិត្យ​ស្ថានភាពបិទខ្ទប់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពកងកម្លាំងចម្រុះធ្វើការបិទខ្ទប់ ភូមិសាស្រ្តក្រុងប៉ោយប៉ែតទាំងមូលជាបណ្តោះអាសន្ន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមបទបញ្ជារបស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណអភិបាល​ខេត្តបន្ទាយមានជ័យ ដោយក្នុងក្រុងប៉ោយប៉ែតបានរកឃើញអ្នកវិជ្ជមានជាបន្តបន្ទាប់ដែលជាហានិភ័យខ្ពស់…

សេចក្តីណែនាំ ស្តីពីវិធានការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

សេចក្តីណែនាំ ស្តីពីវិធានការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

តំបន់ក្រហម​នៅតំបន់បិទខ្ទប់​ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត​ កាន់តែរីកធំ​ នឹងអាចឈានទៅបិទខ្ទប់ទាំងស្រុងភូមិសាស្ត្រក្រុង​ ដែលមានជនជាតិខ្មែរ​ និងបរទេសរស់នៅក្នុងភូមិសាស្រ្តក្រុងនេះជាង៧ម៉ឺននាក់

ខេត្តបន្ទាយមានជ័យ​ ៖​ ក្រោយពីមានឃេីញករណីឆ្លងកូវីដ-១៩​ លេីបុរសជនជាតិ​ ឥណ្ឌូនេស៊ី​ម្នាក់កាលពីយប់ថ្ងៃទី២២​ ខែមេសា​ កន្លងទៅ​ នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត​ ទាំងថ្នាក់ដឹកនាំ​ ក្រុមគ្រូពេទ្យ​ជួរមុខ បានខំខិតយ៉ាងសស្រាក់សស្រាំ​ ទាំងយប់ទាំងថ្ងៃ​ ក្នុងការពិនិតយ្យយកសំណាក់អ្នកពាក់ព័ន្ធ​ រកជម្ងឺកូវីដ-១៩​ ព្រមទាំងមានការបិទភូមិសាស្ត្រក្រុង​ប៉ោយប៉ែត​ ស្ទេីតែទាំងស្រុង។ បេីតាមការលោក​ ឡេ​ ច័ន្ទសង្វាត​ ប្រធានមន្ទីរសុខភិបាលខេត្តបន្ទាយមានជ័យ​…

សមត្ថកិច្ច​ចម្រុះ​ ឃាត់ខ្លួនជនជាតិថៃ៧នាក់​ មកស្រុកខ្មែរអត់ច្បាប់​ និងបំរុងឆ្លងដែនទៅប្រទេសថៃវិញ

ខេត្តបន្ទាយមានជ័យ​ ៖​ ជនជាតិថៃចំនួន៧នាក់​ មកស្រុកខ្មែរ​គ្មានឯកសារគ្រប់គ្រាន់ហើយ បម្រុងលួចឆ្លងដែនទៅប្រទេសថៃវិញ​ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឈរជើងតាមខ្សែបន្ទាត់ព្រំកម្ពុជា-ថៃ ឃាត់ខ្លួន កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២១ នៅចំណុចនិយាមការ​ lN១៩៦០.០២១២៧០១.១៤៩៩៣៣២ ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានប្រាប់អ្នកយកព៍ត័មានឲ្យដឹងថា​ ៖​…

រដ្ឋបាលក្រុងប៉ោយប៉ែត សូមបដិសេធនៅព័ត៌មានមិនពិតនេះ សូមស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ មេត្តាស្រាវជ្រាវចាប់ជនដែលបង្ហោះព័ត៌មានមិនពិតនេះ មកផ្តន្ទាទោសតាមច្បាប់

រដ្ឋបាលក្រុងប៉ោយប៉ែត សូមបដិសេធនៅព័ត៌មានមិនពិតនេះ សូមស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ មេត្តាស្រាវជ្រាវចាប់ជនដែលបង្ហោះព័ត៌មានមិនពិតនេះ មកផ្តន្ទាទោសតាមច្បាប់ ។     រដ្ឋបាលក្រុងប៉ោយប៉ែត សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទូទាំងក្រុង ប៉ោយប៉ែត ឱ្យបានជ្រាបថា៖ នៅពេលថ្មីៗនេះ មានគណនេយ្យហ្វេសប៊ុកមួយឈ្មោះ បារាំង កុលបុត្រខ្មែរ បាន ធ្វើការផ្សព្វផ្សាយព័ត៌មានថា ”បិតា…

ផ្ទុះសេចរន្តអគ្គិសនីបណ្ដាលឲ្យឆេះហាង វុយ សេង លក់ទូរស័ព្ទ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យៈ នៅយប់ថ្ងៃអាទិត្យ១៤ កើត ខែ ពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ គិតត្រឹមម៉ោង ១១និង៣០នាទីយប់ មានអគ្គិភ័យកើតឡើងនៅហាង វុយសេង លក់ទូរស័ព្ទ នៅជាប់ខាងត្បូងផ្លូវជាតិលេខ៥ ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត…

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានរៀបចំទីផ្សារលក់សមរម្យ ដើម្បីដោះស្រាយ ដល់បងប្អូនរស់នៅតំបន់បិទខ្ទប់ នៅតំបន់មួយចំនួន ក្នុងក្រុងប៉ោយប៉ែត

ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានរៀបចំទីផ្សារលក់សមរម្យ ដើម្បីដោះស្រាយ ដល់បងប្អូនរស់នៅតំបន់បិទខ្ទប់ នៅតំបន់១ចំនួន ក្នុងក្រុងប៉ោយប៉ែត។ សូមបញ្ជាក់ជូនថាបងប្អូនប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត អាចអញ្ជើញមកទិញស្បៀងអាហារ តម្លៃទាបជាងទីផ្សារ ( តម្លៃសមរម្យ ) បាននៅទីតាំងខាងលិចផ្សារប៉ោយប៉ែតថ្មី ( ផ្សារអគ្គៈ ) ក្រុមការងារនឹងមានរថយន្តចែកចាយទៅតាមបណ្តាភូមិ…

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានកំណត់ភូមិសាស្ត្រមួយចំនួន នៅក្នុងក្រុងប៉ោយប៉ែត ជា “តំបន់ក្រហម” ដែលមានការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ធ្ងន់ធ្ងរ

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានកំណត់ភូមិសាស្ត្រមួយចំនួនក្នុងភូមិសាមគ្គីមានជ័យ និងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជា “តំបន់ក្រហម” ដែលមានការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ធ្ងន់ធ្ងរ។