អ៊ុក សំណាង៖ ព្រះខ័នរាជស្វាយរៀង ទើបនាំចូលកីឡាករបរទេសមួយរូបប៉ុណ្ណោះ ហើយអាចនឹងមិនយកថែម
នៅក្នុងសន្និសីទសារព័ត៌មានរបស់ក្លិបបាល់ទាត់ ព្រះខ័នរាជស្វារៀង កាលពីព្រឹកមិញ លោក អ៊ុក សំណាង ដែលជា អគ្គលិខាធិកាក្លិប បានលើកឡើងថា សម្រាប់កីឡាករបរទេសយើងទើបនាំចូលបានម្នាក់ប៉ុណ្ណោះ ហើយនឹងបន្តធ្វើតេស្តថែមទៀត ប៉ុន្តែអាចនឹងមិនយកថែមបើសមត្ថភាពប្រហែលកីឡាករយើង។ លោក អ៊ុក សំណាង និយាយជុំវិញការនាំចូលកីឡាករថ្មីថា៖ «ជាការពិតណាស់ យើងបាននាំចូលកីឡាករថ្មី ២រូប មាន Shane…