ទឹកស្ទឹងព្រែកត្នោត ជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋ ជាច្រើនសង្កាត់ នៅក្នុងខណ្ឌដង្កោ

ភ្នំពេញៈ យោងតាមផេក សាលាខណ្ឌដង្កោ រាជធានីភ្នំពេញ បានឲ្យដឹងថា សេចក្ដីជូនដំណឹង! ដោយសារស្ថានភាពទឹកជន់តាមសណ្ដទឹកស្ទឹងព្រែកត្នោត បានធ្វើឲ្យជន់លិចផ្ទះ បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម និងសង្កាត់សាក់សំពៅ ។ ក្នុងខណៈពេលនេះ លោក ឃួង ស្រេង អភិបាល…

ស្ត្រីមានផ្ទៃពោះ និងក្រុមគ្រួសារ ត្រូវបានជួយសង្គ្រោះទៅទីទួលសុវត្ថិភាព

ភ្នំពេញៈ នៅយប់ម៉ោង ១និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានចុះជួយសង្គ្រោះបងស្រីដែលមានផ្ទៃពោះ និងក្រុមគ្រួសារដែលរស់នៅភូមិវាលថ្លាន់ សង្កាត់គងនយ មកកន្លែងសុវត្ថិភាពដោយជោគជ័យ៕

បិទប្រភេទរថយន្តធុនធំ មិនឲ្យធ្វើចរាចរណ៍ នៅកំណាត់ផ្លូវជាតិលេខ៣

ភ្នំពេញៈ (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចវត្តស្លែង តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថានភាពចរាចរណ៍ត្រូវបានបិទ មិនឲ្យធ្វើដំណើរចំពោះតែប្រភេទរថយន្តធុនធំតែប៉ុណ្ណោះ សម្រាប់រថយន្តធុនតូច អនុញ្ញាតិឲ្យធ្វើចរាចរណ៍ជាធម្មតា នៅត្រង់ព្រំប្រទល់ ស្រុកកណ្តាលស្ទឹង ក្នុងខេត្តកណ្តាល និងព្រំប្រទល់ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕

ទឹកស្ទឹងព្រែកត្នោតកំពុងគំរាមកំហែងប្រជាពលរដ្ឋយ៉ាងខ្លាំង

ភ្នំពេញៈយោងតាមផេករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថានៅវេលាម៉ោង៥និង១៥នាទីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ទឹកស្ទឹងព្រែកត្នោត បាននិងកំពុងគំរាមកំហែងហូរកាត់ទំនប់នៅសង្កាត់ទៀន ខណ្ឌដង្កោ ។ សូមបងប្អូនប្រជាពលរដ្ឋនៅសង្កាត់ទៀន គង់នយស្ពានថ្ម រលួស និងព្រែកកំពឹស ត្រូវត្រៀមលក្ខណៈការពារសុវត្ថិភាពអោយបានខ្ពស់ និងត្រៀមជន្លៀសទៅទីទូលសុវត្ថិភាពក្នុងករណីកើតឡើងទឹកជំនន់ជាយថាហេតុ៕  

សង្កាត់ប៉ុស្តិ៍រដ្ឋបាលកងណយ ត្រូវទឹកលិច

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១២និង៤០នាទីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ សង្កាត់ប៉ុស្តិ៍រដ្ឋបាលកងណយ ត្រូវទឹកលិច ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

ទឹកជន់លិចផ្ទះពលរដ្ឋ ត្រូវកម្លាំងនគរបាល ចុះជួយដឹកជញ្ជូនសម្ភារៈ ទៅកាន់ទីទួលសុវត្ថិភាព

ភ្នំពេញៈ នៅថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលសាក់សំពៅ បានចុះជួយដឹកជញ្ជូនសម្ភារៈរបស់ប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាព ៕

គិតត្រឹមព្រឹកនេះ ស្ថានភាពទឹកជំនន់តាមសន្តរស្ទឹង បានចូលដល់ផ្ទះប្រជាពលរដ្ឋចំនួន ៤៥៥ខ្នង នៅខណ្ឌដង្កោ

ភ្នំពេញៈ យោងតាមផេកអធិការដ្ឋាននគរបាលខណ្ឌដង្កោបានឲ្យដឹងថា នៅថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំ ជូត ទោស័ ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ គិតត្រឹមម៉ោង១០.០០នាទី ស្ថានភាពទឹកជំនន់តាមសន្តរស្ទឹង បានចូលដល់ផ្ទះប្រជាពលរដ្ឋចំនួន ១០សង្កាត់ ២៣ភូមិ ៤៥៥ខ្នងផ្ទះ…

នៅព្រឹកនេះ ស្ពាន៧មករា ព្រំប្រទល់ជាប់ខណ្ឌដង្កោ និងស្រុកកណ្ដាលស្ទឹង ស្ថានភាពភាពទឹកហក់ឡើងបន្តិច

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១១និង៤០នាទីព្រឹកថ្ងៃទី១៣ ខែតុលា​ ឆ្នាំ២០២០ ស្ថិតម្ដុំស្ពាន៧មករា ព្រំប្រទល់ជាប់ខណ្ឌដង្កោ និងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ស្ថានភាពភាពទឹកហក់ឡើងបន្តិច ប៉ុន្តែការធ្វើដំណើរចរាចរណ៍លើស្ពានគឺរលូន៕

មុខសញ្ញារឆក់កក្រើករាជធានីភ្នំពេញម្នាក់ពេលនេះ ត្រូវចាត់ការតាមនិតិវិធីហើយ

ភ្នំពេញៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនសង្ស័យ០១នាក់ ដែលធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញសម្រេចបាន ០៤លើកបង្កឱ្យជនរងគ្រោះរងរបួសត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្រាវជ្រាវបង្រ្កាបចាប់ខ្លួន។ ជនសង្ស័យ និងវត្ថុតាងនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ដោយរងការចោទប្រកាន់ពីបទអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហឹង្សាទៅលើជនរងគ្រោះ។ការបង្រ្កាបចាប់ខ្លួនជនសង្ស័យក្នុងអំពើឆក់សម្រេចបានលទ្ធផលជាបន្តបន្ទាប់មកនេះត្រូវគេមើលឃើញថាកម្លាំងនគរបាលរាជធានីភ្នំពេញគ្រប់ផ្នែកនិងជំនាញអនុវត្តវិធានការបង្ការទប់ស្កាត់និងបង្រ្កាបទៅលើជនសង្ស័យដែលធ្វើ សកម្មភាពអំពើឆក់ឱ្យមានប្រសិទ្ធភាពដើម្បីការពារទ្រព្យសម្បត្តិ អាយុជីវិតប្រជាពលរដ្ឋនិងភ្ញៀវទេសចរ អនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។ បទល្មើសឆក់នេះជាបញ្ហាប្រឈមធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាចកន្លងមកបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះរហូតបាត់បង់អាយុជីវិត។ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនៅក្នុងរាជធានីភ្នំពេញនេះផងដែរឯកឧត្តម នាយឧត្តមសេនីយ៍…

ជំនន់ទឹកស្ទឹងព្រែកត្នោត បណ្តាលឲ្យជន់លិចផ្ទះប្រជាពលរដ្ឋ នៅខណ្ឌដង្កោ

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលគងនយ…