បុរសម្នាក់បានបេីករថយន្តបុកសមត្ថកិច្ចដែលកំពុងតែអនុវត្តវិធានការបិទខ្ទប់នៅគោលដៅច្បារអំពៅត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ

បុរសម្នាក់ឈ្មោះ បាន​ ម៉េងហួ អាយុ១៩ឆ្នាំ ដែលបានបេីករថយន្តបុកសមត្ថកិច្ចដែលកំពុងតែអនុវត្តវិធានការបិទខ្ទប់នៅគោលដៅច្បារអំពៅ បណ្តាលឲ្យបាក់ជេីង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១៨ ខែមេសានេះ ករណីហិង្សាដោយចេតនា (បើករថយន្តបុកបណ្តាលឲ្យបាក់ឆ្អឹងស្មងជើង-ប្រេះឆ្អឹងប្រអប់ជើងស្តាំ) និង ល្មើសសេចក្តីសម្រេចវិធានការបិទខ្ទប់រាជធានីភ្នំពេញ នៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ ផ្លូវជាតិលេខ១ កែងផ្លូវ៣៦៣ ខណ្ឌច្បារអំពៅកាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ជនរងគ្រោះឈ្មោះឯក សារ៉ន…

រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ Group Telegram ដែលមានឈ្មោះថា “ក្រុមការងារចេញលិខិតអនុញ្ញាតធ្វើដំណើរ”

  រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ Group Telegram ដែលមានឈ្មោះថា “ក្រុមការងារចេញលិខិតអនុញ្ញាតធ្វើដំណើរ” ក្នុងគោលបំណងផ្តល់សិទ្ធិក្នុងការធ្វើដំណើរជូនដល់អ្នកដែលមានភារកិច្ចចំបាច់បំផុត ដូចចែងក្នុងករណីលើកលែងនៃប្រកា២ថ្មី និងប្រកា៣ថ្មី នៃសេចក្តីសម្រេចលេខ ៥០ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានការក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។ អ្នកដែលមានភារកិច្ចចាំបាច់បំផុត និងមានចែងក្នុងករណីករណីលើកលេង ដែលមានបំណងស្នើសុំលិខិតអនុញ្ញាតធ្វើដំណើរ…

តុលាការសម្រេចឃុំខ្លួនឧត្តមសេនីយ៍ផ្កាយ២ និងបក្ខពួក២នាក់ទៀត ដែលជួបជុំស៉ីផឹកល្មើសវិធានការបិទខ្ទប់

នៅទីបំផុតចៅក្រមស៉ើបសួរ លោក អ៊ុក សុវណ្ណារិទ្ធ បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនជនត្រូវចោទទាំង៣នាក់ ម្នាក់ជានគរបាលពាក់ផ្កាយពីរ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ទៅដាក់ពន្ធនាគារព្រៃសរ ហើយនៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ។ នេះបើតាមការឲ្យដឹងពី លោក គុជ គឹមឡុង អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ យោងតាមមាត្រា១១ នៃច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ…

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដកឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងបណ្ដេញចេញពីក្របខណ្ឌនគរបាល ចំពោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដកឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងបណ្ដេញចេញពីក្របខណ្ឌនគរបាល ចំពោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក លោកឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ដកហូតឋានន្តរស័ក្តិនាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ តាមព្រះរាជក្រឹត្យលេខ.នស/រកត/០៤២១/៣៥១ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១។ ដោយឡែក នៅរសៀល ថ្ងៃទី១៧​…

លោកឧត្តមសេនីយ៍ទោ អ៊ុន ចាន់ធួក និងបក្ខពួក២នាក់ ត្រូវសមត្ថកិច្ចនគរបាល ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ករណីប្រមូលម្តុំកម្មករ និងពលរដ្ឋផឹកស៊ី

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបញ្ជូនលោក អ៊ុន ចាន់ធួក និងបុរស២នាក់ទៀត ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។ ករណីខាងលើនេះ កាលពីវេលាម៉ោង០៩និង៣០នាទីយប់ ថ្ងៃសុក្រ ទី១៦…

ពេលនេះត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ ! មន្រ្តីនគរបាលបើករថយន្តពាក់ផ្លាកលេខ ន.ប និងបោះពាក្យសំដីថា ខ្លួនជាឧត្តមសេនីយ៍ តើនរណាហ៊ានចាប់?

  នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់ថា បុរសម្នាក់ជិះរថយន្ដស៊េរីទំនើប ពាក់ផ្លាកលេខនគរបាល និងនិយាយពេលឡាយថា ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ? ពេលនេះកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ។   សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍…

សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើលិខិតស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្ត និងបណ្តេញពីក្របខណ្ឌនគរបាលជាតិ ចំពោះឧត្តមសេនីយ៍ផ្កាយ២ម្នាក់

នៅពេលនេះសម្តេចតេជោកំពុងធ្វើលិខិតស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្ត និងបណ្តេញពីក្របខណ្ឌនគរបាលជាតិ ចំពោះឧត្តមសេនីយ៍ផ្កាយ២ម្នាក់ ដែលផឹកស៊ីរាំ ច្រៀង និងលេងបាតម៉្សៅ បំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវតុលាការកាត់ទោសបុគ្គលនេះឲ្យបានម៉ឺងម៉ាត់ជាទីបំផុត។ សូមជំរាបថា កាលពីយប់មិញ កម្លាំងនគរបាលខណ្ឌមានជ័យ បានចាប់វាយខ្នោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក អាយុ៤៥ឆ្នាំ មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបក្ខពួក២នាក់ទៀត ដោយសារហ៊ានរៀបចំកម្មវិធីផឹកស៊ី…

ចាប់វាយខ្នោះអនុប្រធានសេនាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ ​ដោយសារបង្កើតកម្មវិធី ផឹកស៊ី រាំ ច្រៀង និងប៉ាតម្ស៉ៅ

មុននេះបន្តិច! ចាប់វាយខ្នោះអនុប្រធានសេនាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្តមសេនីយ៍ផ្កាយពីរម្នាក់ និងបក្ខពួក២នាក់ទៀត ដោយសារបង្កើតកម្មវិធី ផឹកស៊ី រាំ ច្រៀង និងប៉ាតម្ស៉ៅ ដល់អ្នកជួលបន្ទប់របស់ខ្លួន បំពាននឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល កម្លាំងនគរបាលខណ្ឌមានជ័យ ក្រោមការបញ្ជាពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចាប់វាយខ្នោះឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក…

ជនសង្ស័យ ៤នាក់ ក្នុងចំណោមបក្ខពួក ៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅខណ្ឌសែនសុខ

ភ្នំពេញៈ កាលពីម៉ោង៣ និង០០នាទីរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ប៉ុស្តិ៍នគរបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយ នៅចំណុចមុខការ៉ាស់សាំងកាល់តិច ផ្លូវសហព័ន្ធរ៉ុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០៦នាក់គេចខ្លួន ០២នាក់(ឈ្មោះញ៉ា និងឈ្មោះ អុំ សុវណ្ណារ៉ាក់) ។ ជនសង្ស័យទី១-ឈ្មោះ…

អាជ្ញាធររាជធានីភ្នំពេញ ប្រកាសរកអ្នកជំងឺកូវីដ-១៩ ចំនួន៦នាក់ទៀត ដែលមិនទាន់រកឃើញ បើមិនបង្ហាញខ្លួន អាជ្ញាធរនឹងកសាងសំណុំរឿងទៅតុលាការ

អាជ្ញាធររាជធានីភ្នំពេញ ប្រកាសរកអ្នកជំងឺកូវីដ-១៩ ចំនួន៦នាក់ទៀត ដែលមិនទាន់រកឃើញ បើមិនបង្ហាញខ្លួន អាជ្ញាធរនឹងកសាងសំណុំរឿងទៅតុលាការ ។ ចំពោះ អ្នកជំងឺកូវីដ-១៩ ដែលកំពុងបាត់ខ្លួន៦នាក់នោះរួមមាន៖ ១៖ ឈ្មោះ សាំង សុភាព ភេទប្រុស អាយុ ២៧ឆ្នាំ ជាអាជីវករផ្សារអូរឫស្សី លក់គ្រឿងកាឡៃ ទីលំនៅបច្ចុប្បន្នផ្ទះ៖…