រយ:ពេល ៧ថ្ងៃ ក្រសួងការពារជាតិបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនបងប្អូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមសរុបបានចំនួន ៣០មុឺន ៣៦២នាក់

រយៈពេល ៧ថ្ងៃ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រសួងការពារជាតិបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនបងប្អូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមចំនួន ៤ខណ្ឌ គឺខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល និង១សង្កាត់គឺសង្កាត់ទួលសង្កែ១ ក្នុងខណ្ឌឬស្សីកែវ សរុបចំនួន ៣០មុឺន ៣៦២នាក់។ នេះបើយោងតាមរបាយការណ៍បូកសរុបចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ៤ខណ្ឌ និងតំបន់ក្រហម រាជធានីភ្នំពេញ គិតចាប់ពីថ្ងៃទី…

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងថ្ងៃទី១ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងថ្ងៃទី១ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលរស់នៅសង្កាត់ទួលសង្កែ១ ដែលមានបំណងស្មគ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដោយភ្ជាប់មកជាមួយ អត្តសញ្ញាណបណ្ណ…

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ “យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់ក្រហមក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញនឹងចាប់ផ្ដើមនៅថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២១ តទៅ”

ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់ក្រហមក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញនឹងចាប់ផ្ដើមនៅថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២១ តទៅ ។ ឯកឧត្តម ឥត សារ៉ាត់ បានបញ្ជាក់ថា យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន…

កាំភ្លើងខ្លី១ដើម ម៉ាកk59 គ្រាប់០៧គ្រាប់ និងជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ម៉ោង ១១និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួន ជនសង្ស័យ ០២នាក់ ករណីលួចមានស្ថានទម្ងន់ទោស (យកជើងធាក់ផ្តួលយកម៉ូតូ និងរក្សាទុកអាវុធខ្លីគ្មានការអនុញ្ញាត នៅក្នុងបន្ទប់) និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខធានាគារអេស៊ីលីដា ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ…

កងពលតូចលេខ៧០ បានបន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនយោធិន និងគ្រួសារយោធិនទាំង០៨ទីតាំងសរុបចំនួន ប្រមាណជាង១,០០០នាក់

កងពលតូចលេខ៧០ បានបន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនយោធិន និងគ្រួសារយោធិនបានចំនួន១,០១៤នាក់ នៅតាមបណ្តាខណ្ឌចំនួន០៨ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ រួមមាន÷ – ខណ្ឌចំការមន នៅសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពូងទី២ – ខណ្ឌ៧មករា នៅសាលាបឋមសិក្សាវឌ្ឍនវិជ្ជា – ខណ្ឌទួលគោក នៅសាលាមត្តេយ្យទួលគោក…

សេចក្តីបកស្រាយបំភ្លឺព័ត៌មាន​ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន​ ទាក់ទងទៅនឹងហ្វេសបុកផេកមួយឈ្មោះថា​ Khmer Plus ដែលបានឡាយព័ត៌មានមិនពិតបំពុលបរិយាកាសសង្គម

សេចក្តីបកស្រាយបំភ្លឺព័ត៌មាន​ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន​ ទាក់ទងទៅនឹងហ្វេសបុកផេកមួយឈ្មោះថា​ Khmer Plus ដែលបានឡាយព័ត៌មានមិនពិតបំពុលបរិយាកាសសង្គម​ ថាម្ចាស់ផ្ទះជួលមួយកន្លែងនៅសង្កាត់ទួលសង្កែទី១​ ខណ្ឌឬស្សូីកែវ បានចាក់សោរមិនឲ្យអ្នកជួលជាច្រេីននាក់ចេញក្រៅ​បន្ទប់ ហេីយបានឡាយថាម្ចាស់ផ្ទះលក់ទំនិញថ្លៃ១ជា២ដល់អ្នកជួលបន្ទប់ទាំងនោះទៀតផង​ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម​ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយអជ្ញាធរសង្កាត់បានចុះដល់ទីតាំងជាក់ស្តែង ហេីយបានធ្វេីការសាកសួរម្ចាស់បន្ទប់ជួល គាត់បានបញ្ជាក់យ៉ាងច្បាស់ថា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការចុះណែនាំផ្ទាល់របស់អជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថាទីតាំងផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅទីនេះមិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅផ្ទះនោះទេ បេីសិនជាមិនមានការចាំបាច់…

បុរស៦នាក់ជួបជុំផឹកស៊ី ល្មើសនឹងច្បាប់ ហើយបង្កបញ្ហាជាមួយសមត្ថកិច្ច នៅសង្កាត់ទួលសង្កែ១​ ខណ្ឌឬស្សីកែវ​ ត្រូវបានចាប់បញ្ជូនទៅសាលាដំបូលរាជធានីភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស៦នាក់ជួបជុំផឹកស៊ី ល្មើសនឹងច្បាប់ ហើយបង្កបញ្ហាជាមួយសមត្ថកិច្ច នៅសង្កាត់ទួលសង្កែ១​ ខណ្ឌឬស្សីកែវ​ ត្រូវបានចាប់បញ្ជូនទៅសាលាដំបូលរាជធានីភ្នំពេញនៅព្រឹក​ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថាបុរសទាំង៦នាក់នេះត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង ៦:០០ល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបានទទួលព័ត៌មានថា មានមនុស្ស២ក្រុមគ្នា៦នាក់បានជួបជុំផឹកស៊ីផ្ទុយពីច្បាប់ស្តីពីការប្រឆាំងនឹងជំងឺកូវីដ១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស…

បុរស៦នាក់ ជួបជុំផឹកស៊ី ល្មើសនឹងច្បាប់ ត្រូវបានឃាត់ខ្លួន

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា វេលាម៉ោង ៦និង០០ល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បន្ទាប់ពីបានទទួលព័ត៌មានថា មានមនុស្ស២ក្រុមគ្នា៦នាក់បានជួបជុំផឹកស៊ីផ្ទុយពីច្បាប់ស្តីពីការប្រឆាំងនឹងជំងឺកូវីដ១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អធិការនគរបាលខណ្ឌឬស្សីកែវ ដឹកនាំកម្លាំងដើម្បីចាប់ឃាត់ខ្លួនជនផឹកសុីទាំងនោះយកមកអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕  

អធិការនគរបាលខណ្ឌឬស្សីកែវ ដឹកនាំកម្លាំងដើម្បីចាប់ឃាត់ខ្លួន បុរស៦នាក់ ជួបជុំផឹកស៊ី ល្មើសនឹងច្បាប់

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បុរស៦នាក់ជួបជុំផឹកសុី ល្មេីសនឹងច្បាប់ ត្រូវបានចាប់ខ្លួននៅវេលាម៉ោង ៦:០០នាទីល្ងាចនេះ នៅវេលាម៉ោង ៦:០០ល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបានទទួលព័ត៌មានថា មានមនុស្ស២ក្រុមគ្នា៦នាក់បានជួបជុំផឹកសុីផ្ទុយពីច្បាប់ស្តីពីការប្រឆាំងនឹងជំងឺកូវីដ១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ដល់អធិការនគរបាលខណ្ឌឬស្សីកែវ ដឹកនាំកម្លាំងដេីម្បីចាប់ឃាត់ខ្លួនជនផឹកសុីទាំងនោះយកមកអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ…

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ក្រោយបើករថយន្តឡាយនៅម៉ោង ៨ព្រឹក ម្ដុំវត្តគៀនឃ្លាំង

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកនេះកម្លាំងសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌជ្រោយចង្វារបានធ្វើការឃាត់ខ្លួនបុរសម្នាក់ និងរថយន្តបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបន្តអនុវត្តតាមនីតិវិធីច្បាប់ បន្ទាប់ពីបានឃើញបុរសរូបនេះបើករថយន្តឡាយនៅម៉ោង…