សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម ៤នាក់ ពាក់ព័ន្ធករណីឆក់កាបូបមិនបានសម្រេច

ភ្នំពេញៈ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០និង១៥ នាទីកម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ នៅចំណុចមុខសាលាគរុកោសល្យ (វិទ្យាជាតិស្ថានអប់រំ) ផ្លូវលេខ២៦៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ( ឆក់យកកាបូបស្ពាយពុំបានសម្រេចបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ) ប្រព្រឹត្តនៅចំណុចមុខរោងចក្រនាគ ផ្លូវវិមានឈ្នះឈ្នះ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង…

ករណីផ្ទុះអាវុធមួយគ្រាប់ ដោយមិនដឹងមូលហេតុ រួចបើករថយន្តចេញទៅបាត់ នៅខណ្ឌឬស្សីកែវ

ភ្នំពេញៈ កាលពីវេលាម៉ោង ១១យប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ មានករណីផ្ទុះអាវុធ ស្ថិតតាមបណ្ដោយផ្លូវ៩៣ ត្រង់ចំណុចសាលាបឋមសិក្សាពញ្ញាក្រែក ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពញ។ ដំណើររឿង៖ តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុនាង និងមិត្តភក្ដិ ៣នាក់ទៀត ដែលជិះម៉ូតូម៉ាក ហុងដា Beat…

នារីបោកអ៊ុតម្នាក់ មានអាការៈមិនស្រួលខ្លួន ត្រូវមិត្តភក្ដិហៅកង់បីដឹកយកទៅមន្ទីរពេទ្យ ប៉ុន្តែអកុសលដាច់ខ្យល់ស្លាប់តាមផ្លូវ

ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ មានករណីនារីម្នាក់ស្លាប់លើកង់បី ខណៈបញ្ជូនទៅមន្ទីរពេទ្យ ស្ថិតនៅតាមបណ្តោយផ្លូវ៦២ ចំណុចជិតនិងផ្សារសាមផាន់ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ប៉ៅ ស្រច ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ…

រថយន្តហ្វតរែនជើព្រលះគ្នាជាមួយរថយន្ត RAV4 ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ បុរសម្នាក់រថយន្តក្នុងល្បឿនលឿនហើយជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកជាមួយនឹងរថយន្ត RAV4 ពេញទំហឹងបណ្ដាលឲ្យរង់ការខូចខាតអស់មួយចំហៀងផ្នែកខាងមុខ តែសំណាងល្អមិនបានបង្កឲ្យមាននរណាម្នាក់ រងការគ្រោះថ្នាក់នូវក្នុងហេតុការណ៍នេះឡើយ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣៥នាទី រសៀថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់ស្វាយប៉ាក់ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា…

ក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឱ្យបង្កើតគណបក្សបេះដូងជាតិ ប៉ុន្តែត្រូវស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ ស្ដីពីគណបក្សនយោបាយ

ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឲ្យបង្កើត គណបក្សបេះដូងជាតិ ដែលសរសេរជាអក្សរកាត់ «គ.ប.ជ» ដោយមានអាសយដ្ឋាន នៃទីស្នាក់ការកណ្ដាល ស្ថិតនៅផ្ទះលេខ២០៩ជ ផ្លូវបេតុងថ្មី ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ គួរបញ្ជាក់ថា ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គល នៅក្នុងរយៈពេល១៨០ថ្ងៃ បន្ទាប់ពីបានបង្កើតរួចហើយ គណបក្សបេះដូងជាតិ…

រដ្ឋបាលខណ្ឌឬស្សីកែវ ចេញសេចក្ដីជូនដំណឹងស្ដីពី ការរុះរើឬចល័តបែចិញ្ចឹមត្រី រៀងស្នាក់នៅបណ្ដែតទឹក រោងស្នាក់នៅលើទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ

រដ្ឋបាលខណ្ឌឬស្សីកែវ ចេញសេចក្ដីជូនដំណឹងស្ដីពី ការរុះរើឬចល័តបែចិញ្ចឹមត្រី រៀងស្នាក់នៅបណ្ដែតទឹក រោងស្នាក់នៅលើទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ នៅភូមិសាស្ត្រខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ។  

ក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កងពលតូចអន្តរាគមន៍លេខ១ បន្តយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខណ្ឌឬស្សីកែវ

អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជាក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជេីងគោក បានប្រគល់ភារកិច្ចមកដល់ក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កងពលតូចអន្តរាគមន៍លេខ១ ជូនប្រជាពលរដ្ឋ និយោជិត កម្មករ កម្មការិនី និងជនបរទេស ដោយទទួលខុសត្រូវក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សូមជម្រាបជូនថា នៅថ្ងៃទី០១ ខែមិថុនា…

ឆន សុវណ្ណារាជ លាចាកសិក្ខាបទនៅថ្ងៃនេះ ក្រោយបញ្ចប់ការបួសនាគសងគុណម្តាយ

  (ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែឧសភា នេះតារាចម្រៀងប្រុសល្បីឈ្មោះ លោក ឆន សុវណ្ណារាជ បានលាចាកសិក្ខាបទហើយ បន្ទាប់ពីបញ្ចប់ការបួសនាគសងគុណម្តាយ។ តារាចម្រៀងហង្សមាសឆន សុវណ្ណារាជ បានកោសក់បួសនាគនៅវត្តទួល សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញមុនពេលដែលសពម្ដាយរបស់លោកអ្នកស្រីលី សុខា ត្រូវបានបូជានៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១។ ប្រភពច្បាស់ការបានឲ្យដឹងថា បន្ទាប់ពីនេះមក…

អភិបាលខណ្ឌឬស្សីកែវ មានសេចក្ដីសោកសង្រេងយ៉ាងពន់ពេក និងសូមចូលរួមរំលែកទុក្ខ ដែលមានស្វាមីបានស្លាប់ដោយជម្ងឺកូវីដ១៩ ភរិយារបស់សព មានផ្ទៃពោះ៦ខែ និងកូនតូចៗ២នាក់ទៀត បានឆ្លងមេរោគកូវីដ១៩

ក្នុងនាមរដ្ឋបាលខណ្ឌប្ញស្សីកែវ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ មានសេចក្ដីសោកសង្រេងយ៉ាងពន់ពេក និងសូមចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារខាងក្រោមនេះ មានទីលំនៅ នៅក្រុមទី៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលមានស្វាមីទទួលមរណភាពដោយជម្ងឺកូវីដ១៩។ លើសពីនេះទៀត ភរិយារបស់សព មានផ្ទៃពោះ៦ខែ និងកូនតូចៗ២នាក់ទៀត បានឆ្លងមេរោគកូវីដ១៩ថែមទៀត…

កម្លាំងកងយោធពលខេមរភូមិន្ទនៅតែបន្តដឹកស្បៀងទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម

នៅថ្ងៃទី១១ ខែឧសភា នេះ កងទ័ពបានបន្តដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន១៥០០០ គ្រួសារបន្ថែមទៀត ហើយបើគិតមកដល់ថ្ងៃនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជំងឺកូវីដ-១៩ ចំនួនជាង៣៧ម៉ឺនគ្រួសារហើយ ដែលទទួលបានស្បៀងអាហារដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន…