រថយន្តសាំងយ៉ុងបែកកង់រេចង្កូតទៅបុកឡានកុងតឺន័រ រងរបួសមនុស្ស ២នាក់ នៅស្រុកស្រែអំបិល
កោះកុងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿង បានបង្កឲ្យមានមនុស្ស២នាក់រងរបួស ដែលករណីនេះកើតឡើងនៅនៅចំណុចលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ 149-150 ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង វេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តទី១ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទកុងតឺន័រ ពាក់ស្លាកលេខ…