ករណីគ្រោះថ្នាក់ចរាចរណ៍មនុស្សចំនួន២នាក់ បានស្លាប់ និងមនុស្សចំនួន៨នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល…

ពោធិ៍សាត់:យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានអោយដឹងថា មនុស្សចំនួន២នាក់ បានស្លាប់ និងមនុស្សចំនួន៨នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត បុកមនុស្សឈរលើដងផ្លូវនិងម៉ូតូ។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៨នឹង២៥នាទី នៅលើផ្លូវលេខ៥៥ ចន្លោះគីឡូម៉ែតលេខ៦៦-៦៧ ចំណុចមុខផ្សារ០៧ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សមត្ថកិច្ចបានឲ្យដឹងថាក្នុងហេតុការណ៍នោះបណ្តាលអោយខូចខាត រថយន្ត ចំនួន០១គ្រឿង និងម៉ូតូចំនួន០២គ្រឿង…

ករណីកូនប្រសារយកកាំបិតផ្គាក់កាប់ម្តាយក្មេកបណ្តាលអោយរងរបួសត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ពោធិ៍សាត់:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានអោយដឹងថា នៅថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៣:៣៣នាទី មានករណីហឹង្សាក្នុងគ្រួសារ០១ករណី នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិឈេីទាលរូង សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បង្កឡេីងដោយឈ្មោះ ស បណ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ.សង្កាត់.កេីតហេតុខាងលេី បានយកកំបិតផ្គាក់កាប់ទៅលេីម្តាយក្មេកចំមួយកាំបិតលេីស្មាខាងឆ្វេងបណ្តាលអោយ(រងរបួសស្រាល) រួចគេចខ្លួនបាត់។…

ករណីជនសង្ស័យយកកាំបិតតាំងតោកាប់ពូចំនួន៤កាំបិតបណ្តាលអោយរងរបួសធ្ងន់…

ពោធិ៍សាត់:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានអោយដឹងថា នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៦:២៥នាទី មានករណីហិង្សាដោយចេតនានៅភូមិខ្មារ ឃុំស្នាមព្រះ ស្រុកបាកាន បង្កឡើងដោយឈ្មោះ ព ទន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិខ្មារ ឃុំស្នាមព្រះ បានយកកាំបិតតាំងតោកាប់ទៅលើឈ្មោះ ម ធរ ភេទប្រុស…

សមត្ថកិច្ចបង្រ្កាបករណីក្មេងទំនើងពីរក្រុមវាយតប់គ្នា លើផ្លូវជាតិលេខ៥៥…

ពោធិ៍សាត់:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានអោយដឹងថា ថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៨:៥០ នាទី កម្លាំងប៉ុស្តិ៍ ប្រម៉ោយ ៣នាក់ សហការណ៍ ជាមួយកម្លាំង អធិការ ៤អ្នក ដឹកនាំដោយលោក វ.ត្រី យន ប៊ុនធា ឋានៈ…

ករណីរថយន្តដឹកថ្មបណ្តាលអោយបាក់ស្ពានដែកអូរសោមវែងជាងគេ…

ពោធិ៍សាត់:(ពត័មានបឋម)ករណីរថយន្តដឹកថ្មបណ្តាលអោយបាក់ស្ពានដែកវែងជាងគេ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នារសៀលថ្ងៃ១៧.មីនា.ឆ្នាំ២០២៣។ប៉ុន្តែមិនមានមនុស្សរងរបួសទេ

អ្នកលេងល្បែងស៊ីសង៧នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួនធ្វើការអប់រំនិងធ្វើកិច្ចសន្យា

ពោធិ៍សាត់ ៖ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេចចំនួន៥នាក់បានចុះបង្ក្រាបល្បែងស៊ីសង(បៀរ) នៅចំណុចផ្ទះរបស់ឈ្មោះ មឿន រិទ្ធ ភេទស្រីអាយុ៤១ឆ្នាំរស់នៅភូមិខ្វាវឃុំរំលេចស្រុកបាកានខេត្តពោធិ៍សាត់។ តាមរបាយការណ៍នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា លទ្ធផលបង្ក្រាបល្បែងស៊ីសងខាងលើនេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរដ្ឋបាលរំលេចបានដកហូតវត្ថុតាងមាន: បៀរចំនួន ៥៧ សន្លឹកនិងកម្រាលក្រដាសកេះចំនួន១។…

យុវជន២នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយជិះម៉ូតូបុករថយន្ត នៅស្រុកបាកាន

ពោធិ៍សាត់ : យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ យុវជនពីរនាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយជិះម៉ូតូក្នុងល្បឿនលឿន បុករថយន្តយ៉ាងពេញទំហឹង ឧបទ្ទវហេតុនេះកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ០៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ២០៣-២០៤ ស្ថិតនៅភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១៤និង៥៥នាទី ថ្ងៃទី១៣ ខែកុម្ភៈ…

ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ : នៅថ្ងៃទី០៨ខែកុម្ភះឆ្នាំ២០២៣វេលម៉ោង១៦និង៣៥នាទីមានករណីផ្ទុះសេខ្សែភ្លើងនៅចំណុចអូរលាងជើង ភូមិកៀនជង្រុក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្តាលអោយឆេះផ្ទះស្ទើតែទាំងស្រុង ។ ចំណែកម្ចាស់ផ្ទះឈ្មោះ សុខនី បញ្ជាក់ម្ចាស់មិនបាននៅផ្ទះទេ។ ម៉ោង១៦និង៣៥នាទីមានករណីផ្ទុះសេខ្សែភ្លើងនៅចំណុចអូរលាងជើង ភូមិកៀនជង្រុក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត

គ្រោះថ្នាក់ចរាចរណ៍០២ករណីផ្សេងគ្នាបណ្តាលអោយមនុស្សរងរបួសធ្ងន់០២នាក់ ស្រាល០១នាក់ នៅស្រុកក្រគរ

ពោធិ៍សាត់ : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម យ៉ាងហោចណាស់មានមនុស្ស០៣នាក់ រងរបួសធ្ងន់ស្រាល ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ០២ករណីកើតឡើងជាបន្តបន្ទាប់នៅស្រុកក្រគរ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ។លោកវរសេនីយ៍ទោ ត្រិញ ដុង អធិការរង នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថានៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០២ករណី នៅលើកំណាត់ផ្លូវជាតិលេខ៥…

កម្លាំងសមត្ថកិច្ចចុះបង្រ្កាបក្មេងទំនើងមួយក្រុម ក្រោយធ្វើសកម្មភាពជិះម៉ូតូបង្ហោះតាមផ្លូវទីសាធារណៈ​

ខេត្តពោធិ៍សាត់ : យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០០ និង២៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ​ បានចុះបង្ក្រាបក្មេងទំនេីងមួយក្រុម (ជិះម៉ូតូបង្ហោះតាមផ្លូវទីសាធារណៈ​) នៅចំណុចផ្លូវជាតិលេខ០៥ ស្ថិតនៅភូមិខ្នាចរមាស​ ឃុំបឹងខ្នារ​ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងថា…