A L T R O Z   N E W S

ខេត្តពោធិ៍សាត់

ករណីរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយកិនអ្នកជិះម៉ូតូម្នាក់បណ្តាលអោយស្លាប់…

ពោធិ៍សាត់:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថាបុរស០១នាក់ ធ្វើដំណើរដោយម៉ូតូ ត្រូវបានរថយន្តមិនស្គាល់ម៉ាក បើកបរក្នុងទិសដៅស្របគ្នា បុកពីក្រោយ នឹងកិនអ្នកបើកបរម៉ូតូ បណ្តាលឲ្យបែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ករណីនេះកើតឡើង នៅលើផ្លូវក្រាលកៅស៊ូមាត់ស្ទឹង ផ្លូវលេខ១៥៤ ស្ថិតនៅភូមិតាស្តី ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៣ ។ លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការ នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានបញ្ជាក់ឲ្យដឹងថា ក្រោយកើតហេតុសមត្ថកិច្ច បានចុះអន្តរាគមន៍ និងពិនិត្យកន្លែងកើតហេតុ បានសន្និដ្ឋានថា មុនពេល មានម៉ូតូម៉ាកហុងដាវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1A7686 បើកបរដោយឈ្មោះ ទឹម សុខរ៉ាន់ហៅវិត ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅក្នុងភូមិស្ថានីយ ឃុំកណ្តៀងស្រុកកណ្តៀង ខេត្តពោធិ៍សាត់បើកបរក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាក បើកបរក្នុងទិសដៅស្របគ្នា បានបុកម៉ូតូពីក្រោយ និងកិនអ្នកបើកបរម៉ូតូបណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ លោកអធិការបានបន្តថាបច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសាច់ញ្ញាតិក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ ៕

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយរងរបួសប្រពន្ធកូន៣នាក់ តាមបណ្តោយផ្លូវជាតិលេខ៥…

កំពង់ឆ្នាំង:នៅថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣...

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ធ្វើសកម្មភាពលួចម៉ូតូ…

ពោធិ៍សាត់:នៅថ្ងៃអង្គារ ទី០៤ ខែកក្តដា ឆ្នាំ២០២៣...

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីធ្វើសកម្មភាពលួចទូរសព្ទរបស់ព្រះសង្ឈ…

ពោធិ៍សាត់:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថាជនសង្ស័យ០១នាក់ ត្រូវសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង ចាប់ឃាត់ខ្លួន ក្រោយធ្វើសកម្មភាព លួចទូរសព្ទដៃ របស់ព្រះសង្ឃព្រះនាម ខែក សុខចាន់ គង់នៅវត្តទេពសន្យា ស្ថិតនៅភូមិស្យា ឃុំស្យា ស្រុកកណ្តៀងខេត្តពោធិ៍សាត់ ហើយយកទៅលក់ យកចាយអស់ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅ វេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២៣ ។ លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការ នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានប្រាប់ឲ្យដឹងថា ក្រោយទទួលបាន ការផ្តល់ព័ត៌មានពី ព្រះតេជគុណព្រះនាម ខែក សុខចាន់ មានព្រះជន្ម១៦វស្សា គង់នៅវត្តខាងលើ ថាមានជនមិនស្គាល់អត្តសញ្ញាណចូលលួចទួរសព្ទដៃរបស់ព្រះអង្គ មួយគ្រឿងម៉ាកវីវូ ពណ៌ទឹកសមុទ្រដែលបានដាក់បញ្ចូលថ្មទុកនៅក្នុងកុដិ កម្លាំងប៉ុស្តិ៍បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រួចនាំឈ្មោះ វ៉ា ឃីម ភេទប្រុស អាយុ១៨ឆ្នាំ មកសាកសួរយកចំលើយ។ លោកអធិការ បានបន្តថា ជនសង្ស័យឈ្មោះ វ៉ា ឃីម បានសារភាពថានៅវេលាម៉ោង១១និង០០នាទី នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ពេលព្រះសង្ឃឡើងទៅឆាន់នៅសាលាឆាន់ ខ្លួនបានលបលួចឡើងយកទូរសព្ទដៃ០១គ្រឿងម៉ាកដូចខាងលើនៅកុដិរបស់ព្រះសង្ឃឈ្មោះ ខែក សុខចាន់ ពិតប្រាកដមែន ហើយខ្លួនជិះម៉ូតូយកទៅលក់នៅហាងលក់ទូរសព្ទដៃខាងត្បូងផ្សារថ្មីពោធិ៍សាត់ មិនចាំយីហោ តែចំណាំហាង ក្នុងតំលៃ១០០,០០០រៀល ក្រោយពីលក់បានលុយហើយខ្លួនយកលុយនោះចាយវាយលេងបាល់ ទិញកាតទូរសព្ទនិងចំណាយផ្សេងៗទៀតរហូតដល់អស់ ។ បច្ចុប្បន្នសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាន ដើម្បីបំពេញនីតិវិធីបន្ត ៕

អាសូរណាស់!ជិតដល់ថ្ងៃរៀបការហើយករណីបុរសម្នាក់ជិះម៉ូតូបុកគ្នាបណ្តាលអោយស្លាប់ចោលគូដណ្តឹង…

ភ្នំពេញ:ករណីម៉ូតូបុកគ្នាបណ្តាលអោយស្លាប់និងរងរបួសធ្ងន់ នាលាម៉ោង ៧៖៥០នាទីព្រឹក ថ្ងៃទី៣០...

ករណីបុរសម្នាក់ត្រូវគោយន្តកន្ត្រៃគៀបនឹងបង្គោលរបងបណ្តាលអោយស្លាប់ នៅស្រុកក្រគរ…

ពោធិ៍សាត់:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថា បុរសអ្នកបើកគោយន្ត០១នាក់ បើកគោយន្តថយក្រោយ លើចិញ្ចើមផ្លូវ មិនបានប្រុងប្រយ័ត្នត្រូវគៀបជាមួយនឹងបង្គោលរបង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ ករណីគ្រោះថ្នាក់នេះ កើតឡើងនៅលើផ្លូវក្រាលគ្រួសក្រហមត្រង់ចំណុចខាងលិចវត្តជីចេះ ស្ថិតនៅភូមិជីចេះ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៨និង៣០នាទីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃេីញបុរសរងគ្រោះ ឈ្មោះ ខិល សុខា ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិជីចេះ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបើកគោយន្តកន្ដ្រៃម៉ាក គូបូតាពណ៌ក្រហម ធ្វើចរាចរណ៍ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបើកកោយន្តថយក្រោយ អែបរបងនៅចិញ្ចើមផ្លូវដោយមិនបានប្រយ័ត្ន ជនរងគ្រោះបានត្រូវគោយន្តដែលខ្លួនបើក គៀបនិងបង្គោលរបងបណ្ដាលឲ្យស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ។ លោកវរសេនីយ៍ទោ ត្រិញ ដុង អធិការរង នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កលើដោយសារជនរងគ្រោះ ថយគោយន្តខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យគៀបស្លាប់ បច្ចុប្បន្នសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងគោយន្តកន្រ្តៃ០១គ្រឿង បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាអន្សាជាបណ្តោះអាសន្ន ៕

ករណីរថយន្តបុកម៉ូតូឆ្លងផ្លូវបណ្តាលអោយបុរសម្នាក់ស្លាប់ នៅស្រុកភ្នំក្រវាញ…

ពោធិ៍សាត់:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថា នៅថ្ងៃចន្ទ៩កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១០និង០៩នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍(រថយន្តបុកម៉ូតូបើកឆ្លងផ្លូវ)នៅលើផ្លូវជាតិលេខ៥៥ចន្លោះគីឡូម៉ែត្រលេខ១២–១៣ ចំណុចមុខផ្ទះឈ្មោះ ជួប ណែម ស្ថិតនៅភូមិដំណាក់អំពិលឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៨ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1AL-3316 បើកបរដោយឈ្មោះ ជ​ សឿន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិកោះធំ ឃុំស្តុកបរវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង នឹងអ្នករួមដំណើរ០១នាក់ ត្រូវជាប្រពន្ធឈ្មោះ ថន ម៉ាប់ អាយុ៥២ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំជាមួយគ្នា លុះមកដល់ចំណុចកើតហេតុខាងលើបានជិះចេញពីក្នុងភូមិ ហើយបានឆ្លងផ្លូវពីកើតទៅលិច ក៏ស្រាប់តែមានរថយន្ត០១គ្រឿងម៉ាកហ៊ីយិនដាយពណ៌ខៀវ សេរី២០០២ ពាក់ស្លាកលេខកំពង់ធំ 3A-1813 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ ណឹប ប៉ុង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកបើកបររថយន្ត រស់នៅភូមិធ្លាម្អម ឃុំបឹងកន្តួត ស្រុកក្រគរខេត្តពោធិ៍សាត់បានបុកម៉ូតូចំពីចំហៀងខាងស្តាំម៉ូតូ បណ្តាលអោយជនរងគ្រោះឈ្មោះ ថន ម៉ាប់ រងរបួសធ្ងន់ សមត្ថកិច្ចនឹងក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពបាក់ចិញ្ចៀន ដោយសាររបួសធ្ងន់ធ្ងរពេកជនរងគ្រោះត្រូវបានស្លាប់នៅក្នុងមណ្ឌលសុខភាព ចំណែកអ្នកបើកបរម៉ូតូពុំមានរងរបួសអ្វីទេ។ លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថាបន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តា អ្នកបើកបរម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន រីឯរថយន្តនឹងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីដោះស្រាយ​តាមនីតិវិធី៕

ករណីរថយន្តបុកបុរសម្នាក់បណ្តាលអោយស្លាប់ តាមបណ្តោយផ្លូវជាតិលេខ៥…

ពោធិ៍សាត់:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថា បុរស០១នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តLexus.RX400 បុកម៉ូតូ WINNER ជិះឆ្លងផ្លូវ ហេតុការណ៍នេះកើតឡើងនៅចំណុច នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រ ១៦៦–១៦៧ ត្រង់ចំណុចមុខការ៉ាសសាំងធ្លាម្អម ស្ថិតក្នុងភូមិធ្លាម្អម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១៨និង៣០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ត Lexus.RX400ពណ៌ស ពាក់ស្លាកលេខព្រះវិហារ 2C.0606 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បុកម៉ូតូម៉ាកWINNER ពណ៌ខ្មៅ.ស ពាក់ស្លាកលេខ ពោធិ៍សាត់1H.0525 ធ្វើចរាចរណ៍ជិះឆ្លងថ្នល់ពីត្បូងទៅជើងទិសដៅទៅកើត យ៉ាងពេញទំហឹង បណ្ដាលអោយអ្នកបើកបរម៉ូតូស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត បានព្យាយាមបើកគេចពីកន្លែងកើតហេតុ ប្រភពបានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ និងសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ ។ លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កដោយកត្តា រថយន្តម៉ាក Lexus.RX400 ប្រើប្រាស់ល្បឿនលឿន និងម៉ូតូ WINNER ជិះឆ្លងថ្នល់ប្រើប្រាស់ល្បឿនលឿន និង ខ្វះការប្រុងប្រយ័ត្ន តុល្យភាពនៃការខូចខាត ខូចរថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿង ស្លាប់មនុស្ស០១នាក់ ប្រុស ។ ជនរងគ្រោះជាអ្នកបើកបរម៉ូតូមានឈ្មោះ ឆេង សម្បត្តិ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរខេត្តពោធិ៍សាត់ ស្លាប់នៅកន្លែងកើតហេតុ ។ លោកអធិការបានបន្តថា ក្រោយពេលកើតហេតុរថយន្តបានបើករត់គេចពីកន្លែងកើតហេតុដល់ស្រុកបាកាន ទើបសមត្ថកិច្ច អធិការដ្ឋាននគរបាលស្រុកបាកានឃាត់រថយន្តបាន រួចបញ្ជូនរថយន្តនោះ អោយទៅជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ចំពោះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។ បច្ចុប្បន្នវត្ថុតាងម៉ូតូ០១ គ្រឿងយើងបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងកន្ទួត ជាបណ្តោះអាសន្ន ចំពោះករណីរឿងនេះត្រូវបានបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចាត់ការតាមនីតិវិធី រីឯសពជនរងគ្រោះកម្លាំងនគរបាលបានធ្វើកំណត់ហេតុប្រគល់.ទទួលសពអោយទៅបងប្អូនដឹកតាមគោយន្តកន្រ្ដៃយកទៅផ្ទះនៅឃុំត្នោតជុំ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីវាយប្លន់ទៅលើកុមារីម្នាក់កំពុងតែជិះម៉ូតូ តាមផ្លូវ…

ពោធិ៍សាត់:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានអោយដឹងថា នៅថ្ងៃអង្គារ ទី២៤ ខែមេសា...

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីកាន់កាំបិតតាំងតោស្រែកគំរាមជនរងគ្រោះ…

ពោធិ៍សាត់:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានអោយដឹងថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣...