ទាហានកងវិស្វកម្មម្នាក់ ទំនាស់ពាក្យសម្តីជាមួយនារីជាសង្សារ ដកកាំភ្លើងខ្លីបាញ់១គ្រាប់ នៅមុខហាងស្នាដៃម៉ែក្មែក៥

សៀមរាបៈ យោងតាមផេក ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយមានការណែនាំ ពីលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការងទទួលផែន ព្រហ្មទណ្ឌ លោកវរ:សេនីយ៍ឯក ណុប…

រដ្ឋបាលខេត្តសៀមរាប ជូនដំណឹង​ ពីការរុះរេីសំណង់លេីដីចំណីស្ទឹងសៀមរាប​ ដែលនៅសេសសល់ដេីម្បីអនុវត្តគម្រោងស្តារស្ទឹងសៀមរាបជំហានទី២​ ចាប់ពីចំណុចស្ពានវាងក្រុង​ទៅដល់ភូមិអារញ្ញ​ ប្រវែង​ ៥គីឡូម៉ែត្រ

សេចក្តីជូនដំណឹង​ ស្តីពីការរុះរេីសំណង់លេីដីចំណីស្ទឹងសៀមរាប​ ដែលនៅសេសសល់ដេីម្បីអនុវត្តគម្រោងស្តារស្ទឹងសៀមរាបជំហានទី២​ (KHM-18) ចាប់ពីចំណុចស្ពានវាងក្រុង​ទៅដល់ភូមិអារញ្ញ​ ប្រវែង​ ៥គីឡូម៉ែត្រ​ ស្ថិតនៅក្នុងសង្កាត់សៀមរាប​ ខេត្តសៀមរាប។ រដ្ឋបាលខេត្តសៀមរាប​ បានពិនិត្យឃេីញថា​ នៅមានបងប្អូន​ប្រជាពលរដ្ឋ​ ចំនួន​ ៥គ្រួសារ​ ដែលបានទទួលយកគោលនយោបាយរួចហេីយ​ មិនទាន់បានរុះរេីសំណង់របស់ខ្លួនចេញពីទីតាំង​ និងប្រជាពលរដ្ឋ​ ចំនួន​ ២គ្រួសារផ្សេងទៀត​ បានមកសាងសង់លេីដីចំណីស្ទឹងដែលបានដោះស្រាយគោលនយោបាយរួចហេីយ​…

ទីបំផុត! កុមារា គង់ សីហា ដែលមានគេចែកចាយ តាមបណ្តាញសង្គម បានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសប្បុរសជន

សៀមរាប៖ ដោយមើលឃើញពីទុក្ខលំបាក របស់កុមារាក្រីក្រ ក្នុងស្រុកបន្ទាយស្រី ម្នាក់ ឈ្មោះគង់ សីហា មានជីវភាពក្រីក្រក្នុងគ្រួសារមួយ ដែលល្បីល្បាញដោយសារតែការមកចូលសាលារៀន ដើម្បីចូលរៀនថ្ងៃដំបូងរបស់គាត់ គ្មានស្បែកជើងពាក់ និងពាក់កាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយប្រើថង់ប្លាស្ទិកនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ជូននូវថវិកាចំនួន ២០លានរៀល ផ្ទះមួយខ្នង គ្រឿងឧបភោគបរិភោគ និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត ដល់ក្រុមគ្រួសាររូបនេះ។…

Update៖ ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យខូចខាតទាំងស្រុង នៅខេត្តសៀមរាប

សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋ ត្រូវបានភ្លើងឆេះទាំងស្រុង កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៥និង០០នាទី នៅក្រុង/ខេត្តសៀមរាប ។ លោកវរសេនីយ៍ឯក ឌុត ខុន ស្នងការរងទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានអោយដឹងថាៈ…

អភិបាលស្រុកបន្ទាយស្រី បានបង្ហាញអត្តសញ្ញាណរបស់ក្មេងប្រុសដែលចែករំលែកតៗគ្នានៅក្នុងបណ្តាញសង្គម

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រលប់ថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២១នេះ បានបង្ហាញថា ដោយមានសំណួរច្រើនពាក់ព័ន្ធទៅនឹងអត្តសញ្ញាណរបស់ក្មេងប្រុសនៅក្នុងស្រុកបន្ទាយស្រីម្នាក់ ដែលឈរដោះស្បែកជើង ពាក់ម៉ាស និងមានចងព្យួរស្បោងកាតចាក់វ៉ាក់សាំងនៅនឹងក ដែលត្រូវបានយកមកចែករំលែកតៗគ្នាយ៉ាងផុសផុលនៅក្នុងបណ្តាញសង្គម ជាពិសេស ដែលបានទទួលការចាប់អារម្មណ៍ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រីផងនោះ អនុញ្ញាតឱ្យលោកសូមគោរពជម្រាប និងបង្ហាញពីអត្តសញ្ញាណរបស់ក្មេងប្រុសម្នាក់នេះ ជូនសម្តេច និងសាធារណជនមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ក្មេងប្រុសតូចអាយុ៧ឆ្នាំនេះមានឈ្មោះ គង់…

សមត្ថកិច្ចជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបចាប់ខ្លួនជនសង្ស័យ ៥នាក់ និងរឹបអូសគ្រឿងញៀនជាង ៥០,០០០គ្រាប់

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ៥នាក់ និងរឹបអូសគ្រឿងញៀនជាង ៥០,០០០គ្រាប់ នៅរាជធានីភ្នំពេញ និងសៀមរាបអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន…

បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ០៥នាក់ និងរឹបអូសវត្ថុតាងជាង៥០,០០០គ្រាប់

ភ្នំពេញៈ យោងតាមផេក Anti-Drug Department បានឲ្យដឹងថា សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ០៥នាក់ និងរឹបអូសគ្រឿងញៀនជាង ៥០,០០០គ្រាប់ នៅរាជធានីភ្នំពេញ និងសៀមរាប ។ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ…

លោកយាយ សុខ ផាត់ ព្រះជន្ម ៨៩ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩លេខរៀងទី១០លាន ខេត្តសៀមរាប បានទទួលរង្វាន់លើកទឹកចិត្ត ពីសម្តេចតេជោ ហ៊ុន សែន

នៅរសៀលថ្ងៃទី០២ ខែវិច្ឆិការ ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស អមដំណើរដោយឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបាននាំយកថវិកាចំនួន ១០លានរៀលនិងគ្រឿងឧបភោគបរិភោគមួយចំនួន ជារង្វាន់លើកទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកយាយ សុខ…

សម្ដេចតេជោ ហ៊ុន សែន៖ ស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការពិចារណាទៅលើការប្រើប្រាស់នូវប័ណ្ណចាក់វ៉ាក់សាំងថតចម្លង

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា អភិបាលរាជធានី-ខេត្ត ធ្វើការពិចារណាទៅលើការប្រើប្រាស់នូវប័ណ្ណចាក់វ៉ាក់សាំងថតចម្លង ក្នុងពេលដែលសិស្សចូលសិក្សាតាមគ្រឹះស្ថានសិក្សានានា ដើម្បីចៀសវាងការបាត់ប័ណ្ណចាក់វ៉ាក់សាំង ឬការខូចខាតប័ណ្ណច្បាប់ដើម។ ក្នុងសារជាសំឡេង នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា…

ចំណាត់ការចំពោះយោធិន នៃកងរាជអាវុធហត្ថខេត្តសៀមរាប ១រូប បានប្រើប្រាស់អាវុធខ្លីបាញ់ផ្ចុកដី ដោយសារទំនាស់ពាក្យសម្តី

សៀមរាបៈ យោងតាមផេក GRK News បានឲ្យដឹងថា កងរាជអាវុធហត្ថ សូមប្រកាសព័ត៌មានជូនជ្រាប អំពីចំណាត់ការចំពោះយោធិន នៃកងរាជអាវុធហត្ថខេត្តសៀមរាប ០១រូប បានប្រើប្រាស់អាវុធខ្លីបាញ់ផ្ចុកដី ដោយសារទំនាស់ពាក្យសម្តី កាលពីវេលាម៉ោង ២២និង១៥នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចការ៉ាសសាំងសូរិយា ភូមិតាវៀន សង្កាត់សាលាកំរើក…