បង់សំណាញ់រកត្រី ទឹកហូរខ្លាំងពេក រអិលជើងលង់ស្លាប់!..

ស្ទឹងត្រែងៈ មានករណីបុរសម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលបង់សំណាញ់រកត្រី តែទឹកហូរខ្លាំងពេក ក៏រអិលជើងលង់ស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទី ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចវារីអគ្គិសនីសេសានក្រោម ពីភូមិសាស្រ្ត ភូមិឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ តាត់ ចាន់…

គិតខ្លីម៉្លេះ! មិនគួរអ៊ីចឹងសោះ…

​ស្ទឹងត្រែងៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញសពបុរសម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន។ ករណីនេះកើតឡើងនៅវេលាម៉ោង ១០ព្រឹក ថ្ងៃសុក្រ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុច ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងខេត្តស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ សាកសពឈ្មោះ…

គ្រូពេទ្យវ័យក្មេង បើកឡង់គ្រឺស័រស្លាកលេខ 2AB-8289 ក្រឡាប់ធ្លាក់ផ្លូវ របួស៥នាក់

ស្ទឹងត្រែងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីមានរថយន្តមួយគ្រឿងម៉ាកឡង់គ្រឺស័រក្រឡាប់ធ្លាក់ផ្លូវ​ ខណៈដល់ចំណុចផ្លូវកោងបើកក្នុងល្បឿនលឿន បណ្តាលឲ្យរថយន្តខូចខាតយ៉ាងដំណំ។ ចំណែកម្ចាស់រថយន្ត និងអ្នករួមដំណើរចំនួន៥នាក់ រងរបួសស្រាល។ ហេតុការណ៍នេះបានកើតឡើង​ កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចព្រៃទទឹង ភូមិកណ្តាល ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ម្ចាស់រថយន្តជាជនរងគ្រោះមានឈ្មោះ អ៊ុន…

ស្លាប់ម្នាក់ និងបុគ្គលិកខារ៉ាអូខេកាឡាក់ស៊ី២នាក់ទៀតរបួសធ្ងន់ ក្រោយពីត្រូវរថយន្ត១គ្រឿងបុកពេញទំហឹង!

ស្ទឹងត្រែងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ​បានកើតឡើង ដោយមានរថយន្តមួយគ្រឿងបានបុកពីក្រោយឡាំប៉ាតា មួយគ្រឿងទៀត រហូតបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់របួសធ្ងន់។ កើតហេតុនៅម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចគីឡូម៉ែត្រលេខ១០ ក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ជនរងគ្រោះទាំង៣នាក់ ទី១.ឈ្មោះ ណុង សេរីយ៉េន…

ធាតុអាកាស នៅបន្តភាពត្រជាក់ខ្លាំង ស្អែក១ថ្ងៃទៀត!

ភ្នំពេញៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ធាតុអាកាសត្រជាក់ខ្លាំង នឹងបន្តគ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា១ថ្ងៃទៀត (ថ្ងៃទី២១ ខែធ្នូ)។ ចាប់ពីថ្ងៃទី២២-៣១ ខែធ្នូ សីតុណ្ហភាពអប្បរមាក្នុងក្របខ័ណ្ឌទូទាំងប្រទេស នឹងចាប់កើនឡើងមកនៅក្នុងរង្វង់ពី២៣-២៤ អស្សារសេ លើកលែងតែខេត្តមួយចំនួនដូចជា ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី…

ស្លាប់ម្នាក់យ៉ាងរន្ធត់ នៅមុខវិទ្យាល័យព្រះរាជបូយនីកិច្ច ក្នុងខេត្តស្ទឹងត្រែង

ស្ទឹងត្រែងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង៥នាទីយប់ ថ្ងៃទី១៩ ខែធ្នូ​ ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខ វិទ្យាល័យព្រះរាជបូយនីកិច្ច ក្នុងខេត្តស្ទឹងត្រែង។ សពជនរងគ្រោះនេះមានឈ្មោះ ភិព វធ្ត ភេទប្រុស​ អាយុ៤៤ ឆ្នាំ ស្នាក់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង…

NAVARAសាកកម្លាំងជាមួយTACOMA ជ្រុលទៅបុករះម៉ូតូ២គ្រឿងទៀតខ្ទេច!..

ស្ទឹងត្រែងៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងរថយន្ត រួចក៏ជ្រុលចង្កូតទៅបុកម៉ូតូ២គ្រឿងបន្ថែមទៀត បណ្តាលឲ្យរងរបួស២នាក់ ខូចខាតរថយន្តទាំង២គ្រឿងយ៉ាងដំណំ និងម៉ូតូរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចជ្រូលម៉ៃសាក់ ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ មុនពេលកើតហេតុ គេឃើញរថយន្តNAVARA ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ…

ចិនម្នាក់ ឈ្លោះជាមួយគេមិនឈ្នះ ទាញកាំបិតចាក់កង់ឡានបំបែក

ភ្នំពេញៈ កាលពីវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៧​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អម​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ពន្ធ័ករណី​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ដោយ​ចេតនា​ (​យក​កាំបិត​ចាក់​កង់​ឡាន​)​ នៅ​ចំណុច​តាម​ផ្លូវ​បេតុង​ ភូមិ​អ័ក​គី​ដេរ​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ រាជធានីភ្នំពេញ។ ជនសង្ស័យ​មានឈ្មោះ​ Ching​ Hai​ gang​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​…

ដើរទៅផ្ទះឪក្មេកមួយភ្លែត មកវិញខ្ទេច!

ស្ទឹងត្រែងៈ អគ្គិភ័យមួយបានលេបត្របាក់ផ្ទះមួយខ្នងអស់ទាំងស្រុង ដោយសារតែការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះ។ ករណីនេះកើតឡើងនៅម៉ោង១០យប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិស្រែ គ. ២ ក្នុងខេត្តស្ទឹងត្រែង។ ផ្ទះដែលអគ្គិភ័យឆាបឆេះនេះ មានទំហំ៥ម៉ែត្រ គុណនឹង៧ម៉ែត្រ មានម្ចាស់ឈ្មោះ ណិង ស៊ីចាន់ ភេទប្រុស អាយុ២២ឆ្នាំ និងប្រពន្ធឈ្មោះ…

កាប់ប្រហារគេរបួសស្ទើរស្លាប់ រួចរត់បាត់!

ស្ទឹងត្រែងៈ មានករណីហិង្សាមួយបានកើតឡើងដោយបុរសម្នាក់ត្រូវបានជនសង្ស័យកាប់ប្រហែលចំនួន៤កន្លែងបណ្តាលឲ្យរបួសធ្ងន់ រួចជនសង្ស័យរូបនោះបានគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង១៥នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិផ្ជល់ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ជនរងគ្រោះមានឈ្មោះ តិម ភួង ភេទប្រុស អាយុ៦៣ឆ្នាំ ស្នាក់នៅភុមិកើតហេតុ ត្រូវបានជនសង្ស័យឈ្មោះ សាយ សឿន…