សង្វេគណាស់! ផ្ទះប្រជាពលរដ្ឋចំនួន ១៦ខ្នង ត្រូវភ្លៀងលាយឡំ និងខ្យល់កន្រ្តាក់ បោកបក់កម្ទេចគ្មានសល់

ឧត្តរមានជ័យៈ នៅថៃ្ងទី១ ខែមេសា ឆ្នាំ២០២០ ល្ងាចម្សិលមិញ មានភ្លៀងធ្លាក់កម្រិតខ្សោយ លាយឡំ និងខ្យល់កន្រ្តាក់ បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១៦ខ្នង ស្ថិតនៅភូមិអូរអង្រែ ទួលប្រាសាទ ឃុំត្រពាំងតាវ និងភូមិអូរអំបិល ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕

ភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាតផ្ទះពលរដ្ឋចំនួន ៧ខ្នង

ឧត្តរមានជ័យៈ កាលពីល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ មានករណីភ្លៀងធ្លាក់ដែលមានកម្រិត៥៣,៥មីម៉ែត្រ លាយឡំ និងខ្យល់កន្ត្រាក់ បណ្ដាលឲ្យប៉ះពាល់​ផ្ទះប្រជាពលរដ្ឋចំនួន ៧ខ្នង ស្ថិតនៅភូមិត្រាំប៉ោងត្បូង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕

សូមប្រុងប្រយ័ត្ន! ករណីភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្ដាលឲ្យផ្ទះពលរដ្ឋ ៤ខ្នង រងការខូចខាត

ឧត្ដរមានជ័យៈ នៅយប់ថៃ្ងទី១ ខែមេសា ឆ្នាំ២០២០ មានភ្លៀងធ្លាក់កម្រិតខ្សោយលាយឡំ និងខ្យល់កន្រ្តាក់ បានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ០៤ខ្នង ស្ថិតនៅភូមិភ្លង់ថ្មី សង្កាត់បុស្បស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕

នារសៀលនេះ មានភ្លៀងធ្លាក់នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថៃ្ងទី៣០ ខែមីនា ឆ្នាំ២០២០ រសៀល មានភ្លៀងធ្លាក់កម្រិតខ្សោយ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕

ភ្លៀងធ្លាក់ខ្លាំងនៅស្រុកត្រពាំងប្រសាទ

បន្ទាយមានជ័យៈ យោងតាមផេករបស់ក្រសួងធន់ធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថៃ្ងទី២៨ ខែមីនា ឆ្នាំ២០២០ ល្ងាច មានភ្លៀងធ្លាក់កម្រិតខ្សោយនៅផ្នែកខ្លះនៃស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ៕  

មន្ត្រីយោធាម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបុកស្លាប់

ឧត្តរមានជ័យៈ កាលពីវេលាម៉ោង ៦ និង៣០នាទីល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ស្ថិតភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅបញ្ច្រាគ្នា ពីកើតទៅលិច។ ១.អ្នកបើកម៉ូតូឈ្មោះ សុង សឿន ភេទប្រុស អាយុ…

ពលរដ្ឋខ្មែរ បន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ មានចំនួន ៣៥២នាក់ (ស្រី ១៦១នាក់)

ឧត្តរមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០៨និង០០នាទី តាមការចាត់បញ្ជូន របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោ ឌី ដាម៉ង់ អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ បានអញ្ជើញចុះមកក្តាប់ស្ថានការណ៍ទូទៅនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ បានត្រួតពិនិត្យមើល ទៅតាមគ្រប់គោលដៅបំពេញភារកិច្ច របស់កងកម្លាំងក្រោមឱវាទប៉ុស្តិ៍។ ដោយឡែកភាគីថៃ…

Update៖ មានការបិទច្រកព្រំដែនអរន្តជាតិ រវាងកម្ពុជា-ថៃបន្ថែម តែអនុគ្រោះចំណុចមួយចំនួន

ឧត្តរមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជាំ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ភាគីថៃបានបិទច្រកទ្វារព្រំដែនអន្តរជាតិ សាង៉ាំ ខេត្តស៊ីសាកេត ជាមួយច្រកទ្វារព្រំដែនអន្តរជាតិជាំ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺ Covod-19។ ក្នុងការបិទច្រកទ្វារនេះ ភាគីថៃមានករណីអនុគ្រោះ ដូចខាងក្រោម៖ -ចំពោះទំនិញពាណិជ្ជកម្ម គឺភាគីថៃ…

អ្នកណាមិនបះសក់! បើប្រទះឃើញសពបុរសម្នាក់ ចងកធ្វើអត្តឃាត នៅដើមធ្នង់ក្នុងវាលស្រែ

ឧត្តរមានជ័យៈ កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ករណីប្រទះឃើញសពបុរសម្នាក់ បានចងកធ្វើអត្តឃាតសម្លាបខ្លួននៅវាលស្រែ បង្កការភ្ញាក់ផ្អើលកើតឡើង ក្នុងភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ជនរងគ្រោះមានឈ្មោះ ថេង សុជី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ ស់នៅភូមិ-ឃុំកើតហេតុ…

ទឹកដោះគោជូរ និងទឹកក្រូច ខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ជាច្រើនត្រូវបានមន្រ្តីសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ ធ្វើការដកហូត

ឧត្តរមានជ័យៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ មន្រ្តីសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយបានត្រួតពិនិត្យទៅលើទំនិញវេចខ្ចប់ស្រាប់នៅតាមបណ្ដា ម៉ាត និងស្តង់លក់ភេសជ្ជៈ នៅភូមិឈូក សង្កាត់សំរាង ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់…