សាហាវណាស់! ខ្យល់កន្ត្រាក់ និងភ្លៀង បង្កឲ្យស្រុកចំនួន ៤រងផលប៉ះពាល់ និងលំនៅដ្ឋាន ១៧៣

បាត់ដំបងៈ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ មានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់កើតឡើង លើស្រុកចំនួន ០៤និងក្រុងចំនួន០១ គឺស្រុករុក្ខគីរី ស្រុកសំពៅលូន ស្រុកគាស់ក្រឡ ស្រុកមោងឫស្សី និងក្រុងបាត់ដំបង សរុបមានលំនៅដ្ឋាននិងទីតាំងចំនួន១៧៣ ត្រូវបានទទួលរង នូវផលប៉ះពាល់ដោយសារឥទ្ធិពលខ្យល់កន្ត្រាក់នេះ ប៉ុន្តែឥទ្ធិពលនៃខ្យល់កន្រ្តាក់នេះមិនបានបង្កការប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។ ករកណីនេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះឥទ្ធិពលខ្យល់កន្ត្រាក់នេះ…

សូមប្រុងប្រយ័ត្ន! ករណីភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្ដាលឲ្យផ្ទះពលរដ្ឋ ៤ខ្នង រងការខូចខាត

ឧត្ដរមានជ័យៈ នៅយប់ថៃ្ងទី១ ខែមេសា ឆ្នាំ២០២០ មានភ្លៀងធ្លាក់កម្រិតខ្សោយលាយឡំ និងខ្យល់កន្រ្តាក់ បានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ០៤ខ្នង ស្ថិតនៅភូមិភ្លង់ថ្មី សង្កាត់បុស្បស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕

ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យរបើកដំបូលអគារនិងរលំដើមឈើ

ព្រះវិហារៈ យោងតាមផេកក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា កាលពីរសៀលថៃ្ងទី១ ខែមេសា ឆ្នាំ២០២០ មានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្រ្តាក់ បណ្តាលឲ្យដួលរលំដើមឈើ និងរបើកដំបូលអគារ នៅក្រុងព្រះវិហារ ខេត្តព្រះវិហារ ៕

ភ្លៀងនៅតែធ្លាក់បណ្តាលឲ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋនៅបាត់ដំបង

បាត់ដំបងៈ យោមផេកតរបស់ក្រសួងធនធានទឹក និងឧតុនិយមបានៀ្យដឹងថានៅថៃ្ងទី១ ខែមេសា ឆ្នាំ២០២០ ព្រលប់ មានភ្លៀងធ្លាក់តិចលាយឡំខ្យល់កន្រ្តាក់ខ្លាំងបណ្តាលឲ្យប៉ះពាល់ ខូចខាតអស់ផ្ទះជាច្រើនខ្នង(ពុំមានតួលេខ) នៅស្រុកមោងឫស្សី និងស្រុករុក្ខគីរី ខេត្តបាត់ដំបង៕  

ខ្យល់កន្រ្តាក់រលំនិងរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន ០៨ខ្នង នៅស្រុករុក្ខគីរី

បាត់ដំបងៈ យោងតាមផេករបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថានៅថៃ្ងទី២៨ ខែមីនា ឆ្នាំ២០២០ រសៀល មានករណីខ្យល់កន្រ្តាក់រលំនិងរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន ០៨ខ្នង នៅស្រុករុក្ខគីរី ខេត្តបាត់ដំបង៕  

ខ្យល់កន្ត្រាក់បណ្តាលឲ្យប៉ើងដំបូលផ្ទះប្រជាពលរដ្ឋនៅខេត្តកំពង់ធំ

កំពង់ធំៈ នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ ២០២០ វេលាម៉ោង១និង០៥នាទី មានករណីខ្យល់កន្រ្តាក់បណ្តាលឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន០១លើក ស្ថិតនៅភូមិអណ្តូងពោធិ៍ ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។ ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ ញឹប រ៉ុង ភេទប្រុស អាយុ៣៧ឆ្នាំ។ ខូចខាត:របើកដំបូលស័ង្កសីអស់ចំនួន១៤សន្លឹក៕  

ភ្លៀងកក់ខែបង្កជាបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ អាចមានច្រើនក្នុងឆ្នាំ២០២០

ក្រសួងធនធានទឹក និងឧតុនិយម៖ សេចក្ដីជូនដំណឹង ស្ដីពី ការព្យាករណ៍អាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង (២០១៩-២០២០) និងដើមរដូវវស្សាឆ្នាំ២០២០ សូមអានខ្លឹមសារខាងក្រោម ដើម្បីជ្រាបកាន់តែច្បាស់៖

ប៊ិះទៅហើយ! កំពុងលង់លក់ស្រួល ស្រាប់តែខ្យល់កន្ត្រាក់ វាយប្រហារលំនៅដ្ឋាន ទាំងមេឃមិនទាន់ភ្លឺ

កំពង់ធំៈ នៅវេលាម៉ោង០១ និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៩ មានករណីខ្យល់កន្រ្តាក់ បណ្តាលឲ្យរងផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិបឡត ឃុំពាមបាង ស្រុកស្ទោង។ ការខូចខាត រួមមាន៖ -របើកដំបូលផ្ទះចំនួន ១០ខ្នង -ក្រឡាប់ផ្ទះចំនួន ០២ខ្នង -លិចកាណូតចំនួន ១១គ្រឿង៕

សាហាវណាស់! រន្ទះបាញ់ ផ្ដាច់ជីវិតមនុស្សម្នាក់ និងរបួសម្នាក់ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ ទោះបីរដូវវស្សាជិតផុតក៏ដោយក្ដី ក៏ទឹកភ្លៀងមិនទាន់ដាច់នៅឡើយ ។ អ្វីដែលបងប្អូនគួរតែយកចិត្តទុកដាក់ គឺ បញ្ហាគ្រោះធម្មជាតិ ដែលអាចកើតមានជាយថាហេតុ ដូចជាខ្យល់កន្រ្តាក់ រន្ទះជាដើម ។ល។ តួយ៉ាងថ្មីៗនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៩ តុលា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង០០នាទីចំណុចភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់…

ករណីរន្ទះបាញ់ខ្សែភ្លើងបណ្ដាលឲ្យមនុស្ស៣នាក់រងរបួស

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ៦និង៣០នាទីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ មានករណីរន្ទះបាញ់ខ្សែភ្លើង បណ្តាលឲ្យធ្លាក់ខ្សែភ្លើងកាត់ទទឹងផ្លូវ និងមនុស្សរងរបួស ស្ថិតត្រង់ចំណុចក្បែរវិទ្យាល័យស្រុកស្វាយចេក ភូមិស្ទឹង ឃុំរលស់ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ដំណើររឿង៖ មុនពេលកើតហេតុមានភ្លៀងធ្លាក់ លាយឡំខ្យល់កន្រ្តាក់ហើយរន្ទះបាញ់ខ្សែភ្លើងធ្លាក់កាត់ទទឹងផ្លូវ ធ្វើឲ្យពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវ ទាក់ដួលរងរបួស(សម្រាប់ពលរដ្ឋដែលមិនបានដឹងមុន)។ សូមបញ្ជាក់៖…