សង្ស័យបែកថ្នាំ ដេញវាយនគរបាលចរាចរណ៍ រងរបួស២នាក់
បាត់ដំបងៈ មានភាពរញ៉េរញ៉ៃមួយបានកើតឡើង បង្កការកកស្ទះចរាចរ ខណៈដែលកម្លាំងនគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោក បានសហការជាមួយនឹងកម្លាំងក្រុមបង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញប្រតិបត្តិការចុះត្រួតពិនិត្យមួក និងកញ្ចក់១សុវត្ថិភាពនៅលើកំណាត់ផ្លូវជាតិលេខ៥ ហើយត្រូវបាន យុវជនម្នាក់ ទាញដំបងដេញវាយផ្អើលសមត្ថកិច្ច បន្ទាប់ពីបានចាប់ម៉ូតូរបស់គេ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង២០នាទីព្រលប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំនុចទីលានបាល់ទាត់វាលបែកចាន តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច…