នគរបាលខេត្តកំពង់ចាម សហការជាមួយស្នងការដ្ឋានខេត្តកំពង់ធំ ឃាត់ខ្លួនបុរសម្នាក់តាមដីកា ពីបទឆរបោក

កំពង់ចាមៈ បុរសវ័យ៣០ឆ្នាំម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាម សហការជាមួយស្នងការដ្ឋានខេត្តកំពង់ធំ ចាប់ខ្លួនបញ្ជូនទៅកាន់តុលាការខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ នៅចំនុចស្ពានស្ទឹងសែនខេត្តកំពង់ធំ។ ផ្អែកតាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់លោក សែត វិសិដ្ឋមុន្នី ចៅក្រមស៊ើបសួរតុលាការខេត្តកំពង់ចាម ពីបទឆរបោកលុយជាង១ម៉ឺនដុល្លា។ លោកឧត្តមសេនីយត្រី កែខាន់ណារ៉ា ស្នងការរងខេត្តកំពង់ធំ បានឲ្យដឹងថា ជនជាប់ចោទឈ្មោះ ឈន តាំងអ៊ី…

រថយន្តធុនត្រាបុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយ ស្រ្តីមានផ្ទៃពោះម្នាក់រងរបួសធ្ងន់

ពោធិ៍សាត់ៈ ស្រ្តីមានផ្ទៃពោះម្នាក់ បានរងរបួសធ្ងន់ រីឯប្ដីរងរបួស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កកាលពីវេលាម៉ោង១៖៥០នាទីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៦៤- ១៦៥ ស្ថិតនៅភូមិក្រាំងធំ ឃុំអូសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកធុនត្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-8957…

ស្រ្តីមេម៉ាយម្នាក់លើកដៃសំពះ សូមជំនួញពីសប្បុរសជន

ត្បូងឃ្មុំៈ ស្ត្រីមេម៉ាយក្រីក្រម្នាក់បានលើកដៃសំពះ សូមឲ្យសប្បុរសជនជួយឧបត្ថម្ភដល់កូនប្រុសរបស់គាត់ដែលរងគ្រោះដោយចរន្តអគ្គិសនីឆក់ បណ្ដាលឲ្យពិការដៃទាំង២នេះផង ព្រោះជីវភាពរបស់គាត់ទីទ័លក្រណាស់ មិនអាចរកលុយដើម្បីទិញថ្នាំសម្រាប់ព្យាបាលទេ។ ស្ត្រីមេម៉ាយជាម្តាយជនរងគ្រោះមានឈ្មោះ ស៊ុន នួន អាយុ៥៣ឆ្នាំ រស់នៅភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មុខរបរដើរស៊ីឈ្នួលឲ្យគេបានរៀបរាប់ទាំងអួលដើមកថា កូនប្រុសរបស់គាត់ឈ្មោះ ម៉ាប់ វុទ្ធី អាយុ១៨ឆ្នាំ បានរងគ្រោះដោយឆក់ខ្សែភ្លើង…

ស្ថានទូកម្ពុជាប្រចាំនៅម៉ាឡេស៊ី ជួយសង្គ្រោះពលករខ្មែរ៨នាក់ ឲ្យត្រឡប់មកកម្ពុជាវិញ

ភ្នំពេញៈ ពលការិនីខ្មែរចំនួន០៨រូប ត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ តាមសំណើសុំរបស់សាមីខ្លួន រួមមាន ៖ ១-ពលការិនី គៀត ណាត អាយុ៥០ឆ្នាំ រស់នៅភូមិកន្លែងកើត ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាម បានទៅធ្វើការជាអ្នកបោសសម្អាតនៅសណ្ឋាគារ នៅប្រទេសម៉ាឡេស៊ីតាំងពីឆ្នាំ២០០៦ តាមរយៈមេខ្យល់ឈ្មោះ សាក់…

ខ្យល់កន្ត្រាក់ ប៉ះ១២ភូមិ បង្ករបួស ៨នាក់ រលំផ្ទះ១៦ខ្នង និងប៉ើកដំបូល ១៦៥ខ្នង

កំពង់ធំ: មានករណីខ្យល់កន្ត្រាក់ ប៉ះពាល់១២ភូមិក្នុង២ឃុំ មានឃុំទ្រៀល និងឃុំស្រឡៅ តាមការបញ្ជាក់របស់លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍បានឲ្យដឹងថា ករណីខ្យល់កន្ត្រាក់នេះ បណ្តាលឲ្យខូចខាត១៩០ ក្នុងនោះរបួសមនុស្ស ៨នាក់ ស្រី៤នាក់ ដួលរលំទាំងស្រុងផ្ទះ ១៦ខ្នង មានផ្ទះ ១៤ខ្នងនិងតូបលក់ឥវ៉ាន់ចាប់ហួយ ២ខ្នង ហើយើផ្ទះរបើកដំបូល១៦៥ខ្នង ក្នុងនោះរបើកទាំងស្រុង ៣៤ខ្នង និងរបើកបន្តិចបន្តួច១៣១ខ្នង…