ភ្នំពេញៈ ពលការិនីខ្មែរចំនួន០៨រូប ត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ តាមសំណើសុំរបស់សាមីខ្លួន រួមមាន ៖
១-ពលការិនី គៀត ណាត អាយុ៥០ឆ្នាំ រស់នៅភូមិកន្លែងកើត ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាម បានទៅធ្វើការជាអ្នកបោសសម្អាតនៅសណ្ឋាគារ នៅប្រទេសម៉ាឡេស៊ីតាំងពីឆ្នាំ២០០៦ តាមរយៈមេខ្យល់ឈ្មោះ សាក់ មុនី។ ដោយមានការលំបាកក្នុងការងារពេក បានមកសុំស្ថានទូតជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។
ដោយមានការអន្តរាគមន៍ពីស្ថានទូត ថៅកែរបស់ពលការិនី គៀត ណាត បានបើក ប្រាក់ខែដែលនៅសល់ជូននាង ទិញផ្តល់សំបុត្រយន្តហោះឲ្យ និងបង់ពិន័យឲ្យការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី។
២-ពលការិនី ហ៊ុន ហ៊ឹម អាយុ២៩ឆ្នាំ រស់នៅភូមិកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ចូលទៅប្រទេសម៉ាឡេស៊ី តាំងពីឆ្នាំ២០០៩ ធ្វើការតាមផ្ទះ តាមរយៈក្រុមហ៊ុន Philimore។ ដោយមានការលំបាកក្នុងការងារពេកបានមកសុំស្ថានទូតជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ។
ក្រោមការអន្តរាគមន៍ពីស្ថានទូត ថៅកែរបស់ពលការិនី បានបានបើកប្រាក់ខែដែលនៅសល់ជូននាង ផ្តល់សំបុត្រយន្តហោះឲ្យ និងបង់ពិន័យឲ្យការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី។
៣-ពលការិនី ឆាយ ធូ អាយុ២៩ឆ្នាំ រស់នៅភូមិពន្លៃ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង បានចូលទៅ ប្រទេសម៉ាឡេស៊ីដោយខ្លួនឯង តាំងពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ ហើយធ្វើការជាអ្នកលក់ផ្លែឈើឲ្យគេ។ ដោយមានការលំបាកក្នុងការងារពេក បានមកសុំស្ថានទូតជួយ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។
៤ និង ៥- ពលករ ប៉ោ ភ័ណ អាយុ២៨ ឆ្នាំ និង ពលការិនី យ៉ុង រី អាយុ២៧ ឆ្នាំ ត្រូវជាប្តីប្រពន្ធនិងគ្នា រស់នៅភូមិរមាសហែក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង បានចាញ់បោកមេខ្យល់ ចូលទៅប្រទេសម៉ាឡេស៊ីតាំងពីខែធ្នូ ឆ្នាំ២០១៥ ដោយធ្វើការងារខាងផ្នែកសំណង់។ ដោយមានការលំបាកក្នុងការងារពេក បានមកសុំស្ថានទូតជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។
បញ្ជាក់៖ ពលករ ពលការិនីទាំង០៥នាក់ ៖គៀត ណាត, ហ៊ុន ហ៊ឹម, ឆាយ ធូ, ប៉ោ ភ័ណ និងយ៉ុង រី និងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ តាមជើងយន្តហោះAK៥៣៤ វេលាម៉ោង១៥និង៥៥នាទី។
៦-ពលការិនី សួង ម៉ារី អាយុ២៨ ឆ្នាំរស់នៅភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម បានទៅប្រទេសម៉ាឡេស៊ី ធ្វើការតាមផ្ទះ តាមរយៈមេខ្យល់ តាំងពីឆ្នាំ២០១៣។ ដោយមានការលំបាកក្នុងការងារពេក បានមកសុំស្ថានទូតជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ។
ស្ថានទូតបានបានទំនាក់ទំនងជាមួយប៉ូលិសម៉ាឡេស៊ី និងដាក់ពាក្យប្តឹងទៅតុលាការចំពោះថៅកែរបស់នាងឈ្មោះ Lai ដែលពុំព្រមមកបំភ្លឺនៅតុលាការ ហើយក៏បានជួយសម្រួលបែបបទឲ្យនាង និងទិញសំបុត្រយន្តហោះឲ្យនាងបានវិលត្រឡប់មកកម្ពុជាវិញ។
៧-ពលការិនី សុះ សាណី អាយុ៣០ឆ្នាំ រស់នៅភូមិជ្រលងកៃស្នា ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានទៅប្រទេសម៉ាឡេស៊ី ធ្វើការជាអ្នកបកប្រែ តាំងពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុន Man Power 168 ។ ដោយមានការលំបាកក្នុងការងារ ពេកបានមកសុំស្ថានទូត ជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ។
ក្រោមការអន្តរាគមន៍ពីស្ថានទូត លោក Hor ថៅកែរបស់ពលការិនី បានបានបើកប្រាក់ខែ ដែលនៅសល់ជូននាង ផ្តល់សំបុត្រយន្តហោះឲ្យ និងបង់ពិន័យឲ្យការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី។
បញ្ជាក់៖ ពលការិនី សួង ម៉ារី និង សុះ សាណី និងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ តាមជើងយន្តហោះAK៥៣៤ វេលាម៉ោង១៥និង៥៥នាទី។
៨- ពលការិនី សេង ដាលីន (ឈ្មោះពិត ហ៊ុន ជា) អាយុ២៣ឆ្នាំ រស់នៅភូមិស្វាយកាល ឃុំកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានទៅប្រទេសម៉ាឡេស៊ី ធ្វើការតាមផ្ទះ តាំងពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៤ តាមរយៈមេខ្យល់ ។ ដោយមានការលំបាកក្នុងការងារពេកបានមកសុំស្ថានទូតជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ។
ដោយមានការអន្តរាគមន៍ពីស្ថានទូត ថៅកែរបស់ពលការិនី បានបានបើកប្រាក់ខែ ដែលនៅសល់ជូននាង។ ស្ថានទូតបានធ្វើលិខិតបើកផ្លូវឲ្យនាង និងជូននាងទៅបង់ពិន័យឲ្យការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី។
បញ្ជាក់៖ ពលការិនី សេង ដាលីន នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ តាមជើងយន្តហោះAK៥៤២វេលាម៉ោង០៧និង៥០នាទីព្រឹក។
ក្នុងកំឡុងពេលរង់ចាំការវិលត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងការហូបចុក ដល់ពលករ និងការិនីខ្មែរទាំង៨រូប ខាងលើនេះផងដែរ៕
មតិយោបល់