​មន្ត្រីសាលាក្រុងព្រះសីហនុ ធ្វើការឃាត់យានយន្ត​២៤គ្រឿង ដែលឈប់ចតតាមផ្លូវ​ប៉ះពាល់សណ្តាប់ធ្នាប់!

​ព្រះសីហនុៈ ​មន្ត្រីសាលាក្រុងព្រះសីហនុ​ បានធ្វើការឃាត់យានយន្ត សរុប២៤គ្រឿង ដែលឈប់ចតតាមផ្លូវខាងមុខផ្សារលើប៉ះពាល់សណ្តាប់ធ្នាប់ កាលពីថ្ងៃទី០៦រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នាំយកមករក្សាទុកនៅសាលាក្រុង ក្នុងនោះមានរថយន្ត១៨គឿង ម៉ូតូ៣គ្រឿង ម៉ូតូកង់បី៣គ្រឿង ដែលមានម្ចាស់ខ្លះជាជនជាតិខ្មែរនិងខ្លះទៀតជាជនជាតិចិន។ ក្នុងនោះ រដ្ឋបាលក្រុងតម្រូវឲ្យម្ចាស់យានយន្តចុះធ្វើសណ្តាប់ធ្នាប់រយៈពេលមួយថ្ងៃរួមគ្នា មុននឹងប្រគល់យានយន្តឲ្យត្រឡប់យកទៅវិញ​៕

រថយន្តដឹកដីបើកបុករះរថយន្តតាកូម៉ា ហើយបន្តទៅបុកម៉ូតូ២គ្រឿងបន្ថែមទៀត របួសធ្ងន់ស្រាល៣នាក់!

ភ្នំពេញៈ រថយន្តបែនដឹកដីមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន បោះពួយល្បឿនលឿន បោលទៅបុកគូទរថយន្តតាកូម៉ា ហើយរេចង្កូតទៅបំណែកផ្លូវម្ខាង បន្តទៅបុកម៉ូតូចំនួន២គ្រឿងទៀត បើកបញ្ច្រាស​ទិស បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ អស់រយៈពេល១ម៉ោងគត់ ក្រោយកើតហេតុ ទើបឃើញនគរបាលមកដល់…

រថយន្តហាយឡែនឌ័របើកបរដោយជនជាតិចិន ពន្លះម៉ូតូសង់កូរ៉េខ្ទាតទៅប៉ះរថយន្តកាមរីហាយព្រីតស្លាកលេខ នគរបាល2-8193 របួសធ្ងន់ស្រាល២នាក់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយបុរសជាជនជាតិចិនម្នាក់ បើករថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង ក្នុងល្បឿនលឿនពេកដល់ផ្លូវបែកជាបួនមិនបង្អន់ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងហើយខ្ទាតទៅប៉ះរថយន្តដែរគេចតចោលនៅមុខផ្ទះបណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៤៣០ កែងផ្លូវ១៨៣ សង្កាត់ទំនប់ទឹក ខណ្ឌ ចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជាជនជាតិចិនម្នាក់បើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខ…

ជនជាតិចិនបើករថយន្ត ពន្លះជាមួយម៉ូតូខ្មែរ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បានបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ករណីនេះកើតឡើងនៅម៉ោង១០យប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ម្តុំវេទិការវិមានឯករាជ្យ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

ចម្លែកមែន! យុវជនម្នាក់ ផឹកស្រវឹង ចាប់សត្វ​ហែក​ស៊ី​ទាំង​រស់ នៅស្រុកកោះសូទិន!

​​កំពង់ចាមៈ កាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណី​​ភ្ញាក់ផ្អើល​ ក្រោយពីមាន​យុវជន​ម្នាក់​ផឹក​​ស្រវឹង​​​ចាប់​សត្វ​ហែក​ស៊ី​ទាំង​រស់​ មាន​កូន​ឆ្កែ​​​៣​ក្បាល ​គីង្គ​ក់​​១​ក្បាល និង​ស៊ី​កូន​ឆ្មា​ទាំង​រស់​១​ក្បាល​ថែម​ទៀត នៅភូមិ​កោះ​ចិន ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ខេត្តកំពង់ចាម។ យុវជន​​មាន​ឈ្មោះ រុន រាជ អាយុ​២៤​ឆ្នាំ រស់នៅ​​ភូមិ​ឃុំកើតហេតុ៕

ម៉ូតូ ប៉ះគ្នាជាមួយរថយន្តពីរគ្រឿង ស្លាប់ និងរបួស ៣នាក់

កណ្ដាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងរថយន្ត ២គ្រឿង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួស ២នាក់ កាលពីវេលាម៉ោង ២០ និង ២០ នាទីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខផ្ទះលក់ភេសជ្ជៈស្រីម៉ុមភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ រថយន្តបង្កម៉ាក Starech…

រថយន្តមួយគ្រឿងជាន់ហ្វ្រាំងមិនទាន់ ក៏ទៅបុកគោកំពុងឆ្លងផ្លូវងាប់ និងរថយន្តរងការខូចខាត

ប៉ៃលិនៈ កាលពីវេលាម៉ោង ៤ និង៣០ នាទីរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងសត្វពាហន (គោ) នៅចំណុចភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ម្ចាស់គោឈ្មោះ ធួ ចេង ភេទប្រុស អាយុ…

ប្រទះឃើញទារកទើបនឹងកើត នៅដីចម្ការក្រោយភូមិ នៅមានជីវិត ពលរដ្ឋរើសយកទៅថែរក្សា

ភ្នំពេញៈ ទារកទើបនឹងកើតថ្មីៗ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅលើដីចម្ការក្រោយ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មិនដឹងថា ម្តាយ ឬឪពុក រូបណាចិត្តអប្រិយ បោះបង់ចោលកូនរបស់ខ្លួន ដូចសត្វធាតុ តែសំណាងល្អ ទារកនៅមានជីវិតនៅឡើយ ហើយត្រូវបានប្រជាពលរដ្ឋឮសូរសម្លេងយំ រកមើលទើបឃើញរើសយកទៅរក្សាបីបាច់ថែទាំសុខភាព កាលពីវេលាម៉ោង៣និង៥០នាទី រសៀល ថ្ងៃទី០៨ ខែកញ្ញា…

យុវជនម្នាក់ចូលរើសដែកក្នុងឡសម្ងួតស្រូវ បុរសម្នាក់ទៀតចូកអង្កាមដាក់ឡពីលើ បណ្តាលឲ្យស្លាប់នៅក្រុមហ៊ុនលឹម ប៊ុនណា!

កំពង់ធំៈ ថ្ងៃសុក្រ ១២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ កាលពីវេលាម៉ោង៩និង៣០នាទី មានករណីគ្រោះថ្នាក់សង្គម​បណ្តាលឲ្យស្លាប់មនុស្សស្លាប់ម្នាក់ នៅក្រុមហ៊ុន លឹម ប៊ុនណា ភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។ ជនរងគ្រោះឈ្មោះ…

សមត្ថកិច្ចបញ្ជូនខ្លួនជនជាតិចិនចំនួន២នាក់ទៅកាន់សាលាដំបូងខេត្ត ក្នុងករណីដកកាំភ្លើងបាញ់ក្នុងហាង «ស៊ី ហ៊ូ»បណ្តាលឲ្យមនុស្ស៤នាក់របួស

ព្រះសីហនុៈ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជូនជនជនសង្ស័យជាជនជាតិចិនចំនួន២នាក់ ទៅកាន់សាលាដំបូងខេត្ត កាលពីរសៀលថ្ងៃ៧ ខែកញ្ញា ឆ្នាំ២០១៨ ពាក់ពន្ធ័បទល្មើស ប្រើប្រាស់អាវុធ បាញ់ជនជាតិចិនដូចគ្នា បណ្តាលឲ្យរងរបួសចំនួន៤នាក់ ពេលកំពុងផឹកស៊ីនៅក្នុងហាង «ស៊ី ហ៊ូ» ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។ ក្នុងនោះនគរបាលដកបានកាំភ្លើងចំនួន២ដើមផងដែរ។…