ក្រសួងសុខាភិបាល សម្រេចលុបបញ្ជិកាវ៉ាក់សាំងការពារជំងឺឆ្កែឆ្គួតលើមនុស្ស ឈ្មោះRabies Vaccine

ភ្នំពេញៈ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសម្រេចលុបបញ្ជិកា វ៉ាក់សាំងការពារជំងឺឆ្កែឆ្គួត លើមនុស្សចំនួន១មុខឈ្មោះRabies Vaccine ដែលផលិតដោយគ្រឹះស្ថានផលិតឱសថ Changchun Changsheng Life Sciences Ltd., នៃប្រទេសចិន និងតម្រូវឲ្យក្រុមហ៊ុនធ្វើការប្រមូលវ៉ាក់សាំងនេះជាបន្ទាន់ពីទីផ្សារ។

ករណីគ្រោះរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ វាយប្រហារនៅអ៊ីរ៉ង់

អ៊ីរ៉ង់ៈ តាមប្រព័ត៌មានផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា មានករណីរញ្ជួយដីមួយកម្រិត ៥,៦ រ៉ិចទ័រ បានវាយប្រហារភាគខាងកើតតំបន់ Sistan និងខេត្ត Baluchestan របស់ប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨។ យោងតាមមជ្ឈមណ្ឌលគ្រោះរញ្ជួយដីអ៊ីរ៉ង់ បានបញ្ជាក់ថា ចំណុចកណ្តាលនៃការរញ្ជួយដីនេះ មានជម្រៅ…

កម្មករ​រោងចក្រ​កាត់ដេរ​ ​យីហោ​ជី​ម លី ប្រមូលផ្ដុំគ្នាតវ៉ា ​រឿងថៅកែចិន​រត់​ចោល​​ស្រុក​ ហើយមិន​បាន​បើកប្រាក់ឲ្យ

ភ្នំពេញៈ តាម​សេចក្តីរាយការណ៍​បឋម ​បាន​ឲ្យ​ដឹង​ថា កម្មករ​រោងចក្រ​កាត់ដេរ​ដែល​មាន «​យីហោ​ជី​ម លី» បាន​ផ្ទុះ​ការ​តវ៉ា ដោយសារ​ថៅកែ​រត់​ចោល​គេច​ ទៅ​ស្រុក​ចិន​បាត់ ហើយមិន​បាន​បើកប្រាក់​អតីតភាព និង​ប្រាក់​ផ្សេង​ៗ​ទៀត ​ជូនដល់​កម្មករ​ធ្លាប់​ទទួល​បាន ខណៈដែល​រោងចក្រ​ គ្មាន​ដំណោះស្រាយ​ជូន​កម្មករ​ទៀត។ ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨ ​និង​៣០​នាទីព្រឹក​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០១៨ ​ស្ថិត​នៅ​ភូមិ​ត្រពាំង​ទួល…

ជនជាតិចិន បើករថយន្តស៊េរីទំនើប RANGE ROVER ស្លាកលេខភ្នំពេញ 2AH-5188 បត់ឆ្លងផ្លូវលឿនពេក ត្រូវរថយន្តព្រុស របួសធ្ងន់ម្នាក់

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក RANGE ROVER មួយគ្រឿង​បត់ឆ្វេងដៃលឿនពេក ត្រូវបានរថយន្តព្រុស បើកដោយបុរសម្នាក់ បុកពេញទំហឹងបណ្តាលម្ចាស់រថយន្តព្រូសរងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩២ កែងនិងផ្លូវ៣១៣ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកRANGE…

​ឃាត់ខ្លួនជនជាតិចិន២នាក់ ក្រោយធ្វើសកម្មភាព​​បាញ់គំរាម​ជនជាតិចិន​៤នាក់ នៅភោជនីយ៍ដ្ឋានស៊ីហ៊ូ ក្រុងព្រះសីហនុ!

ព្រះសីហនុៈ កាលពី​​វេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅភោជនីយ៍ដ្ឋានស៊ីហ៊ូ ស្ថិតនៅក្រុម៩ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យ​២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ​១គ្រឿង ម៉ាកស្កុបពី ពណ៍ក្រហម ស្លាកលេខប្រើស្កុតបិតពីលើ ពាក់មួកសុវត្ថិភាពពណ៍ខ្មៅ និងពាក់អាវរងារខ្មៅធំដៃវែងទាំង២នាក់ បានធ្វើសកម្មភាព ផ្ទុះអាវុធ…

ឃាត់ខ្លួនជនជាតិចិនប្រុសស្រី១២នាក់ ក្នុងហាងម៉ាស្សារSPA ក្រោយពីដើរចែកខិតប័ណ្ណមានរូបអាសអាភាស បង្កប់ន័យបម្រើសេវាផ្លូវភេទក្នុងក្រុងព្រះសីហនុ

ព្រះសីហនុៈ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន២នាក់ កាលពីវេលាម៉ោងជិត១យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចឆ្នេរអូរឈើទាល ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ខណៈដែលកំពុងដើរផ្សព្វផ្សាយចែកខិតប័ណ្ណមានរូបអាសអាភាសបង្កប់ន័យបម្រើសេវាផ្លូវភេទ។ រួចបន្តឆែកឆេរកន្លែងស្នាក់នៅរបស់ជនសង្ស័យនៅហាងម៉ាស្យា យីហោ SPA​ ស្ថិតក្នុងក្រុមទី២ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ…

គ្រាន់តែរឿងប្រពន្ធហៅទៅផ្ទះសោះ ផឹក​ស៊ី​ស្រវឹងទាស់សម្តីគ្នាហៅបក្ខពួកមកវាយដល់តូប​

ភ្នំពេញៈ បុរស៣នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបន្ទាប់ពីផឹកស៊ីជាមួយគ្នាហើយក៏បង្កជាហិង្សារងរបួសស្នាម ព្រោះតែរឿងប្រពន្ធមកហៅទៅផ្ទះ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ កណ្តាលអធ្រាត្រថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចតូបប៉ះកង់និងលក់ភេសជ្ជៈមួយកន្លែង នៅខាងមុខផ្សារទំនើបAEON តាមបណ្តោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមសម្តីពីសមត្ថកិច្ចបានឲ្យដឹងថា បុរសដែលផឹកស៊ីស្រវឹងទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនខាងលើទី១មានឈ្មោះ សាន រី ភេទប្រុស អាយុ៣៨ឆ្នាំ…

​ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា!

កំពង់ស្ពឺៈ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនា នៅចំណុចកោះរុន ភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បង្ក​ឡើងដោយជនសង្ស័យ​ឈ្មោះ ចិ​ន ខន ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ និង​ឈ្មោះ ចិន សាត…

ជនជាតិចិនជាច្រើននាក់ ត្រូវបានឃាត់ខ្លួនក្នុងក្លឹបកំសាន្ត អ៊ីតៃ ជាយិន ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

ព្រះសីហនុៈ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យ ជាជនជាតិចិនជាច្រើននាក់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់។ តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីយប់រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី០២ ខែកញ្ញា២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំង អាវុធហត្ថក្រុង និងកម្លាំងអាវុធហត្ថស្នាក់ការទំនប់រលក និងមានការសម្របសម្រួលពីព្រះរាជ្ញអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្រ្កាបករណីគ្រឿងញៀន…

ការស្រាវជ្រាវថ្មី! ចម្អិនអាហាររបៀបនេះជាប្រចាំ អាចប្រឈមនឹងជំងឺបេះដូង

ការសិក្សាបានបង្ហាញថា អ្នកដែលប្រើប្រាស់អុក ឬធ្យូងអាំងសាច់ដោយផ្ទាល់ អាចបង្កើនហានិភ័យនៃការស្លាប់ដោយសារតែជំងឺគាំងបេះដូង ឬជំងឺដាចសរសៃឈាមខួរក្បាល ១២ភាគរយ។ ការស្រាវជ្រាវបានបន្ថែមថា ផ្សែងភ្លើងដែលជាប់នឹងសាច់អាំងសាច់ មានផ្ទុកសារធាតុគីមីពុល ដែលត្រូវបានផ្សារភ្ជាប់នឹងជំងឺមហារីកស្បែក មហារីកសួត និងមហារីកផ្លោកនោមផងដែរ។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Oxford បានធ្វើការសិក្សាទៅលើប្រជាជននៅប្រទេសចិន ដែលមានជាងពាក់កណ្តោលបានប្រើប្រាស់អុស ឬធ្យូង ដើម្បីអាំងសាច់ក្នុងដំណាក់កាលខ្វះនៃជីវិតរបស់ពួកគេ។ ទម្លាប់បែបនេះយូរៗម្តង ក៏ហាក់ដូចជាប្រឈមនឹងក្តីស្លាប់ដោយសារជំងឺបេះដូងដែរ។…